បាត់ដំបង: កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងបេីកល្បែងភ្នាល់ទឹកភ្លៀងលោក ណុប ដារ៉ា អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបងនិងព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបងបានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងចុះបង្រ្កាបទីតាំងភ្នាល់ទឹកភ្លៀងនៅចំណុចក្រោយផ្សារភូពុយស្ថិតក្នុងភូមិចំការសំរោង២សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង។
សកម្មភាពខាងលើបានធ្វើឡើងនាល្ងាចថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១ដោយក្នុងយុទ្ធនាការនេះបានបង្ក្រាបមេល្បែងភ្នាល់ទឹកភ្លៀងនិងជាម្ចាស់ទីតាំងចល័តលេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ឈ្មោះ ពេជ្រ សុធា ភេទប្រុសអាយុ ៤០ឆ្នាំមានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
- ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង ០១
- វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿង
- រថយន្ត ម៉ាក TOYOTA RUSH ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY 1982 ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាមត្រូវបញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕


