អនុសេនីយ៍ទោម្នាក់នៃអធិកាដ្ឋាននគរបាលស្រុក(ឆែប)ស្តារគ្រាប់កាំភ្លេីងជាមួយហ្វូងគោរងាប់អស់ពីរក្បាលខណះ​ហ្វូង​គោទាំងនោះបានចូលទៅក្នុងដឺស្រែដែលទេីបនិងសាបរួច

អនុសេនីយ៍ទោម្នាក់នៃអធិកាដ្ឋាននគរបាលស្រុក(ឆែប)ស្តារគ្រាប់កាំភ្លេីងជាមួយហ្វូងគោរងាប់អស់ពីរក្បាលខណះ​ហ្វូង​គោទាំងនោះបានចូលទៅក្នុងដឺស្រែដែលទេីបនិងសាបរួច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ:​ ក្រុមគោ​អ្នកស្រុកចំនួន២ក្បាលក្នុងចំណោម​ហ្វូងគោជាច្រើនក្បាល​ទៀតត្រូវបានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឆែបខេត្តព្រះវិហារលើកកាំភ្លើងបាញ់បណ្តាលឲ្យងាប់នៅ​នឹងកន្លែងកាលពីរសៀលថ្ងៃទី​០១ខែឧសភាឆ្នាំ២០២១នេះនៅដីស្រែរបស់ខ្លួនស្ថិតក្នុងភូមិឆែបលិចឃុំឆែបមួយស្រុកឆែបខេត្តព្រះវិហារ។

ជនរងគ្រោះជាម្ចាស់គោឈ្មោះ ផេង ផលអាយុ៣៣ឆ្នាំនិងមានប្រពន្ធឈ្មោះ រឹម សៀក អាយុ៣២ឆ្នាំរស់នៅភូមិឃុំខាងលើដោយឡែកមន្ត្រីនគរបាលដែលកាំភ្លើងបាញ់គោអ្នកស្រុកឈ្មោះ អៀ គាវាសនា ហៅពែកឋានន្តរស័ក្ដអនុសេនីយ៍ទោមានតួនាទីនាយផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឆែប។

Sponsor

ជាធម្មតាគោរបស់អ្នកស្រុកក្នុងរដូវនេះគឺព្រលែងទាំងអស់គ្នា លុះពេលល្ងាចបានម្ចាស់គោស្វែងរកចាប់គោរៀងៗខ្លួនមកចងនៅឯផ្ទះដោយឡែកចំពោះគោ២ក្បាលដែលមន្ត្រីប៉ូលីសស្រុកឆែបបាញ់នេះគឺដើរក្នុងហ្វូងគោជាច្រើនក្បាលទៀត នៅក្នុងស្រែរបស់មន្ត្រីនគរបាលដែលទើបនឹងសាបព្រួសដែលជាហេតុធ្វើឲ្យមន្ត្រីនោះខឹងក៏លើកកាំភ្លើងបាញ់តែម្តង។

ក្រោយហេតុការណ៍កើតក៏មានការសម្របសម្រួលគ្នាផងដែរដោយម្ចាស់គោទាលុយ៥លានរៀល ហើយមន្ត្រីនគ​របាលនោះឲ្យត្រឹម៤.៥លានរៀលតែម្ចាស់គោមិនព្រម ហើយចុងបញ្ចប់មន្ត្រីរូបនោះបានយកលុយ៥លានរៀល ទៅឲ្យម្ចាស់គោតែម្ចាស់គោអត់ទទួលយកវិញ។

ទាក់ទងនឹងករណីនេះលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារបានចេញសេចក្ដីសម្រេចផ្អាកការងារមន្ដ្រីនគរបាលរូបនេះជាបណ្ដោះអាសន្ន ដោយត្រូវឲ្យទៅបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិ​យាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំសេចក្ដីសម្រេចថ្មី៕