បាញ់​មួយគ្រាប់ទាំងក្បាលប្រលប់ប្លន់យកម៉ូតូនិងកាបូប​ពី​បុគ្គលិក​ធនាគារ​ស្ថាបនាម្នាក់ខណះចេញពីធ្វេីការត្រឡប់ទៅផ្ទះដោយសុវត្តិភាពនៅសង្កាត់ទួលស្វាយព្រៃទី១

បាញ់​មួយគ្រាប់ទាំងក្បាលប្រលប់ប្លន់យកម៉ូតូនិងកាបូប​ពី​បុគ្គលិក​ធនាគារ​ស្ថាបនាម្នាក់ខណះចេញពីធ្វេីការត្រឡប់ទៅផ្ទះដោយសុវត្តិភាពនៅសង្កាត់ទួលស្វាយព្រៃទី១

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:បុរសម្នាក់ជាបុគ្គលិកធនាគារស្ថាបនាម្នាក់ជិះម៉ូតូហុង​ដាស្កុបភីមួយគ្រឿងបំណងត្រឡប់ទៅផ្ទះតែក៏ត្រូវក្រុមចោរប្រដាប់អាវុធធ្វើសកម្មភាពស្ទាក់ដាក់កាំភ្លើងបាញ់មួយគ្រាប់គំរាមប្លន់យកម៉ូតូនិងរបស់របរមានតម្លៃមួយចំនួនបាន​សម្រេចរួចជិះគេចខ្លួនបាត់ស្រមោលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ខែ​ឧសភាឆ្នាំ២០២១ត្រង់ចំណុចក្បែរអតីតតុលាការយោធា (ចាស់) តាមបណ្ដោយផ្លូវ៣៦៨កែងនិងផ្លូវ៣៥០ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។

យុវជនរងគ្រោះមានឈ្មោះ វ៉ា សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកធនាគារស្ថាបនាស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់​ផ្សារដេប៉ូទី២ខណ្ឌទួលគោក ។

Sponsor

តាមសម្តីពីជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើត​ហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីស៊េ​រី​ឆ្នាំ2019ពណ៌សមិនចាំផ្លាកលេខដែលជនរងគ្រោះទើបតែ​ចេញពីកន្លែងធ្វើការបំណង់ជិះត្រឡប់ទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ទិស​ដៅពីកើតទៅលិចខណ:ពេលជនរងគ្រោះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាចំនួន៣នាក់ជិះម៉ូតូ២គ្រឿងប្រភេទម៉ូតូអូតូមិនចាំម៉ាកនិងមិនចាំផ្លាកលេខពួកវាជិះតាមពីក្រោយជនរងគ្រោះរួចក៏បាន​បើកកៀរម៉ូតូរបស់ជនរងគ្រោះឲ្យដួលរួចដកកាំបិតចុងស្រួចភ្ជង់គំរាមប្លន់យកម៉ូតូរបស់ជនរងគ្រោះភ្លាមៗនោះជនរងគ្រោះក៏បានងើបប្រតាយប្រតប់គ្នាជាមួយក្រុមជនសង្ស័យ ធ្វើឲ្យជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់លោតធាក់ជនរងគ្រោះមួយជើងចំដើមទ្រូងបណ្ដាលឲ្យដួលហើយក៏បានដកកាំភ្លើងខ្លីមួយដើមបាញ់គំរាមមួយគ្រាប់រួចក្រុមជនសង្ស័យក៏បានឡើងជិះម៉ូតូរបស់ជនរងគ្រោះរួមជាមួយកាបូបស្ពាយចំនួន១នាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលទៅបន្សល់ទុកតែជនរងគ្រោះដែលរងរបួស ចុកដើមទ្រូងនិយាយមិនចង់រួច ។

ជនរងគ្រោះក៏បានបញ្ជាក់ថានៅក្នុងកាបូបស្ពាយដែលក្រុមជនសង្ស័យប្លន់យកទៅក្នុងនោះមានទូរស័ព្ទដៃមួយគ្រឿង ឡេថបម៉ាកដេលមួយគ្រឿងខ្សែកនិងខ្សែដៃផ្លាទីនតម្លៃជាង២ពាន់ដុល្លារនិងឯកសារមួយចំនួនទៀត ។

ក្រោយពេលកេតហេតុជនសង្ស័យក៏បានងើបដើរទៅហៅម៉ូតូកង់បីជិះទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសហើយក៏ត្រូវបានម៉ូតូកង់បីដឹកយកគ្លីនិកឯកបញ្ញាសក្តិធ្វើការព្យាបាលនិងទំនាក់ទំនងទៅក្រុមគ្រួសាររង់ចាំស្អែកទើបត្រឡប់ទពាក្យបន្តឹងជាក្រោយ ៕