ភ្នំពេញ: ទីបំផុតសមត្ថកិច្ចតាមប្រមាញ់និងបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រី ថតរូបអាសអាភាសដើម្បីបំភាន់សាធារណជននិងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។
ជនដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសគឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់កាហ្វេល្បីមួយឈ្មោះThe KOI និង Tube Cafe ពាក់ព័ន្ធករណីខាងលើនេះកម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀតដែលចូលរួមប្រឌិតលើករណីខាងលើ។
Sponsor
មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានរៀបរាប់ឱ្យដឹងថាកូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះបានទៅជួលមនុស្សប្រុស-ស្រីមួយគូរមកថតរូបឈុតឆាកអាសអាភាសហើយយកមកចែកចាយតាមបណ្តាញសង្គមដើម្បីជាការបំភាន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា ៕

