បន្ទាយមានជ័យ: សមត្ថកិច្ចឃាត់ពលករបានចំនួន១៦នាក់ក្នុងនោះស្រី៨នាក់កុមារ២នាក់រួមទាំងឃាត់ខ្លួនអ្នកជូនផ្លូវចំនួន១នាក់យប់ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១ក្រោយពីបានឃាត់ខ្លួនសួរនាំរួចកម្លាំងបានប្រគល់ពលករខ្មែរ១៦និងអ្នកនាំផ្លូវជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃនៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១ដើម្បីសួរនាំបន្តរតាមនីតិវិធីច្បាប់។
ចំនួនទាំង១៦នាក់ស្រី៨នាក់កុមារ២នាក់មកពីខេត្តចំនួន៤
១. ខេត្តបាត់ដំបង ចំនួន៨នាក់
២.ខេត្ត កំពង់ធំ ចំនួន៤នាក់
៣. ខេត្តព្រៃវែងចំនួន២នាក់
៤.ខេត្តបន្ទាយមានជ័យ ចំនួន១នាក់
Sponsor
អ្នកនាំផ្លូវម្នាក់ឈ្មោះ យើន ណារ៉ុង ភេទប្រុសអាយុ២០ឆ្នាំនៅភូមិសង្កែឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលនិងសាកសួរពលករខ្មែរទាំង១៥នាក់ត្រូវបានបញ្ជូនទៅចត្តាឡីស័កចំណែកអ្នកនាំផ្លូវត្រូវបានធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់នូវការនាំពលករឆ្លងដែននិងបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កផងដែរ ៕


