ជនសង្ស័យ​ម្នាក់រួមនិងថ្នាំញៀន៣កញ្ចប់តូចត្រូវបាននគរ​បាលឃាត់ខ្លួនក្រោយពីឆែកឃេីញ

ជនសង្ស័យ​ម្នាក់រួមនិងថ្នាំញៀន៣កញ្ចប់តូចត្រូវបាននគរ​បាលឃាត់ខ្លួនក្រោយពីឆែកឃេីញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្រុកកោះធំ:​ កម្លាំងសមត្ថកិច្ចនគរបាលកោះធំឃាត់ខ្លួនជនសង្ស័យម្នាក់រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២០ខែសីហាឆ្នាំ២០២១វេលាម៉ោង០៩និង១០នាទីនៅចំណុចកើតហេតុលើផ្លូវជាតិលេខ១១០ក្នុងភូមិព្រែកម្រេញឃុំសំពោធិ៍បានស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០១នាក់(ឃាត់ខ្លួន)៖
១/ឈ្មោះ គម ប៉េងលាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅៗភូមិថ្មីឃុំពោធិ៍បានស្រុកកោះធំ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម<+> និង ធ្វើតេស្តរហ័សរកមេរោគCOVID-19 អវិជ្ជមាន<->)។
វត្ថុតាងចាប់យកមាន៖
១/-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក (ice )ចំនួន០៣កញ្ចប់តូច។
២/-ទូរសព្ទ័ដៃម៉ាកណូគាចុចពិលចំនួន០១គ្រឿង។
៣/មួកក្រណាត់ពណ៍ខ្មៅចំនួន០១ និងសម្ភារៈសម្រាប់ប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

Sponsor

សមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុខាងលើកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍បានបានចុះល្បាតតាមផ្លូវជាតិលេខ១១០នៅក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង។
ពេលកើតហេតុខណៈល្បាតមកដល់ចំណុចភូមិព្រែកម្រេញឃុំពោធិ៍បានស្រុកកោះធំខេត្តកណ្តាលក៏បានជួបនឹងមុខសញ្ញាជនសង្ស័យ​០១នាក់ឈ្មោះ គម ប៉េងលាង ភេទប្រុសអាយុ៣៤ឆ្នាំខាងលើនេះកំពុងតែធ្វើដំណើរតាមផ្លូវតែម្នាក់ឯងដោយមានការសង្ស័យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បានហៅអោយឈប់រួចបានធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនជនសង្ស័យរកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹក​កក(Ice)ចំនួន០៣កញ្ចប់តូចដែលជនសង្ស័យបានលាក់ទុកនៅក្នងមួករបស់គេ។

ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពោធិ៍បានបាននាំមុខសញ្ញាសង្ស័យខាងលើនេះហើយនឹងវត្ថុតាងថ្នាំញៀនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ គម ប៉េងលាង បានឆ្លើយសារភាពថាថ្នាំញៀនម៉ាទឹកកកចំនួន០៣កញ្ចប់តូចខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែនដែលបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់មិនស្គាល់ឈ្មោះនៅចំណុចក្នុងចំការស្វាយស្ថិតនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាងខេត្តកណ្ដាលក្នុងតំម្លៃ០៦ម៉ឺនរៀលដើម្បីយកមកទុកប្រើប្រាស់ពិតមែន។