ព្រះសីហនុ : កម្លាំងសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទីតាំងហាងកាហ្វេរមួយកន្លែងយីហោ (ស្តេចតោ) បានប្រមូលផ្តុំគ្នាហេីយឃាត់បានមនស្ស១២នាក់ដោយណែនាំ២លេីកមិនព្រមស្តាប់កាលពីរសៀលថ្ងៃទី៩ខែសីហាឆ្នាំ២០២១ស្ថិតនៅចំណុចក្បែរសាលាឆទានភូមិ១សង្កាត់២ក្រុងព្រះសីហនុ ព្រោះមិនចូលរួម អនុវត្តតាមបទបញ្ជារបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុស្តីពីការហាមការជួបជុំគ្នាច្រើន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាកម្លាំងគណៈបញ្ជាការដឹកនាំអនុវត្តន៍ច្បាប់ខេត្តព្រះសីហនុបានបង្ក្រាបហាងកាហ្វេមួយកន្លែងក្នុងក្រុងព្រះសីហនុឃាត់ខ្លួនមនុស្ស១២នាក់ដែលមានការជួបជុំគ្នាច្រើនហូបកាហ្វេពុំស្តាប់តាមការណែនាំរបស់ក្រុមការងារ ផ្ទុយនឹងបំរាមរបស់រដ្ឋបាលខេត្ត ។
មុននឹងឈានដល់ការបង្ក្រាបនេះសមត្ថកិច្ចបានចុះធ្វើការអប់រំចំនួន២លើករួចមកហើយប៉ុន្តែហាងកាហ្វេនេះមិនស្តាប់តាមការណែនាំទើបក្រុមការងារចុះទៅឃាត់ក្នុងនោះរួមមានម្ចាស់ហាងកាហ្វេចំនួនមួយនាក់និងភ្ញៀវចំនួន១១នាក់សរុប ១២នាក់នាំយកមកទីបញ្ជាការស្រាលដោះស្រាយបន្តតាមគោលការណ៍ដែលរដ្ឋបាលខេត្តកំណត់ ៕


