សមត្ថកិច្ចចាប់ខ្លួនស្រ្តីជាពាណិជ្ជករ ឌួង ហេម៉ាលីស មិន​ដែលមិនបំពេញ​កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរនិង​និងប្រតិបត្តិការទូទាត់ប្រាក់

សមត្ថកិច្ចចាប់ខ្លួនស្រ្តីជាពាណិជ្ជករ ឌួង ហេម៉ាលីស មិន​ដែលមិនបំពេញ​កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរនិង​និងប្រតិបត្តិការទូទាត់ប្រាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ស្ត្រីពាណិជ្ជករមួយរូបត្រូវ​បាន​សមត្ថកិច្ចគរបាលនា យកដ្ឋានព្រហ្មទណ្ឌចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ​បាននិង​ប្រតិបត្តិការទូទាត់ប្រាក់។​

ស្ត្រី​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ហេម៉ាលីស អាយុ៣៥ឆ្នាំជាពា ណិជ្ជករមានទីលំនៅផ្លូវ៣៥២សង្កាត់​បឹងកេងកងទី១ខណ្ឌ​ចំការមនត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញ​ចេញសាល ក្រមកំបាំងមុខចុះ​ថ្ងៃទី៣១មករា២០១៩ដោយវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំពីបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់ ប្រាក់នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។

Sponsor

ដោយសារអំណាចនៃសាលក្រមនេះចូលជាស្ថាពរទើបកាលពីថ្ងៃទី០២កុម្ភៈឆ្នាំ២០១៩លោក​ចៅក្រម សេង រិទ្ធី បាន ចេញដីកាបង្គាប់អោយសមត្ថកិច្ចសាធារណៈចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឌួង ហេម៉ាលីស យកមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ហើយទើបនៅថ្ងៃទី០២មិថុនាឆ្នាំ២០២១នេះ នគរបាលបានចាប់ខ្លួនជនត្រូវចោទមកប្រគល់អោយតុលាការតែម្ដង៕