រថយន្ត​ដឹកដីមួយគ្រឿងបេីកបរវ៉ាជែងនិងរថយន្តមួយគ្រឿងទៀតមិនប្រយត្ន័ទៅបុកអធិការរងទទួលការងារចរាចរណ៍ម្នាក់កំពុង​អនុវត្តន៍​ច្បាប់ចរាចរណ៍​រងរបួសឆ្ងន់បាក់ជេីង

រថយន្ត​ដឹកដីមួយគ្រឿងបេីកបរវ៉ាជែងនិងរថយន្តមួយគ្រឿងទៀតមិនប្រយត្ន័ទៅបុកអធិការរងទទួលការងារចរាចរណ៍ម្នាក់កំពុង​អនុវត្តន៍​ច្បាប់ចរាចរណ៍​រងរបួសឆ្ងន់បាក់ជេីង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយ​រៀង​:​ គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកដីមួយគ្រឿង​បេីកវ៉ាជែងនិងរថយន្តមួយគ្រឿងទៀតមិនមេីលខាងមុខជ្រុលទៅបុកនិងសមត្សកិច្ចចរាចរណ៍ដែលកំពុងអនុវត្តច្បាប់បណ្តាលអោយរងរបួសឆ្ងន់ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី០៤មិថុនា២០២១វេលាម៉ោង០៨​និង​២០នាទីនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ ស្ថិតក្នុងភូមិជ្រៃធំសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្ត​ស្វាយរៀង

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ដដឹកដី ម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោនពណ៌ខៀវស្លាកលេខភ្នំពេញ3D-4459 ធ្វើដំណើរពីលិចទៅកើតដោយបើកបរដោយឈ្មោះឈឿន សុខា ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្ដមានទីលំនៅភូមិជៃក្រោម ឃុំរាធ័រស្រុកព្រះស្តេចខេត្តព្រៃវែង ។

Sponsor

ប្រភពដដែលបានបន្តទៀតថារថយន្តបានមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយទៀតក៏បានបុកនឹងមន្រ្តីនគរបាលកំពុងឈរជើងលើដងផ្លូវដែលកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបណ្តាលអោយរងរបួសធ្ងន់ បាក់ជើងស្ដាំ ។

ជនរងគ្រោះឈ្មោះ កែម តារា ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរតួនាទីអធិការរងទទួលការងារចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងបាវិតបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្នជនបង្កនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់និងកំពុងកសាងសំនុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។