លោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ប្រចាំស្រុកសំឡូតត្រូវបានដក​បញ្ឈរ​ជើងក្រោយពីបានប្រេីហិង្សារវាយលោកនាយផ្នែកភស្តុភាទាំងកណ្តាល​ចំណោមមនុស្សជាច្រេីន

លោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ប្រចាំស្រុកសំឡូតត្រូវបានដក​បញ្ឈរ​ជើងក្រោយពីបានប្រេីហិង្សារវាយលោកនាយផ្នែកភស្តុភាទាំងកណ្តាល​ចំណោមមនុស្សជាច្រេីន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ លោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរ​បាលការពារព្រំដែនគោកលេខ៨២៣ប្រចាំស្រុកសំឡូតបាន​ប្រើហិង្សាទៅលើនាយផ្នែកភស្តុភាហើយត្រូវបានលោក​ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តចេញលិខិតបង្គាប់ការនិងបានចុះប្រកាសដកបញ្ឈរជើង​កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១នេះ។

ថ្មីៗនេះមានករណីហិង្សាមួយបានកើតឡើងនៅក្នុងទីតាំងវរៈ៨២៣ដោយនៅព្រឹកនោះក៏មានមន្ត្រីប៉ូលិសយ៉ាងច្រើនកុះករដែលត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពស្រុកក្រោមអធិបតីភាពលោក ណុប ដារ៉ា អភិបាល​រងខេត្តក្នុងទិសដៅការពារនិងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឯអ្នកបង្កគឺជាលោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ដែល​បានវាយទៅលើលោកនាយផ្នែកភស្តុភាទាំងកណ្តាល​ចំណោមមនុស្សដែលជាទង្វើមើលងាយនិងប្រមាថយ៉ាង ខ្លាំងដល់មន្ត្រីក្រោមឱវាទ។

Sponsor

លោក យឹម វិចិត្រ ត្រូវបានការិយាល័យបុគ្គលិកកោះហៅ​ឲ្យចូលខ្លួនដើម្បីសាកសួរហើយលោកក៏បានសារភាពថា ពិតជាបានវាយទៅលើបុគ្គលនោះមែន ។

លោកឧត្ដមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្តនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១បានសម្រេចចេញលិខិតបង្គាប់ការសម្រេចដកលោក យឹម វិ ចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ដោយផ្អាកការងារជាបណ្តោះអាសន្ននិងប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោកវរសេនីយ៍ទោ មាស មឿ ន ដែលជាមេ​បញ្ជាការរងឲ្យទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ រហូតដល់មានការសម្រេចជាថ្មី ៕