ភ្នំពេញ: ទីតាំងបេីកលេងល្បែងស៊ីសង(ភ្នាល់ទឹកភ្លៀង)ជាច្រើនកន្លែងស្ថិតនៅបណ្តោយផ្លូវ១៣៩កែង១៦៤ក្នុងបរិវេណសង្កាត់វាលវង្សខណ្ឌ៧មករាកំពុងតែបើកដំណើរលេងយ៉ាងអនាធិបតេយ្យខណៈអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាបទោះបីជាមានប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន បានរាយការណ៍ជម្រាបជូនជាព័ត៌មានដល់លោក នេត ស៊ីថុន អធិការខណ្ឌ៧មករាក៏ដោយក៏លោកអធិការមិនមានចំណាត់ការបង្ក្រាបចំពោះទីតាំងល្បែងស៊ីសងនេះឡើយ។
ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខាងលើនេះប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានកំពុងតែមានការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់គាត់ខណៈដែលមូល ដ្ឋានទាំងមូលក្នុងខណ្ឌ៧កមរាពោលពេញទៅដោយពួកញៀនល្បែងដូចពាក្យពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះទាល់តម្រិះបើមិនលួចក៏ប្លន់សម្លាប់។
ក្នុងករណីល្បែងស៊ីសងខាងលើនេះប្រជាពលរដ្ឋជាច្រើនសុំសំណមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញសូមមេត្តាចាត់កម្លាំ ងជំនាញចុះទៅបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទានព្រោះល្បែងស៊ីសងទាំងនោះជាដើមចមនៃការបង្កបង្កើនរាល់បទល្មើស។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបន្តនិងត្អូញត្អែរថារាល់ថ្ងៃគាត់ដូចជាអស់សង្ឃឹមទៅលើលោក នេត ស៊ីថុន អធិ
ការនគរបាលខណ្ឌ៧មករាទៀតហើយក្រោមហេតុផលល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួនតែបែរជាធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាហើយមើល៕

