កំពង់ស្ពឺ: សមត្ថកិច្ចឆ្មក់ចុះបង្រ្កាបទីតែផ្ទះមួយកន្លែងដែលប្រមូលផ្តុំគ្នាផឹកសុីនិងលេងល្បែងភ្នាល់សុីសងយ៉ាងអនាធិបតេយ្យកាលពីសៀលថៃ្ងទី៤ខែមិថុនាឆ្នាំ២០២១នៅចំណុចផ្លូវបេតុងខាងក្រោយវត្ដថ្មីស្ថិតក្នុងភូមិបុរីកម្មករសង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ទីតាំងនៅម្ដុំសំណង់មិនរៀបរយនៅផ្ទះឈ្មោះ សយ ស៊ីថូ អតីតមន្រ្ដីសមត្ថកិច្ចម្នាក់នៅក្នុងខេត្ដកំពង់ស្ពឺចូលនិវត្តន៍បានមួយឆ្នាំជាងបានបើកអនុញ្ញាតឱ្យមានការប្រមូលផ្ដុំជួបជុំផឹកស៊ីលេងល្បែងស៊ីសងដោយមិនក្រែងនិងការបង្រ្កាបរបស់សមត្ថកិច្ចមូលដ្ឋានឡើយ។
កម្លាំងសមត្ថកិច្ចចម្រុះបានចុះពិនិត្យនិងបង្រ្កាបនៅទីតាំងល្បែងនេះឃាត់ខ្លួនបានមនុស្សប្រុសស្រីបានចំនួន១០នាក់ និងដកហូតវត្ថុតាងម៉ូតូ០៥គ្រឿងម៉ាកចម្រុះបៀរចំនួន៤៤ហ៊ូកម្រាលមួយនិងសម្ភារ:មួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជូនអ្នកទាំង១០នាក់មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺដើម្បីធ្វើការសាកសួរនិងចំណាត់ការតាមនីតិវិធីបន្ដ៕









