ពលរដ្ឋជាច្រេីនបានគាំទ្រនូវចំណាត់ការរបស់សាលារាជធា​នីភ្នំពេញដែលតម្រូវឲ្យការរុះរើសំណង់មិនរៀបរយដែលសង់​នៅលើផ្ទៃទឹកចេញអោយអស់ក្នុងរយះពេល១សប្តាហ៍​

ពលរដ្ឋជាច្រេីនបានគាំទ្រនូវចំណាត់ការរបស់សាលារាជធា​នីភ្នំពេញដែលតម្រូវឲ្យការរុះរើសំណង់មិនរៀបរយដែលសង់​នៅលើផ្ទៃទឹកចេញអោយអស់ក្នុងរយះពេល១សប្តាហ៍​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ប្រជាពលរដ្ឋជាច្រើនក្នុងខណ្ឌមួយចំនួនបានគាំទ្រពេញទំហឹងនូវចំណាត់ការសាលារាជធានីភ្នំពេញដែលអោយបណ្តាលខណ្ខបានចុះត្រួតពិនិត្យនិងផ្សព្វផ្សាយនៅតាមទន្លេដែលមានផ្ទះបណ្តែតទឹកបែចិញ្ជឹមត្រីផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាបនៅក្នងមូលដ្ឋានខណ្ឌព្រែកព្នៅដោយអនុវត្តតាមលិខិតលេខ០៣៨/២១ ស ជណ.ច ចុះថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពីការរុះរើឬចល័តបែចិញ្ជឹមត្រីផ្ទះបណ្ដែតទឹកផ្ទះទូកតូចៗនិងសំណង់មិនរៀបរយលើផ្ទៃទឹកនៅភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងការចុះត្រួតពិនិត្យនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម
ដងទន្លេជាលើកទី៣លោកសុខ សម្បត្តិ អភិបាលខណ្ខ​ព្រែកព្នៅបានមានប្រសាសន៍ថាប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកបែរចិញ្ចឹមត្រីផ្ទះទូកតូចៗនិងសំណង់មិនរៀបរយលើផ្ទៃទន្លេនេះភាគច្រើនជាជនជាតិវៀតណាម មានចំនួន២៩២ខ្នងផ្ទះនិងមានចំនួន៣០៨គ្រួរសានៅក្នុងភូមិគ្រួសនៃសង្កាត់សំរោងនិងក្នុងភូមិឌួងភូមិពោធិមង្គលភូមិផ្សារលិចនិងភូមិកណ្តាលនៃសង្កាត់ព្រែកព្នៅដែលបានមកសង់ផ្ទះបែរចិញ្ចឹមត្រីរស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ដែលបច្ចប្បន្នផ្ទះនិងបែរត្រីទាំងនោះបណ្តែតមកធ្ពួកគ្នាជិតពាក់កណ្តាលទន្លេទៅហើយស្ថិតក្នុងសង្កាត់ព្រែកព្នៅនិងសង្កាត់សំរោង។

Sponsor

លោកបន្តថាផ្ទះឬបែរដែលបានមករស់នៅលើផ្ទៃទឹកទន្លេនេះគឺបណ្តាលឲ្យបាត់បង់សោភ័ណ្ឌភាពបរិស្ថាននិងអនាម័យទឹកទន្លេទៀតផងហើយការចេញសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌព្រែកព្នៅគឺមិនចំពោះជនជាតិវៀតណា ឬជនជាតិណាឡើយគឺយើងតម្រូវ​ឲ្យពួកគាត់រើចេញទាំងអស់ចាប់ពីសេចក្តីជូនដំណឹងនេះតទៅគឺទុករយៈពេល៧ថ្ងៃចាប់ពីសេចក្តីជូនដំណឹងថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២១មក។

រីឯលោកចៅ វាសនា ក្នុងនាមប្រធានភូមិគ្រួសនិងប្រជាពល រដ្ឋទាំងអស់បានគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សា​លារាជធានីភ្នំពេញនេះដែលមកដល់បច្ចប្បន្ននេះមានបងប្អូនច្រើនជាតិសាសន៍ដែលមកតាំងទីលំនៅក្នុងទឹកទន្លេបានបង្ករអោយខាតប្រយោជន៍ជាតិខ្លាំងណាស់។

យើងទាំងអស់គ្នាទាំងជនជាតិកម្ពុជាទាំងជនបរទេសគ្រប់ជាតិសាសន៍ចង់ឃើញទីក្រុ ងស្អាតបរិស្ឋានល្អច្រាំងស្អាតទាក់ទាញទេសចរណ៍ពិសេស តំបន់ខណ្ឌព្រែកព្នៅជាតំបន់មួយដែលត្រូវរៀបចំទទួលភ្ញៀវមកទស្សនាស៊ីហ្គែមឆ្នាំ២០២៣នាពេលខាងមុខឆាប់នេះ។

លោកបន្តថាបច្ចុប្បន្នប្រជាជនដែលរស់នៅលើទឹកទន្លេក្នុងភូមិសាសន៍រាជធានីមិនមែនមានតែមួយជនជាតិទេហើយកា ររស់នៅបែបនេះគឺធ្វើអោយប៉ះពាល់សិទ្ធិរស់នៅរបស់ប្រជា ពលរដ្ឋទូទៅភាគច្រើនក្នុងរាធធានីដែលបានបំពុលបរឹស្ថានធ្ងន់ធ្ងរដោយបន្សល់កាកសំណស់រឹងនិងរាវចូលទន្លេរមួយថ្ងៃម្នាក់ប៉ុន្មានដងហើយប៉ុន្មាននាក់ប៉ុន្មានគ្រួសារ?ហើយនរណាហូបទឹកទន្លេនេះខ្លះ? ពិសេសតំបន់ព្រែកព្នៅកាកសំណល់មនុស្សផងនិងកាកសំណល់ត្រីសាច់ដែលលក់សល់ហើយខូចគេយកមកធ្វើប្រហុកផ្អកហើយទំលាក់កាកសំណល់ចូលទន្លេផងមិនថារដូវត្រីទេគឺគ្រប់រដូវព្រោះត្រីចិញ្ចឹមនិងយកមកពីក្រៅគឺធ្វើរាល់ថ្ងៃតែម្តង។

ចំណែកលោក​ ហម សោភ័ណ្ឌ ប្រជាពលរដ្ឋរបស់ភូមិកណ្តាលនៃសង្កាត់ព្រែកព្នៅបានលើកឡើងថាខ្ញុំសុំគំាទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញធ្វើនេះមិនសំដៅជនជាតិមួយណាទេមិនថាបងប្អូនខ្មែររឺសាសន៍ណាក៏ដោយអោយតែរស់នៅបំពុលបរិស្ថានបែបនេះត្រូវតែចាកចេញ។

ប្រទេសយើងក៏ដូចប្រទេសជិតខាងយើងក៏ដូចប្រទេសដ៏ទៃទៀតក្នុងពិភពលោកគ្មាននរណាអនុញ្ញាតិនិងមិនទទួល​យកបានទេក្នុងការរស់នៅបំពុលបរិស្ឋានបែបនេះហើយណាមួយប្រទេសយើងកាន់តែជឿនលឿនទីក្រុងយើងកាន់តែស្រស់ស្អាតដូចនេះយើងរួមគ្នាជួយសម្អាតទាំងលើគោកនិងលើទឹកដើម្បីរស់នៅមានបរិស្ថានល្អផាសុខភាពនិងដម្បីមុខមាត់ប្រទេសជាតិយើងផងដែរ។

លោកបន្តថាសាលារាជធានីភ្នំពេញធ្វើនេះមិនមែនប្រឆាំងជា តិសាន៍ណាទេគឺធ្វើដើម្បីទាំងអស់គ្នាទូទៅគឺទីក្រុងត្រូវស្អាត​សម្រាប់ទាំងអស់គ្នាសម្រាប់ទាំងអស់គ្នាត្រូវតែស្អាតសម្រាប់ទីក្រុងសំរាប់គ្រប់ជាតិសាន៍ដែលនៅក្នុងទីក្រុងរួមទាំងទេសចរណ័ផងដែរហើយយើងទាំងអស់គ្នាទាំងជនជាតិកម្ពុជាទាំង​ជនបរទេសគ្រប់ជាតិសាន៍ចង់ឃើញទីក្រុងស្អាតបរិស្ឋានល្អ ដើម្បីសុខភាពល្អ ៕

{“origin”:”gallery”,”uid”:”F38A3C3C-7CCE-4042-8603-BC4B06145742_1622699162926″,”source”:”other”}