ភ្នំពេញ: កម្លាំងសមត្ថកិច្ចយាមគោលដៅបិទខ្ទប់នៅរង្វង់មូលគួចកាណុងស្ពានជ្រោយចង្វាឃាត់ខ្លួនមន្រ្តីយោធាម្នាក់រួមនិងជនជាតិចិនប្រុសស្រី៣នាក់ជិះរថយន្តសេរីទំនេីប (Rolls-Royce)ដែលបំរុងនិងឆ្លងទៅតំបន់ផ្សេងហេតុការនេះកេីតឡើងនៅរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នៅចំណុចរង្វង់មូលគួចកាណុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមន្ត្រីយោធាម្នាក់និងជនជាតិចិនចំនួន ៣នាក់ (ប្រុស ២នាក់ , ស្រី ១នាក់) ជិះរថយន្តទំនើបម៉ាករ៉ូលរ៉យបម្រុងឆ្លងកាត់គោលដៅរង្វង់មូលគួចកាណុង ឆ្លងទៅត្រើយខាងកើតដោយគ្មានលិខិតអនុញ្ញាតល្មើសនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិតខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាល ។
សមត្ថកិច្ចប្រចាំគោលដៅរង្វង់មូលគួចកាណុងស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញបានធ្វើការត្រួតពិនិត្យនិងបានឃើញអ្នកបើកបរម្នាក់ជាទាហាន (អនុសេនីយ៍ឯក)បានរួមដំណើរជាមួយជនជាតិចិនបីនាក់។ដោយមានការសង្ស័យសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនមនុស្សទាំងបួននាក់ននេះ នឹងបាននាំខ្លួនទៅសួរនាំបន្ថែមនៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មន្ត្រីយោធាដែលឃាត់ខ្លួនឈ្មោះ មឿន សាមន នៅអង្គភាពបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកជិះរថយន្តរ៉ូលរ៉យ ពាក់ស្លាកលេខ កម្ពុជា BRS . 7377 ពណ៌ខ្មៅលាយទឹកប្រាក់។
មន្ត្រីយោធារូបនោះបញ្ជាក់ថាខ្លួនបានទទួលបញ្ជាពីថៅកែរបស់ខ្លួនឲ្យយករថយន្តរ៉ូលរ៉យចេញពីក្រុមហ៊ុននៅម្ដុំផ្សារអីអន២ទៅដឹកជនជាតិចំនួន៣នាក់ (ស្រី១នាក់) នៅក្លិបស្កាយបាស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនយកទៅអូតែលសុខាតែពេលបើកមកដល់រង្វង់មូលគួចកាណុងត្រូវបានសមត្ថកិច្ចឃាត់សាកសួរ។
សូមជម្រាបថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាពនិងវិធានការអនុវត្តក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់កាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១។
កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីកើតមានសកម្មភាពលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ក្នុងរាជធានីភ្នំពេញនិងខេត្តស្វាយរៀងដែលសមត្ថកិច្ចបានបង្ក្រាបបានកាលពីពេលថ្មីៗនេះដោយក្នុងនោះមានឧត្តមសេនីយ៍យោធាផ្កាយពីរម្នាក់និងបកក្ខពួកចំនួន៦នាក់បានលួចនាំជនជាតិចិនចំនួន២៨នាក់ចេញពីរាជធានីភ្នំពេញទៅខេត្តស្វាយរៀង កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២១៕




