រដ្ឋបាលរាជធានីភ្នំពេញ​ចេញសក្តីជូនដំណឹងទុករយះពេល​១សប្តាហ៍​សំរាប់ម្ចាស់ផ្ទះបណ្តែតលេីទឹកសំណង់មិនរៀប​រយនិងទូកតូចៗនៅលេីផ្ទៃទឹកអោយរុះរេីចេញជាបន្ទាប់

រដ្ឋបាលរាជធានីភ្នំពេញ​ចេញសក្តីជូនដំណឹងទុករយះពេល​១សប្តាហ៍​សំរាប់ម្ចាស់ផ្ទះបណ្តែតលេីទឹកសំណង់មិនរៀប​រយនិងទូកតូចៗនៅលេីផ្ទៃទឹកអោយរុះរេីចេញជាបន្ទាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងស្ដីពីការរុះរើឬចល័តបែចិញ្ចឹមត្រីផ្ទះបណ្ដែតទឹកផ្ទះទូកតូចៗនិងសំណង់មិនរៀប​រយលើផ្ទៃទន្លេនៅភូមិសាស្ត្ររាជធានីភ្នំពេញដោយទុករយៈពេល០១សប្ដាហ៍គិតចាប់ពីកាល​បរិច្ឆេទនាព្រឹកថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះដែល​ចេញសេចក្ដីជូនដំណឹងនេះតទៅ។

ហើយបើផុតរយៈពេលនេះនឹងចាត់វិធានការដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាតឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរីងរូសនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការតាមផ្លូវច្បាប់តែម្ដង។

Sponsor

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថាព្រោះកន្លងមកមានជនឱ​កាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រីផ្ទះបណ្ដែតទឹកផ្ទះតូចៗនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេហើយកន្លែងខ្លះបានប្រែជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្ដែលបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ប៉ះពាល់ដល់ផ្លូវនាវាចរប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្ដទឹក​ហូរគោករាក់យពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹកខូចគុណភាពទឹកបំពុលបរិស្ថាននិងប៉ះពាល់ដល់សោ​ភ័ណភាពរាជធានីភ្នំពេញព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាជនដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕