ជនសង្ស័យ​មួយក្រុមបានធ្វើសកម្មភាពលួចអារឈើគ្រញូង មួយដើមក្នុងតំបន់អង្គរផ្អេីលដល់សមត្ថកិច្ចរត់បាត់អស់

ជនសង្ស័យ​មួយក្រុមបានធ្វើសកម្មភាពលួចអារឈើគ្រញូង មួយដើមក្នុងតំបន់អង្គរផ្អេីលដល់សមត្ថកិច្ចរត់បាត់អស់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាបៈ កម្លាំងចម្រុះបង្រ្កាបជនមិនស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើសកម្មភាពលួចអារឈើគ្រញូងអស់មួយដើមនៅរសៀលថ្ងៃទី៣១ខែឧសភាឆ្នំា២០២១នេះត្រង់​ចំណុចខាងត្បូងភ្នំបាខែងស្ថិតក្នុងភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាប មានករណី។

ឈើគ្រញូងខាងលើត្រូវបានមន្រ្តីជំនាញនិយាយថាមានមុខកាត់ទំហំ០,២០ម៉ែត្រគុណនឹងមួយម៉ែត្រចំនួនមួយដុំ,០,២០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រចំនួនមួយដុំនិង០,១០ម៉ែត្រគុណនឹង១,៥០ ម៉ែត្រមួយដុំ ។

Sponsor

ក្រុមជបសង្ស័យទាំងនោះធ្វើសកម្មភាពរួចហើយគេចខ្លួនបាត់បន្សស់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ។

មន្រី្តឧទ្យានុរក្សប្រចាំតំបន់អង្គរបាននឹងកំពុងស្រាវជ្រាវ កសាងសំណុំរឿងនិងបានយកដើមគ្រញូងមករក្សាទុកនៅទីស្នាក់ការ តំបន់ការពារទេសភាពអង្គរ៕