កម្លាំងជំនាញអាវុធហត្ថស្រុកពាមរក៍និងជំនាញគយបង្ក្រាបរថយន្តសាំយ៉ុង​មួយគ្រឿងលួចដឹកទូរស័ព្ទអត់ពន្ធជិត៥០​០០​គ្រឿងប្រុងលោតឆត្រទៅវៀតណាមប៉ុន្តែ​ឆត្រ​មិនក្រលាស់ត្រូវបានឃាត់ខ្លួន

កម្លាំងជំនាញអាវុធហត្ថស្រុកពាមរក៍និងជំនាញគយបង្ក្រាបរថយន្តសាំយ៉ុង​មួយគ្រឿងលួចដឹកទូរស័ព្ទអត់ពន្ធជិត៥០​០០​គ្រឿងប្រុងលោតឆត្រទៅវៀតណាមប៉ុន្តែ​ឆត្រ​មិនក្រលាស់ត្រូវបានឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

រៃវែង:​ កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍សហការណ៍ជាមួយកំលាំងមន្ត្រីជំនាញគយសាខាខេត្តព្រៃវែងបាន​ស្ទាក់​ចាប់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌​ទឹកប៊ិចពាក់ស្លាក​លេខភ្នំពេញ​2AK:3057កាលពីវេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​៨​ខែមិថុនាឆ្នាំ២០២១នៅលើនៅលើកំណាត់ផ្លូវជាតិ​លេខ១ត្រង់​ចំណុច​ភូមិ​២ឃុំ​ព្រែក​ខ្សាយ​(​ខ​)ស្រុក​ពាមរ​ក៍ខេត្តព្រៃវែង។

លោក​វរសេនីយ៍ត្រី ឈួ​ន ឬ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៍មាន​អោយ​ដឹង​ថាក្រោយ​ពី​ចាប់​ឃាត់​រថយន្ត​ខា ងលើមន្ត្រី​ជំនាញ​​បាន​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​នោះ​មាន​ដឹក​ទូរ​សព្ទ័​ស៊េរី​ទំនើប​ចំនួន​៤៦៨០​គ្រឿងដែល​អត់​មាន​ឯកសារ​បង់ពន្ធ​អ្វី​ទាំងអស់ដែល​ក្នុង​នោះរួម​មាន​ទូរសព្ទដៃ

Sponsor

១. ទូរស័ព្ទដៃ iphone 12(promax)​ចំនួន​៧៦៨គ្រឿង
២. ទូរ​សព្ទ​ដៃ iphone 12 ចំនួន៩៤ គ្រឿង
៣. ទូរ​សព្ទ​ដៃ iphone 11(promax)​ចំនួន​៦៨៤​គ្រឿង
៤. ទូរ​សព្ទ​ដៃ iphone 11 ចំនួន ១៥៥៥​គ្រឿង
៥. ទូរ​សព្ទ​ដៃ iphone(xsmax)​ចំនួន ៧៣៨​គ្រឿង
៦. ទូរ​សព្ទ​ដៃ iphone 7(plus)​ចំនួន ៦៧៩​គ្រឿង
៧. ទូរ​សព្ទ​ដៃ iphone 7 ចំនួន ១៦២ គ្រឿង​

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៍បាន​បន្ត​ទៀត​ថារថយន្ត​សាំ​យ៉ុ​ង​ដឹក​ទូរ​សព្ទ័​គេចពន្ធ​ខាងលើ​នេះ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ខែ​ម ទី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំមាន​ទីលំនៅក្នុងភូមិអង្គក្តួចឃុំ​ព្រៃ​គគីរស្រុក​ច​ន្ទ្រាខេត្តស្វាយរៀងហើយ​ទូរ​សព្ទ័​ទាំង​អស់នេះគឺ​ឈ្មួញ​មាន​បំណង​លួច​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាមតាម​ច្រករបៀង​ក្នុង​ទឹក​ដី​ខេត្តស្វាយរៀងតែ​ពេល​មក​ដល់​ទឹកដី​ស្រុក​ពាមរ​ក៌ក៏​ត្រូវ​បាន​ចាប់​ឃាត់​តែ​ម្តង​។

គួរ​បញ្ជាក់​ផង​ដែរ​ថាក្រោយ​ពី​ចាប់​ឃាត់​រថយន្ត​ខាងលើ​បាន​ភ្លាមៗទាំង​មនុស្ស​និង​វត្ថុ​តាងត្រូវ​បាន​ប្រគល់​ជូន​ទៅ​មន្ត្រី​ជំនា ញគយសាខា​ខេត្តព្រៃវែង​ទាំង​យប់ ៕