ខ្សឹប​ដាក់បាស់ប្រភពពីសមត្ថកិច្ចនៅច្រកអន្តជាតិជាំបានអោយដឹងថាលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន

ខ្សឹប​ដាក់បាស់ប្រភពពីសមត្ថកិច្ចនៅច្រកអន្តជាតិជាំបានអោយដឹងថាលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ឧត្តរមានជ័យ​:​ តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ រាលដាលយ៉ាងពេញ​បន្ទុកគឺក្រុមឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងរលូន។

ប្រភពបានឲ្យដឹងទៀតថាលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំដែលអាងមានការបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយនោះទេទន្ទឹមនឹងនេះអំពើពុករលួយពេញទំហឹងរបស់លោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំគឺមាន​ការរួមដៃពីក្រុមគយចល័តតំបន់៥ឈរជើងនៅស្នាក់ការក្នុង​ភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែងដែលកំពុងប្រឈមនឹងការរិះគន់ជុំទិស។

Sponsor

ប្រភពស្និទ្ធនឹងលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយ​ច្រកទ្វារអន្តរជាតិជាំបានឲ្យដឹងថាលោក កែវ សារ៉ាត់ តែងតែប្រើឈ្មោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យដើម្បីការពារទង្វើរបស់ខ្លួនជារៀងរហូត។

ប្រភពបានឲ្យដឹងទៀតថាឈ្មួញធំៗអាចដឹកជញ្ជូនទំនិញចេញពីច្រកទ្វារអន្តរជាតិជាំឆ្លងកាត់មុខស្នាក់គយចល័តតំ​បន់៥ក្នុងភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ទៅដល់គោលដៅយ៉ាង​រលូនឲ្យតែបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ញិប ផល្លិក ដែលល្បីខាងពុករលួយ។

ជាក់ស្តែងមួយរយៈចុងក្រោយនេះអំពើពុករលួយរបស់លោក ញិប ផល្លិក ប្រធានស្នាក់ការគយចល័តតំបន់៥ក្នុងភូមិជើងភ្នំឃុំត្រពាំងប្រីយ៍​ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។

មានការរិះគន់ចំៗថាលោក គុណ ញឹម​ អគ្គនាយកនៃអគ្គ​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមមានជ័យនិងមេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យនោះទេ។

ជាការពិតលោក ឈុន សុភមង្គល បើកដៃឲ្យលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងហើយលោក គុណ ញឹម អគ្គនាយកគយធ្វើមិនដឹងមិនឮអ្វីទាំងអស់ប្រការនេះហើយទើបលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំនៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។