ប៉ូលីសឃាត់ខ្លួនប៉ូលីសក្លែងក្លាយម្នាក់ខណះដែលបេីករថយន្តដឹកជនជាតិចិនឆ្លងតំបន់ហាមឃាត់(ក្រហម)ចូលទៅក្នុងតំបន់បិទខ្ទប់គោលដៅត្រួតពិនត្យភ្នំK96

ប៉ូលីសឃាត់ខ្លួនប៉ូលីសក្លែងក្លាយម្នាក់ខណះដែលបេីករថយន្តដឹកជនជាតិចិនឆ្លងតំបន់ហាមឃាត់(ក្រហម)ចូលទៅក្នុងតំបន់បិទខ្ទប់គោលដៅត្រួតពិនត្យភ្នំK96

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ:​ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគ​របាលខេត្តព្រះសីហនុឲ្យដឹងថាសមត្ថកិច្ចឃាត់ខ្លួនជនស​ង្ស័​យ​ម្នាក់ពីបទក្លែងបន្លំជានគរបាលជាតិដឹកជនជាតិចិនម្នាក់ឆ្លង កាត់តំបន់បិទខ្ទប់ដោយចេតនា(តំបន់ក្រហម)និងមិនគោរពតាមវិធានការសុខាភិបាល ។

របាយការណ៍បញ្ជាក់ថានៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី​០៣ខែឧសភាឆ្នាំ២០២១កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលជនសង្ស័យចំនួន០២នាក់(ជនជាតិចិន០១នាក់ជនជាតិខ្មែរ០១នាក់)និងរថយន្ដ០១គ្រឿងពីមន្ដ្រីគោលដៅត្រួតពិនិត្យភ្នំK៩៦សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ 

Sponsor

ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ភេទប្រុសជនជាតិខ្មែរ អា​យុ២៧ឆ្នាំមានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ខណ្ឌ៧មករារាជធានីភ្នំពេញជិះរថយន្ដម៉ាក​Toyo​ta Camry ព៌ណសពាក់ស្លាកលេខ:​ភ្នំពេញ2AH​-2263 ដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិចិនពីម្ដុំសណ្ឋាគារណានហៃភូមិ១សង្កាត់លេខ​៣ ក្រុងព្រះសីហនុចេញពីគោលដៅហាមឃាត់ហើយត្រូវ​សមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យK៩៦ឃាត់ខ្លួន ។

ករណីនេះឈ្មោះ លូ គឹមហ្វាត ប្រាប់សមត្ថកិច្ចថាចំពោះអាវ​នគរបាលដែលពាក់នៅលើកៅអីឡានខាងមុខជារបស់បងថ្លៃបម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោកនៃក្រសួ​ងមហាផ្ទៃឯមួកថ្នាក់ឧត្ដមសេនីយ៍ដែលទុកនៅលើតាបឡូរថយន្ដខាងមុខមិត្ដភក្រ័ខ្លួនជាមន្ដ្រីនគរបាលនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញជាអ្នកយកមកដាក់សម្ភារៈទាំងនេះ បងថ្លៃនិងមិត្ដភក្រ័ខ្លួនបានភ្លេចក្នុងរថយន្ដរបស់ខ្លួន ។

សម្ភារៈវត្ថុតាងដែលចាប់ដកហូតបានរួមមាន ៖

អាវនគរបាលថ្នាក់វរៈសេនីយ៍ត្រី ០១ ។

មួកនគរបាលថ្នាក់ឧត្ដមសេនីយ៍ ០១ ។

រថយន្ដ០១គ្រឿងម៉ាកCamry ព៌ណស ពាក់ស្លាកលេខៈភ្នំពេញ2AH-2263 ។

ករណីនេះនគរបាលកំពុងដំណើរការនីតិវិធីនៅការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចាត់ការបន្តតាមផ្លូវច្បាប់  ៕