ចោរជំនាញខាងលួចប្រចាំកោះដាច់ពេលនេះត្រូវអស់​លក្ខ័ក្រោមកំដាប់ដៃលោកចៅសង្កាត់​ ប៉ាត់ អ៊ែល​ និងដកហូតបានសម្ភារះមួយចំនួនធំ

ចោរជំនាញខាងលួចប្រចាំកោះដាច់ពេលនេះត្រូវអស់​លក្ខ័ក្រោមកំដាប់ដៃលោកចៅសង្កាត់​ ប៉ាត់ អ៊ែល​ និងដកហូតបានសម្ភារះមួយចំនួនធំ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ គណះបញ្ជាការឯកភាពសង្កាត់កោះដាច់សហការជាមួយនគរបាលប៉ុស្តិធ្វេីកាឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាយ៉ាងសកម្មខាងលួចនិងបានប្រេីប្រាស់គ្រឿង​ញៀនត្រូវបានឃាត់ខ្លួនកាលពីព្រឹកម៉ោង៨នៅថ្ងៃទី២១ខែសីហា​ឆ្នាំ​២០២១ស្ថិត​នៅក្បាលជ្រោយកោះដាច់ភូមិកោះដាច់សង្កាត់កោះដាច់ខណ្ខជ្រោយចង្វារាជធានីភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នេះគណៈបញ្ជាការឯកភាពសង្កាត់កោះដាច់ដឹកនាំដោយលោក ប៉ាត់ អ៊ែល ជាប្រធានបានចុះបង្ក្រាបមុខ​សញ្ញាចោរលួចយ៉ាងសកម្មនៅក្នុងមូលដ្ឋាននិងមានដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញផងដែរ។

Sponsor

ជនសង្ស័យឈ្មោះ រឿន បូរី ហៅបាវ ភេទប្រុសអាយុ៧ឆ្នាំ មានទីលំនៅស្ថិតនៅចំណុចក្បាលជ្រោយភូមិក្បាលកោះ សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន​បានអោយដឹងថាពេលធ្វើសកម្មភាពបង្ក្រាបក្រុមការងារបានចុះទៅដល់ផ្ទះរបស់ជនសង្ស័យស្ថិតនៅចំណុចខាងលើប៉ុន្តែជនសង្ស័យបានរត់លោតចូលទៅក្នុង​ទឹកទន្លេតែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់តាមចាប់យកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ មានចំណាត់ការបន្ត។

សូមបញ្ជាក់ជូនថា៖ វត្ថុតាងដែលបានរកឃើញនិងដកហូតរួមមាន៖
-ថ្នាំញៀនចំនួន 4 កញ្ចប់
-សម្ភារៈដែលជនសង្ស័យលួចយកទៅលាក់ទុកជាយូរមកហើយមានច្រើនសន្ធឹកសន្ធាប់មិនអាចរៀបរាប់ជូនអស់។

ប្រជាពលរដ្ឋបានអបអរសាទរនឹងអគុណដល់លោកចៅសង្កាត់ចំពោះការប្រមូលកងកំលាំងចុះបង្ក្រាបបានដោយជោគជ័យ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេីកំពុងសាកសួរដេីម្បីឈានទៅរកបក្សពួកដែលរួមគំនិតបន្តទៀត។