គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះអនុវត្តន៏រឹតបណ្តឹងសន្តិសុខតំបន់ក្រហមគោលដៅផ្លូវ ២១៧ច្រមុះជ្រូកស្ទឹងមានជ័យឃាត់ម៉ូតូល្មេីស៥គ្រឿងនិងអាវុធខ្លឺ១ដេីរ

គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះអនុវត្តន៏រឹតបណ្តឹងសន្តិសុខតំបន់ក្រហមគោលដៅផ្លូវ ២១៧ច្រមុះជ្រូកស្ទឹងមានជ័យឃាត់ម៉ូតូល្មេីស៥គ្រឿងនិងអាវុធខ្លឺ១ដេីរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

នំពេញ​:​ នៅវេលាម៉ោង២០និង០៥នាទីថ្ងៃសៅរ៍ ៥រោចខែ ពិសាខឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០១ខែឩសភាឆ្នាំ ២០២១​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយ ឯកឩត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌមានជ័យជាពិសេសកម្លាំងអន្តរាគមន៍ពិសេស ក្នុងឈុតសម្លៀកបំពាក់ពេទ្យ​ ដេីម្បីការពារ​ការឆ្លងវីរុសកូវីដ១៩នៅពេលត្រួតពិនិត្យមេីលឯកសារផ្សេងៗរបស់ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់​នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ​ ដដែលជាតំបន់ក្រហម​ហាមឃាត់មិនឲ្យចេញពីផ្ទះ​និងមិនឲ្យធ្វេីដំណេីរចេញក្រៅ​បានឡេីយ៕

ក្នុងការចុះអនុវត្តន៏ពង្រឹងសន្តិសុខនៅគោលដៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យគោលដៅច្រមុះជ្រូក គណៈបញ្ជាការឯកភាពឃាត់បានម៉ូតូល្មើសចូលតំបន់ក្រហមចំនួន៥គ្រឿងនិងអនុវត្តន៏បន្ទុកពិន័យតាមច្បាប់អន្តរការរបស់រដ្ឋបាលរាជធានីភ្នំពេញរួមទាំងឃាត់បានអាវុធខ្លីមួយដើមផងដែរ ។

Sponsor

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងចូលរួមសរុប ៣៥នាក់និងបញ្ចប់នៅវេលាម៉ោង២១និង១៥ នាទីនាថ្ងៃខែឆ្នាំដដែរ ។