មុខសញ្ញា​ស្រីប្រុសមួយក្រុមបេីករថយន្តធ្វេីសកម្មភាពប្លន់ម៉ូតូពេលរាត្រីត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្តាលក្របួចជាប់

មុខសញ្ញា​ស្រីប្រុសមួយក្រុមបេីករថយន្តធ្វេីសកម្មភាពប្លន់ម៉ូតូពេលរាត្រីត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្តាលក្របួចជាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកណ្តាលៈ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាលប្រមា​ញ់ក្រុមប្លន់ឃាត់បានប្រុសស្រី៤នាក់នេះបើ​យោង​ប្រភពពី អធិការដ្ឋាន​នគរបាលស្រុក​មុខកំពូលនៅ​ថ្ងៃទី​៩ខែមិថុនាឆ្នាំ​២០២១នេះបានឱ្យដឹងថាយុវជន​មួយក្រុមតែងតែ​ធ្វើសកម្មភា​ពស្ទាក់​ចាំ​ប្លន់​ម៉ូតូប្រជាពលរដ្ឋធ្វើដំណើរ​តាមដងផ្លូវ​ជាតិ​លេខ​៦បង្ក​ឲ្យ​មានការ​ភ័យខ្លាចពេលនេះកម្លាំង​អន្តរាគមន៍ ស្រុក​មុខកំពូល​សហកា​រជាមួយកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង៧ឃុំនិង​កម្លាំង​ប្រជាការពារឃាត់ខ្លួន​បាន​ហើយស្ថិតនៅ​ភូមិ​ឡឥដ្ឋឃុំ​ព្រែក​ដំបងស្រុក​មុខកំពូលខេត្តកណ្ដាលនៅ​វេលា​ម៉ោង៣ទៀបភ្លឺថ្ងៃទី​៨ខែមិថុនាឆ្នាំ​២០២១ ។​

​ជនសង្ស័យ១/​ ឈ្មោះ ផុន សុ​ផានិត អាយុ២៦​ឆ្នាំ
២/ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ១៨​ឆ្នាំ
៣/ឈ្មោះ ទិ​ត្យ បញ្ញា​ខា​រិ​ន អាយុ១៩​ឆ្នាំ​យុវជន​សង្ស័យ៣​នាក់​នេះមានមុខ​របរមិន​ពិតប្រាកដនិង
៤/ឈ្មោះ ម៉ាលី រ៉​យ៉ើ ភេទ​ស្រីអាយុ២០​ឆ្នាំមុខរបរលក់​អីវ៉ាន់ តាម​អន​ឡាញ ។

Sponsor

​នៅ​ថ្ងៃទី​៨ខែមិថុនាឆ្នាំ​២០២១វេលា​ម៉ោង២និង៣០​នាទីទៀប ភ្លឺកម្លាំង​ចេញ​ល្បាតពួនស្ទាក់រហូតដល់​វេលា​ម៉ោង៣នាទី​ទៀបភ្លឺក៏​បានឃើញ​រថយន្តនិង​ជនសង្ស័យខាងលើឈប់​នៅ​ចិញ្ចើមផ្លូវជាតិ​លេខ​៦ស្ថិតនៅ​ភូមិ​ឡឥដ្ឋឃុំ​ព្រែក​ដំបងស្រុក​មុខកំពូលខេត្តកណ្ដាល ។​

​ដោយ​សង្ស័យកម្លាំង​យាមល្បាតឈប់​រថយន្ត​បម្រុង​ចុះ​សួរ នាំត្រួតពិនិត្យភ្លាមនោះជនសង្ស័យក៏បាន​នាំគ្នាបើករថយន្ត​រត់គេចតាមបណ្ដោយផ្លូវជាតិ​លេខ​៦​ពេលមកដល់​ចំណុច តារាង​បាល់នំ​បញ្ចុករបស់​ឈ្មោះ យឹម ប៊ុន​លាង ស្ថិតនៅ​ភូមិ​លើឃុំ​ព្រែក​អញ្ចាញស្រុក​មុខកំពូលខេត្តកណ្ដាលជន សង្ស័យក៏បាន​ទម្លាក់​ដាវ​ចោល​នៅ​ទីនោះ​។​

​កម្លាំង​យាមល្បាតដេញ​ពីក្រោយរហូតមកដល់​ចំណុច​មុខ​ឡ ឥដ្ឋរបស់​ឈ្មោះ ព្រាប កុយ ស្ថិតនៅ​ភូមិ​ក្រោមឃុំ​ព្រែក​អញ្ចា ញស្រុក​មុខកំពូលខេត្តកណ្ដាល​ក៏ត្រូវ​កម្លាំងសមត្ថកិច្ចមួយ​ក្រុម​ទៀតស្ទាក់​ចាប់បាន​រថយន្ត​នោះ​ជាប់​ហើយក៏​បាន​នាំ ជនសង្ស័យនិង​រថយន្ត​ខាងលើមក​ធ្វើការ​សួរនាំនៅ​អធិការដ្ឋាននគរបាល​ស្រុក ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ​ទាំង៤នាក់ឆ្លើយ​សារ ភាពថាៈនៅ​យប់​ថ្ងៃទី​៨ខែមិថុនាឆ្នាំ​២០២១ក្រុម​ខ្លួន​បានមក​ឈប់រថយន្តខាងលើរៀបចំ​ធ្វើ​សកម្មភាព​ប្លន់យក​ម៉ូតូនៅ​តាម​បណ្ដោយផ្លូវជាតិ​លេខ​៦តែមិនទាន់បានធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចឃាត់បាន។

​កន្លងមកក្រុម​ខ្លួនធ្លាប់​មក​ធ្វើ​សកម្មភាពក្នុងស្រុក​មុខកំពូល តាម​បណ្ដោយផ្លូវជាតិ​លេខ​៦ចំនួន៣លើកបានសម្រេច​ចំ នួន១​លើកគឺ​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះឈ្មោះ យ៉ុ​ន សុ​ផានិត កាល​ពីថ្ងៃទី២៥ខែឧសភាឆ្នាំ​២០២១វេលា​ម៉ោង៥និង១០​នាទីទៀបភ្លឺចំណុច​ភូមិ​ក្រង់​ស្វាយឃុំ​ស្វាយ​អំពារស្រុក​មុខកំពូលខេត្តកណ្ដាលបាន​ម៉ូតូ​ម៉ាក​ហុងដាC125ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ចំនួន១​គ្រឿង​ក្រោយពី​យកម៉ូតូ​បានក៏​យក​ទៅលក់នៅ​ម្ដុំ​ឃ្លាំង​រំសេវរាជធានី​ភ្នំពេញក្នុង​មួយគ្រឿងបានតម្លៃ៦០០ដុ​លា្ល​រ ។​

​បច្ចុប្បន្នជនសង្ស័យទាំង៤​នាក់ខាងលើត្រូវបាន​ឃាត់ខ្លួន បណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរបាលស្រុក​មុខកំពូល ហើយ​កម្លាំង​ជំនាញ​កំពុង​កសាងសំណុំរឿងដើម្បី​បន្ត​ចាត់ ការតាម​នីតិវិធីច្បាបើ៕