អភិបាលខេត្តត្បូងឃ្មុំជួបសំណេះសំណាលជានាំយកស្បៀង​អាហារនិងថវិកាផ្តល់លើកទឹកចិត្តដល់មន្ត្រីនគរបាលការពារសុខសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

អភិបាលខេត្តត្បូងឃ្មុំជួបសំណេះសំណាលជានាំយកស្បៀង​អាហារនិងថវិកាផ្តល់លើកទឹកចិត្តដល់មន្ត្រីនគរបាលការពារសុខសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ត្បូងឃ្មុំ​:​ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណនិងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តនិងលោកជំទាវ ម៉េង វ៉ាន់ដានីន​នៅ​ព្រឹកថ្ងៃទី១៨ខែសីហា​ឆ្នាំ​២០២១នេះបានអញ្ជើញចុះសំណេះសំណាល នាំយកអំណោយជាស្បៀងអាហារនិងថវិកាសម្រាប់ផ្គត់ផ្គង់តម្រូវការក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីបន្តអនុវត្តន៍ការការពារសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសការងារ​ប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងឳកាសចុះសំណេះសំណាល ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានមានប្រសាសន៍កោតសរសើរចំពោះ លោក ម៉ុន មាគ៍ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និង​មន្ត្រីនគរបាលទូទាំងខេត្តចំពោះការងារអនុវត្តកន្លងមក​យ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Sponsor

ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ ក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុវត្តន៍ឲ្យខានតែបាន «៣កុំ-៣ការពារ»។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិតអភិបាល
ខេត្តបានជូនដំណឹងក៏ដូច
ជាអំពាវនាវឲ្យកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រយ័ត្នប្រយែងសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ និងការបំរែបំរួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត ឲ្យដឹងថា បើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងធនធាន
ទឹកនិងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ២៤ខែសីហា ឆ្នាំ២០២១នៅវេលាម៉ោងប្រមាណ១០ព្រឹកដល់ម៉ោងq
០២រសៀលកម្ដៅនឹងមាន
ការកើនឡើងលើសពីធម្មតាដែលមិនធ្លាប់មានដែលជាការគួរតែប្រុងប្រយ័ត្ន។

ក្រោយពីចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានធ្វើការប្រគល់ជូននូវស្បៀងអាហារដល់ស្នងការនគរបាលខេត្តរួមមានអង្ករ២៥០០គីឡូ
ក្រាមម៉ាស៥០០០ អាកុល៦០លីត្រទឹកសុទ្ធ១០០កេស បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន០៥លានរៀល៕