ឧកញ៉ា​ ហេង សៀ រកកាចោទប្រកាន់ពីបទប៉ុនប៉ងចាប់រំ​លោ​ភ​សេពសន្ថេវ:ដែលបានធ្វេីចំពោះពិធីការិនីទូរទស្សន៍ MyTVម្នាក់បានដាក់ពាក្យបណ្តឹងតបនិងទាម​ទារសំណង​ជំងឺចិត្តជាង១០ម៉ឺនដុល្លារ

ឧកញ៉ា​ ហេង សៀ រកកាចោទប្រកាន់ពីបទប៉ុនប៉ងចាប់រំ​លោ​ភ​សេពសន្ថេវ:ដែលបានធ្វេីចំពោះពិធីការិនីទូរទស្សន៍ MyTVម្នាក់បានដាក់ពាក្យបណ្តឹងតបនិងទាម​ទារសំណង​ជំងឺចិត្តជាង១០ម៉ឺនដុល្លារ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ពិធីការិនីទូរទស្សន៍MyTVនិងជាអតីតបេក្ខនារី Miss Grand Cambodia កញ្ញា មាន ពេជ្ររីតា​កាលពីម្សិលមិញនេះបានសម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១នៅក្បែរផ្សារគីឡូលេខ៤ខណ្ឌទួលគោករាជធានីភ្នំពេញបន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយ ជូននាងដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារនេះបើតាមពាក្យបណ្តឹងកញ្ញា មាន ពេជ្ររីតា ដែលបណ្តាញសារព័ត៌មានទទួលបាន។

Sponsor

បើតាមពាក្យបណ្តឹងនេះកញ្ញា មាន ពេជ្ររីតាដែលជានិស្សិត​ឆ្នាំទី២ផ្នែកពាណិជ្ជកម្មផងនោះបានរៀបរាប់ថានាងបានស្គាល់​​ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់ដែលបន្ទាប់ពីនោះឧកញ៉ាតែងបានទំនាក់ទំនងនាងតាមTelegramកញ្ញាបានរៀបរាប់បន្តថា«តែអំ​ឡុងពេលនោះគាត់បានលួងលោមឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនាងខ្ញុំក៏បានប្រកែកមិនប្រើតែគាត់និយាយថាគាត់ស្គាល់អ្នកលក់លេខទូរស័ព្ទគឺសុទ្ធតែកូនចៅគាត់ទេអាចរកលេខឱ្យបាន ហើយគាត់ក៏បានទិញចំនួន៣លេខហើយនាងខ្ញុំក៏មិនបានគិតអ្វីអាក្រក់អំពីគាត់ឬក៏មានការសង្ស័យច្រើនទៅលើគាត់​ដែរព្រោះគាត់មានវ័យចំណាស់គួរឱ្យគោរពហើយដែលអាចផ្តល់ឱកាសការងារដល់នាងខ្ញុំពិតប្រាកដមែនក៏នាងខ្ញុំយល់ព្រមទទួលលេខនោះពីគាត់តែមិនបានប្រើប្រាស់ទេ»។

នាងរៀបរាប់បន្ថែមថានៅក្នុងការទំនាក់ទំនងនេះឧកញ៉ា ហេ ង សៀ បានផ្ញើលុយឱ្យនាងតាមគណនីABAចំនួន៥លើកសរុបប្រមាណជិត១ពាន់ដុល្លារប៉ុន្តែនាងអះអាងថាខ្លួនបាន​បដិសេដមិនទទួលលុយនោះទេដោយសំអាងថាមានលុយចាយគ្រប់គ្រាន់ហើយប៉ុន្តែឧកញ៉ារូបនោះនៅតែផ្ញើលុយជា បន្តបន្ទាប់ទៀតកញ្ញាបានបញ្ជាក់បន្ថែមថា៖«ក្រោយមកទៀតគាត់ក៏បានប្រើពាក្យលួងលោមចង់ជួបនិងស្គាល់រូបនាងខ្ញុំតែនាងខ្ញុំបដិសេធមិនព្រមជួបលុះត្រាទាក់ទងនឹងការ​ងារទើបនាងខ្ញុំព្រមជួបគាត់គាត់ក៏នៅតែបន្តរំខានរហូតដល់មានការផ្ញើរូបអាសអាភាសមកខ្ញុំហើយគាត់លុបចេញវិញ ដោយខ្លួនឯងធ្វើឱ្យនាងខ្ញុំមានចម្ងល់តែក៏មិនគិតថាគាត់មាន បំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ »។

កញ្ញា ពេជ្ររីតា បានរៀបរាប់ទៀតថារហូតដល់ថ្ងៃទី០៤ខែ ឧសភាឆ្នាំ២០២១វេលាម៉ោងប្រហែលម៉ោង១៤និង០០ទៅ ១៥និង០០នាទីរសៀលបានទូរស័ព្ទឧកញ៉ា ហេង សៀ បានទូរស័ព្ទមកមកនាងដោយប្រាប់ថាចង់ជួបនាងហើយចង់ឱ្យអ៉ីវ៉ាន់មកនាងមួយចំនួនដើម្បីចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវីដ១៩គាត់បានឱ្យខ្ញុំចាំនៅក្បែរផ្សារគីឡូលេខ៤ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរួចក៏បង្ខំនាងឱ្យចូលក្នុងឡាន។

នាងរៀបរាប់បន្ថែមថាគាត់ថាឱ្យចូលឡានសិនមកដោយ មានរឿងការងារត្រូវនិយាយគ្នាក៏ដូចជាចែកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដហើយចាំបាច់ត្រូវនិយាយជាមួយនាងខ្ញុំ ក៏នាងខ្ញុំចូលក្នុងនឹកឃើញថាពេលយកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដពីគាត់ហើយចេញទៅវិញពេលនៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំរួចក៏យកដៃរបស់គាត់​មកលូកស្ទាបអង្អែលភ្លៅនិងប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់។

គាត់បាននិយាយថាគាត់ខានរួមភេទយូរហើយព្រោះប្រពន្ធមិនឱ្យគាត់រួមភេទសោះចាប់តាំងពីចាក់វ៉ាសាំងការពារកូរវិត​មកគាត់មានអារម្មណ៍ចង់រួមភេទខ្លាំងណាស់ហើយចង់យក​នាងខ្ញុំទៅផ្ទះសំណាក់ពេលនោះនាងខ្ញុំបានប្រាប់គាត់ថាសូ ម​កុំធ្វើចឹងប្រយ័ត្នខ្ញុំលោតចុះពីលើឡានសូមជូននាងខ្ញុំទៅ ផ្ទះវិញទៅហើយគាត់បានប្រាប់ថាគាត់មានកាំភ្លើង។

ពេលឮដូច្នេះនាងខ្ញុំមាន អារម្មណ៍ភិតភ័យជាខ្លាំងស្ទើរតែបាត់បង់ស្មារតីនិងស្លន់ស្លោខ្លាំងណាស់ដោយមិនអាចចេញពីក្នុងឡានបាននាងខ្ញុំក៏បានរត់មកខាងក្រោយកៅអីឡានផ្នែកខាងក្រោយហើយគាត់ក៏បានឈប់ឡានយកដៃរបស់ គាត់មកចាប់សន្ធប់លើរូបនាងខ្ញុំពេលនោះនាងខ្ញុំមិនដឹងធ្វើយ៉ាងមិចក៏ខិតខំរើបំរាស់និងច្រានដៃគាត់ចេញហើយពេលនោះដៃនាងខ្ញុំមិនមានកាន់របស់អ្វីទេដៃទទេសុទ្ធហើយនាងខ្ញុំបានបើកទ្វារឡានរត់ចេញពីគាត់រត់ក៏ត្រលប់ទៅផ្ទះវិញទាំងការភិតភ័យបំផុត។

ប្រសិននាងខ្ញុំមិនអាចបើកទ្វារឡានចេញបានទេគាត់នឹងធ្វើការរំលោភសេពសន្ធវៈនៅក្នុងឡានឬដឹកនាងខ្ញុំយកទៅផ្ទះសំណាក់តែម្ដងពីព្រោះនាងខ្ញុំបានភ័យតត់ស្លុតខ្លាចអាចកាត់​សម្លាប់ដោយប្រើប្រាស់កាំភ្លើងមិនហ៊ានតដៃឬរើបម្រាស់នោះឡើយហើយនាងខ្ញុំមិនហ៊ានប្រាប់ម្តាយឱ្យដឹងរឿង​នេះទេព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត។

កញ្ញា មាន ពេជ្ររីតា មានការភ្ញាក់ផ្អើលដោយនៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២១នគរបាលខណ្ឌទួលគោកបានទៅជួបនា ង​ខ្ញុំនៅផ្ទះហើយក៏បាននាំនាងទៅកាន់អធិការដ្ឋានដោយមិន​ដឹងមូលហេតុព្រមទាំងបានឃុំខ្លួននាងរយៈពេល២ថ្ងៃទើបបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញក្រោម​ការចោទពីបទ «លួចមានស្ថានទម្ងន់ទោស» ដោយនាងអះ អាងថា «មិនបានលូចអ្វី របស់អ្នកណាឡើយ»។

អាស្រ័យដូចបានជម្រាជូនខាងលើសូមឯកឧត្តមព្រះរាជអា ជ្ញាក៏ដូចជាអាណាព្យាបាល របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំ ពេញមេត្តាជួយរកយុត្តិធម៌ឱ្យរូបនាងខ្ញុំផងនាងខ្ញុំទទួលរងភាពអយុត្តិធម៌ខ្លាំងណាស់ការចោទថានាងខ្ញុំបានលួចទូរស័ព្ទ និងបានបង្កឱ្យមានរបួសដល់គាត់គឺមិនពិតទេអ្វីដែលនាងខ្ញុំធ្វើគឺនាងខ្ញុំបានរុញដៃរបស់គាត់មិនឱ្យបំពានមកលើរូបរាង កាយនាងខ្ញុំដែលជាស្ត្រីទុនខ្សោយដើម្បីការពារសុវត្តិភាពនាងខ្ញុំព្រោះគាត់មានកាំភ្លើងខ្ញុំគ្រាន់តែចង់រំដោះខ្លួនទៅផ្ទះតែប៉ុ ណ្ណោះ។

ហើយគាត់ក៏បានបំភ្លើសការពិតទៅដល់សមត្ថកិច្ចហើយគាត់​បានធ្វើអំពើអសីលធម៌ជាមួយនាងខ្ញុំជាច្រើនដងដោយប្តូរនឹងប្រាក់ហើយបានបង្កាច់បង្អួចកិត្តិយសរបស់នាងខ្ញុំនៅចំពោះមុខសមត្ថកិច្ចបន្ថែមពីលើការប៉ុនប៉ងរំលោភមកលើនាងខ្ញុំមិនបានសម្រេចថែមទៀតនាងខ្ញុំសូមទាញនូវចំណាប់អារម្មណ៍ ឯកឧត្តមព្រះរាជអាជ្ញានៅត្រង់នេះថានាងខ្ញុំជាស្ត្រីទុនខ្សោយ មូលហេតុអ្វីដែលនាងខ្ញុំហ៊ានលួយយកទូរសព្ទនិងបង្ករបួសស្នាមដល់ឧកញ៉ាម្នាក់នៅកណ្តាលទីក្រុងនាងខ្ញុំជានិស្សិតឆ្នាំទី២និងជាពិធីការនីនិងតារាបង្ហាញម៉ូដមានកិត្តិយសនិងសេចក្តីថ្លៃថ្នូរមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរកប្រាក់មិនសមបើលួចប្លន់ទូរសព្ទមួយគ្រឿងតម្លៃមួយជាងពាន់ដុល្លារនេះទេ។

ក្នុងនាមគាត់ជាឧកញ៉ាល្បីឈ្មោះម្នាក់មិនគួរមានគំនិតស្មោគ​គ្រោកល្មោភតណ្ហាហើយមូលបង្កាច់ចោទប្រកាន់នាងខ្ញុំដែលជាជនរងគ្រោះទៅវិញនេះបើតាមការបញ្ជាក់បន្ថែមទៀតនៅក្នុងពាក្យបណ្តឹង។

ជុំវិញការដាក់ពាក្យបណ្តឹងនេះកញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅនេះ ៖
១/​ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ»ដោយ មានស្ថានទម្ងន់
២/​ ទាមទារសំណង់ជំងឺចិត្តចំនួនទឹកប្រាក់១០ម៉ឺនដុល្លារ
៣/​ ទាមទារការខាតបង់និងខូចខាតពេលវេលានិងសេវាផ្លូវ ច្បាប់ចំនួន១ម៉ឺនដុល្លារ