ខេត្តត្បូងឃ្មុំ: ប្រភពច្បាស់ការបានរាយការណ៍អោយដឹងថា រាល់ថ្ងៃនេះឈ្មួញល្បីឈ្មោះ ថៃ គា គឺជាអ្នករកស៊ីផ្ដាច់មុខនាំធ្យូងពីឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះឆ្ពោះទៅកាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំនិងបន្តទៅលក់នៅប្រទេសវៀតណាម ក្រោមការសម្របសម្រួលបើកភ្លើងខៀវពីសមត្ថកិច្ចពាក់ព័ន្ធ តាច្រកព្រំដែន(ដូនរ័ត្ន)ដែលមានលោកវរសនីយ៍ត្រី នូ និច ជាមេបុស្តិ៍ ។
ប្រភពដែលភ្ងាក់ងារយើងទទួលបានគឺនៅក្នុងជំនួញជួញដូរនាំធ្យូងទៅលក់នៅប្រទេសវៀតណាមសព្វថ្ងៃនេះត្រូវបានគេដឹងថាលោក ថៃ គា គឺជាអ្នកទទួលម៉ៅការផ្ដាច់មុខពីក្រុមឈ្មួញជាច្រើននាក់យកលុយរត់ការជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធចាប់ពីឃុំស្វាយជ្រះស្រុកស្នួលរហូតទៅដល់ច្រកព្រំដែនចូលទៅលក់នៅប្រទេសវៀតណាមតាមច្រកខាងលើនេះផងដែរ។
មហាជនលើកឡើងថាការជួញដូរធ្យូងនាំទៅកាន់ប្រទេសវៀតណាមបានគឺដោយមានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅស្រុកមេមត់ពិសេសច្រកដូនរត្ន័ ។
រថយន្តដឹកធ្យូងរបស់ឈ្មួញដឹកចេញតាមច្រករបៀងព្រៃស្វាយខាងក្រោយបុស្តិ៍ដូនរដ្ឋ១ថ្ងៃវាល់ល្ងាច១យប់ទាល់ភ្លឺ ជាក់ស្តែងនៅយប់ថ្ងៃទី៦ទី៧និងឈានចូលថ្ងៃទី៨ខែមិថុនាឆ្នាំ២០២១នេះរថយន្តតូចធំដឹកធ្យូងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូននាំឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងខាងលើនេះ ។
ពាក់ព័ន្ធនឹងករណីឈ្មួញនាំធ្យូងឆ្លងដែនទៅប្រទេសវៀតណាមនេះដែរភ្ញាក់ងារយើងបានធ្វើការទំនាក់ទំនងទៅលោកវីរសេនីយ៍ត្រី នូ និច នាយប៉ុស្តិ៍ការពារព្រំដែនច្រកដូនរ័ត្នដើម្បីសុំការបកស្រាយតាមទូរស័ព្ទប៉ុន្តែមិនមានអ្នកទទួល ។
បើទោះបីជាលោកវរសេនីយ៍ត្រី នូ និច បានបដិសេធព្យាយាមមិនលើកទូរសព្ទ័យ៉ាងណាក៏ដោយប៉ុន្តែប្រភពពីមជ្ឈដ្ឋានមួយចំនួនក៏ដូចជាសមត្ថកិច្ចនៅក្នុងខេត្តត្បូងឃ្មុំបានបង្ហើបឲ្យដឹងថានៅក្នុងជំនួញនាំធ្យូងទៅលក់នៅប្រទេសវៀតណាមដែលអាចចរាចរណ៍ទៅបានគឺដោយមានការសម្របសម្រួលពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ផ្នែក ពិសេសលោក នូ និច ដែលមានលោក ថៃ គា ជាអ្នករត់ការសុំបើកភ្លើងខៀវ ។
នៅពេលថ្មីៗកន្លងទៅនេះលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានកោះហៅមេប៉ុស្តិ៍ព្រំដែនទាំងអស់មកធ្វើកិច្ចសន្យាទទួលខុសត្រូវមិនឲ្យមានការនាំឆ្លងដែននៅរាល់បទល្មើសផលអនុផលព្រៃឈើជាដាច់ខាត ផ្ទុយទៅវិញគេសង្កេតឃើញលោកវរសេនីយ៍ត្រី នូ និច មេប៉ុស្តិ៍ការពារព្រំដែនច្រកដូនរ័ត្នហាក់កំពុងផ្គើនទៅនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំបណ្ដោយឲ្យសកម្មភាពនៃការដឹកជញ្ជូនផលអនុផលព្រៃឈើឆ្លងកាត់យ៉ាងអនាធិបតេយ្យទៅវីញ ៕

