រកឃេីញ(ប្រាសាទព្រះសម្ដី)ដែលវ័យចំណាស់មានអា​យុកាលជាង១ពាន់ឆ្នាំមានរូបរាងស្ទើរតែគ្មានអ្នកស្គាល់ដោយមានកា​បាក់បែកសល់តែជញ្ជាំង

រកឃេីញ(ប្រាសាទព្រះសម្ដី)ដែលវ័យចំណាស់មានអា​យុកាលជាង១ពាន់ឆ្នាំមានរូបរាងស្ទើរតែគ្មានអ្នកស្គាល់ដោយមានកា​បាក់បែកសល់តែជញ្ជាំង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

រកឃេីញ(ប្រាសាទព្រះសម្ដី)ដែលវ័យចំណាស់មានអា​យុកាលជាង១ពាន់ឆ្នាំមានរូបរាងស្ទើរតែគ្មានអ្នកស្គាល់ដោយមានកា​បាក់បែកសល់តែជញ្ជាំង

(ត្បូងឃ្មុំ)៖ រកឃេីញទីតាំងប្រាសាទវ័យចំណាស់មួយកន្លែងមិនឆ្ងាយពីសាលាខេត្តត្បូងឃ្មុំមានចម្ងាយប្រមាណមិនដល់​៥គីឡូម៉ែត្រផងនោះ(ប្រាសាទព្រះសម្ដី)មានអាយុកាលជាង​១ពាន់ឆ្នាំបានបាក់បែកជាច្រើនផ្នែកដោយសល់តែជញ្ជាំងផ្នែកខាងជើងនិងខាងត្បូងប៉ុណ្ណោះក្នុងបរិវេណផ្ទៃដីជាង១​ហិកតាក្រៅពីប្រាសាទនេះមានប្រាសាទជាច្រើនទៀត ប៉ុន្តែប្រាសាទទាំងនោះបាក់បែកទាំងស្រុងគ្មានសល់សូម្បីរូបរាងឡើយ។

Sponsor

(ប្រាសាទព្រះសម្ដី)ជាប្រាសាទដ៏ចំណាស់មួយត្រូវបានសាង​សង់ឡើងពីដីឥដ្ឋនៅសតវត្សទី១០ដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាស្ថិតក្នុងសភាពទ្រុឌទ្រោមប្រាសាទបុ​រា​ណនេះមិនសូវមានអ្នកស្គាល់និងទេសចរទៅដល់ឡើយ។

បើតាមលោក ធីម ធី ប្រធានការិយាល័យស្តីទីផែនការ​វិនិ​យោគនិងអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានអះអាងថាប្រាសាទនេះត្រូវបានបំផ្លាញ ដោយសារមនុស្សនិងសង្គ្រាមរហូតដល់ឆ្នាំ២០១៨មន្ទីវប្បធម៌វិចិត្រសិល្បៈនិងរដ្ឋបាលខេត្តបានជួសជុលប្រាសាទនេះឲ្យបន្តឈររឹងមាំឡើងវិញតែក៏ស្ថិតក្នុងសភាពបែកបាក់បាត់បង់រូបរាងស្ទើរអស់ទៅហើយដែរ។

ព័ទ្ធជុំវិញដោយវាលស្រែនៅភូមិនិគមន៍លើឃុំស្រឡប់ស្រុកត្បូងឃ្មុំប្រាសាទតូចច្រឡឹងនេះមានតែពលរដ្ឋក្នុងខេត្តត្បូងឃ្មុំដែលដឹងតែប៉ុណ្ណោះដែលទៅកម្សាន្ត។

បរិវេណនៅជុំវិញប្រាសាទត្រូវបានប្រជាពលរដ្ឋចូលមកអាស្រ័យផលច្រើនគាត់ធ្វើស្រែចម្ការនៅបរិវេណនេះគាត់ ចេះតែរំកិលបន្តិចម្ដងៗមកកៀកនឹងប្រាសាទបញ្ហាផ្លូវចូលមក​ប្រាសាទនេះធ្វើឱ្យភ្ញៀវពិបាកធ្វើដំណើរចូលមកនេះជាការបញ្ជាក់របស់លោក ធីម ធី ពីមូលហេតុដែលទេសចរមិនសូវស្គាល់ប្រាសាទនេះហើយលោកបន្ថែមថាតំបន់ប្រាសាទនេះ កំពុងរៀបចំអភិរក្សបន្ថែមដោយឡែកការផ្សព្វផ្សាយនៅមាន​កម្រិត។

ដោយនៅមិនឆ្ងាយពីសាលាខេត្តដែលស្ថិតនៅតំបន់រដ្ឋបាល​ប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំលោក ធីម ធី តំណាងឲ្យលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបញ្ជាក់ថាតាមការជំ​រុញណែនាំតម្រង់ទិសពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំមន្ទីរវប្បធម៌ខេត្តសហការជាមួយមន្ទីរទេសចរណ៍ខេត្តក្នុងគោលដៅរៀបចំអភិរក្សតំបន់នេះឱ្យក្លាយជាតំបន់នេះគោលដៅទេសចរណ៍សម្រាប់ខេត្តត្បូងឃ្មុំ។

ខណៈនាពេលបច្ចុប្បន្ននេះមើលឃើញថាវិស័យអចលនៈទ្រព្យការពុះដីឡូត៍លក់ក៏កំពុងខិតកាន់តែចូលមកកៀកប្រាសាទ​ដូចគ្នា៕