វង្ស​ល្បែងសុីសង​ជុលមាន់កំពុងតែប្រមូលផ្តុំគ្នាចូលលេងយ៉ាង​គគ្រឹកគគ្រេង​ដោយគ្មានខ្លាចពីកាឆ្លងនៃជំងឺកូវិដ១៩​និង(Delta)បំលែងថ្មីចាំមេីលតេីលោក​ សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរមានបានជ្រាបទេ

វង្ស​ល្បែងសុីសង​ជុលមាន់កំពុងតែប្រមូលផ្តុំគ្នាចូលលេងយ៉ាង​គគ្រឹកគគ្រេង​ដោយគ្មានខ្លាចពីកាឆ្លងនៃជំងឺកូវិដ១៩​និង(Delta)បំលែងថ្មីចាំមេីលតេីលោក​ សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរមានបានជ្រាបទេ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ចាម៖ ទីតាំងកន្លែងជល់មាន់និងបាញ់អាប៉ោងមួយកន្លែងកំពុងតែប្រមូលមនុស្សរាប់រយនាក់ចូលមកលេងល្បែងស៊ីសងខុសច្បាប់ដោយមានការចាក់ភ្នាល់លុយរាប់រយពាន់ដុល្លានិងជាប្រភពចម្លងកូវីដ១៩មិនខ្វល់មេរោគបំប្លែងថ្មី Delta ល្មើសបម្រាមក្រសួងសុខាភិបាលនិងបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅវេលាថ្ងៃត្រង់ទី២២ខែសីហាឆ្នាំ២០២១។

ទីតាំងល្បែងនេះស្ថិតនៅលើដីទួលទំនេរដើមឈើដុះម្លប់ត្រឈៃចូលតាមក្លោងទ្វារវត្តភ្នំមាសស្ថិតក្នុងភូមិមាន់ដប់លើ ឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាម។

Sponsor

ប្រភពអ្នកញៀនល្បែងបានប្រាប់ថាទីតាំងនេះមានខ្នងក្រាស់ណាស់កុំបារម្ភរឿងសមត្ថកិច្ចចុះបង្ក្រាបអី។

ទីតាំងនេះថ្មីពិតធ្លាប់បានរាយការណ៍ទៅស្នងការនគរបាលខេត្តនិងអភិបាលខេត្តកំពង់ចាមម្តងផងដែរប៉ុន្តែមិនដឹងយ៉ាងម៉េចទើបនៅតែអាចបើកលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ។

ចំណែកលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរប្រហែលជាមិនហ៊ានបង្ក្រាបទីតាំងនេះទេមេីលទៅ

សូមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយចាត់វិធានការបង្ក្រាបផងទាន។

សូមបញ្ជាក់រូបថតបនល្បែងដែលផុសនេះត្រូវបានថតនៅ​រសៀលថ្ងៃ២១ឆ្នាំ​សីហា២០២១ហើយម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២នេះកំពុងបើកលេងជាថ្មីទៀត៕