កំពង់ធំៈ នេះបើតាមស្នងការនគរបាលនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំឱ្យដឹងកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ករណីមន្ត្រីបរិស្ថានុរក្សបាញ់កាំភ្លើងបណ្តាលអោយរបួសពលរដ្ឋម្នាក់ក្នុងចំណោមបួននាក់ដែលកាប់អុសក្នុងតំបន់អភិរក្សាព្រៃឈើអង់តែននាឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំលោកប្រធានមន្ទីរបរិស្ថានខេត្តជាការថាបាញ់កាពារខ្លួនព្រោះកន្លងមកជនរងគ្រោះនេះជាជនបង្កបានកាប់ឱ្យរបួសមន្ត្រីបរិស្ថានុរក្សខណៈប្រព្រឹត្តបទល្មើសព្រៃឈើប៉ុន្តែព្រះរាជអាជ្ញានិងអាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនខ្មាន់កាំភ្លើងជាមន្ត្រីបរិស្ថាននោះហើយ។
សូមរំលឹកថារងគ្រោះឈ្មោះ ប៉ុន ផល្លា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរកសិករនៅភូមិសុភមង្គលឃុំក្រយាស្រុកសន្ទុកត្រូវខ្មាន់កាំភ្លើងបាញ់របួសកាលពីរសៀលថ្ងៃទី២៦ខែមិថុនានៅតំបន់អភិរក្សព្រៃអង់តែនចំណុចអូរព្រួស(តំបន់ត្រពាំងឪឡឹក ភូមិត្រពាំងឬស្សី ឃុំក្រយា)។
សមត្ថកិច្ចនគរបាលថាខ្មាន់កាំភ្លើងឈ្មោះ ចក់ សុជាតិ ភេទប្រុសអាយុ២៥ឆ្នាំជាមន្ត្រីបរិស្ថានុរក្សានៅស្នាក់ការអូរតាព្រហ្មនៃតំបន់អភិរក្សព្រៃអង់តែនឃុំក្រយាស្រុកសន្ទុកក៏ត្រូវបានឃាត់ខ្លួន។
ជនរងគ្រោះឈ្មោះ ប៉ុន ផល្លា បានឱ្យដឹងថាកាលពីថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១វេលាម៉ោង៨ព្រឹកខ្លួនរួមមានគ្នា៤នាក់
១.ឈ្មោះ ប៉ុន ផល្លា(រងគ្រោះ)
២.ឈ្មោះ ងួន ម៉េងហ័ង
៣.ឈ្មោះ ខឿន ភេទប្រុស និង
៤.ឈ្មោះ រិន រ៉ាក់ បានបើកគោយន្តកន្ត្រៃយ៍ចំនួនបីគ្រឿងទៅរកអុសនៅតំបន់កើតហេតុខាងលើក្នុងនោះមានរណាយន្តពីរគ្រឿងដោយខ្លួននិងឈ្មោះ រិន រ៉ាក់ បើកគោយន្តមួយគ្រឿងមានរណាយន្តមួយ ។
ឈ្មោះ ងួន ម៉េងហ័ង និងឈ្មោះ ខឿន បានបើកគោយន្តម្នាក់មួយគ្រឿងនិងរណាយន្តមួយគ្រឿងពេលទៅដល់កន្លែងកាប់អុសវេលាម៉ោង១០បានយកគោយន្តទៅផ្ញើម្ចាស់ខ្ទមមិនស្គាស់ឈ្មោះនៅតំបន់ត្រពាំងឪឡឹកពេលដល់កន្លែងកាប់អុសខ្លួនបានទៅ២នាក់ រិន រ៉ាក់ ហើយឈ្មោះ ហ័ង និងឈ្មោះ ខឿន កាប់ចំងាយពីគ្នា១០០ម៉ែត្រ ។
ពេលកំពុងកាប់អុសបានប្រហែលមួយម៉ែត្រគីបនៅម៉ោងប្រហែលជាង១រសៀលក៏បានឃើញមន្ត្រីបរិស្ថានម្នាក់ស្លៀកពាក់ជាឯកសណ្ឋានបរិស្ថានដោយមានអាវុធវែងមួយដើមដើរមករកខ្លួនកំពុងកាត់អុសចំងាយ៥ម៉ែត្រដោយឃើញដូច្នេះក៏បានប្រាប់ឈ្មោះរិនរ៉ាក់ឱ្យរត់មុន។
ចំណែកខ្លួនរត់ក្រោយបានចំងាយបីម៉ែត្រមន្ត្រីបរិស្ថាននោះរត់ដេញតាមក្រោយឃើញដូចនោះខ្លួនទម្លាក់រណាយន្តចោលហើយរត់បានចំងាយ២ម៉ែត្រក៏មន្ត្រីបរិស្ថានបាញ់មួយគ្រាប់ត្រូវភ្លៅឆ្វេងបណ្តាលដូលលើដីប៉ុន្តែដោយភ័យពេក ខ្លួនក៏ងើបរត់ទាំងជើងរបួសបានរត់មកជួបម្ចាស់ខ្ទមឈ្មោះរើន ឱ្យជូនមកផ្ទះនិងទៅពេទ្យ។
ក្រោយទទួលព័ត៌មានខាងលើសមត្ថកិច្ចជំនាញបច្ចេកទេសនគរបាលនិងជំនាញពាក់ព័ន្ធខេត្តស្រុកជំនាញស៊ើបអង្កេតអាជ្ញាធរដែនដីដែលមានការសម្របសម្រួលពីលោកស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំផង ។
យោងតាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុនឹងស្នាមរបួសលើជនរងគ្រោះបានសនិ្នដ្ឋានថាជនរងគ្រោះពិតជារងរបួសដោយសារគ្រាប់កាំភ្លើងមែន។
សមត្ថកិច្ចត្រូវកំណត់មុខសញ្ញានិងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យខ្មាន់កាំភ្លើងមកសួរនាំបំភ្លឺ ។
ករណីនេះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានបានឲ្យដឹងនៅរសៀលថ្ងៃបន្ទាប់ថាករណីមានការបាញ់គឺជាសិទ្ធការពារខ្លួនកន្លងមកមន្ត្រីបរិស្ថានធ្លាប់ត្រូវជនល្មើសកាប់ឲ្យរបួសដល់បែករយៈក្បាល(របួសធ្ងន់)ហើយមិនមានអាជ្ញាធរសមត្ថកិច្ចណាស្រាវជ្រាវឈានដល់ចាប់ខ្លួនជនល្មើសនៅឡើយ
ហេតុនេះទើបខ្លាចក្រែងមានហេតុការណ៍ដូចមុនទើបត្រូវប្រើការពារខ្លួនដូច្នេះម្យ៉ាងពលរដ្ឋដែលចូលកាប់អារឈើទាំងនោះបានប្រព្រឹត្តល្មើសលើធនធានធម្មជាតិដោយមានមធ្យោបាយឧបករណ៍សម្ភារនិងចេតនាប្រព្រឹត្តិមែន ។
លោក តុប កក្កដា បានបញ្ជាក់ថានៅថ្ងៃកើតហេតុមន្ត្រីបរិស្ថានប្រចាំការនៅស្នាក់ការចំនួនពីរនាក់ពោលគឺបន្ទាប់ពីលឺសូរសំឡេងម៉ាស៊ីនង៉ោង(រណាយន្ត)អារឈើមន្ត្រីបរិស្ថានម្នាក់បានចូលក្នុងព្រៃទៅរកមើលក៏ស្រាប់តែប្រទះឃើញជនសង្ស័យពីរនាក់ កំពុងតែធ្វើសកម្មភាពអារឈើ ។
ខណៈនេះមន្ត្រីបរិស្ថានបានប្រាប់ឲ្យជនសង្ស័យទាំងពីរនាក់ ទម្លាក់ម៉ាស៊ីនអារឈើចុះតែអ្នកទាំងពីរពុំបានទម្លាក់ចុះនោះឡើយហើយបានចេតនាគ្រវីម៉ាស៊ីនតម្រង់(បញ្ឆេះភ្ជង់រណារ) មកមន្ត្រីបរិស្ថានបើគេចមិនទាន់គឺនឹងត្រូវគ្រោះថ្នាក់ដល់ជីវិតក៏ថាបាន។
ខណៈនោះដោយភ័យបារម្ភនឹងសុវត្ថិភាពដែរមន្ត្រីអភិរក្សបានបាញ់កំភ្លើងបង្អើលតែគ្រាប់បានផ្លាតទៅចំភ្លៅបណ្តាលឲ្យរបួសតែម្តង ។
ករណីនេះសមត្ថកិច្ចលោកបានបំពេញការងារហើយត្រូវមានសិទ្ធិការពារខ្លួនបើមានចេតនាបាញ់សម្លាប់ពលរដ្ឋដែលប្រព្រឹត្តល្មើសជាក់ស្តែងនោះគឺបាញ់ស្លាប់បាត់ហើយតែនេះគឺជាការពារខ្លួនប្រសើរជាងត្រូវជនល្មើសព្រៃឈើកាត់ខ្លួននិងម៉ាស៊ីអារឈើព្រោះនេះជាមុនសញ្ញាចាស់ធ្លាប់បង្កហេតុម្តងមកហើយគឺត្រូវការពារខ្លួនក្នុងស្ថានភាពដែលពិបាកស្មានដល់រួចចាំដោះស្រាយគ្នាតាមនីតិវិធីចុះ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានឲ្យដឹងថាជនរងគ្រោះដែលត្រូវរបួសឈ្មោះ ប៉ុន ផល្លា ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិសុភមង្គលឃុំក្រយា ស្រុកសន្ទុក ។
ចំណែកមន្ត្រីបរិស្ថានដែលបានបាញ់ទៅលើជនរងគ្រោះ ដោយអះអាងថាការពារខ្លួននោះមានឈ្មោះចក់ សុជាតិ រស់ភូមិសរជ័យឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ៕

