ចោរថ្លេីមធំឃេីញម៉ូតូសមត្ថកិច្ចចតទុកចោរនៅលេីផ្លូវកេីតគំនិតធ្វើសកម្មភាពកាច់កម៉ូតូធំនោះរួចជិះគេចតែសំណាងមិនល្អត្រូវបានម្ចាស់ម៉ូតូតាមចាប់បានវិញ

ចោរថ្លេីមធំឃេីញម៉ូតូសមត្ថកិច្ចចតទុកចោរនៅលេីផ្លូវកេីតគំនិតធ្វើសកម្មភាពកាច់កម៉ូតូធំនោះរួចជិះគេចតែសំណាងមិនល្អត្រូវបានម្ចាស់ម៉ូតូតាមចាប់បានវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: ជនសង្ស័យ​ម្នាក់បានធ្វើសកម្មភាពកាច់សោរ(ក)ម៉ូតូរបស់សមត្ថកិច្ចដែលបានចតទុកចោលនៅក្បែរនឹងរង្វង់មូលកងព្រហ្មត្រើយខាងកើតនៅពេលដែលចុះបំពេញបេសកកម្ម​ដោយឃើញម៉ូតូទុកចោលមិនមានម្ចាស់នៅជិតកេីតគំនិតកាច់កជិះយកទៅបាត់មួយសន្ទុះត្រូវសមត្ថកិច្ចក្របួចជាប់ ។

ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកើតឡើងកាលពីវេលាម៉ោង​១១និង៤០នាទីព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២១នៅចំណុចមុខហាងកាហ្វេមួយកន្លែងក្បែររង្វង់មូលកងព្រហ្មស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

Sponsor

ប្រភពព័ត៌មាន​បានអោយដឹងថាមុនពេលហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចបានទុកម៉ូតូធំខាងលើនេះនៅចំ​ណុចក្បែររង្វង់មូលតាព្រហ្មរួចហើយសមត្ថកិច្ចបានដើរចូលទៅក្នុងបន្ទប់ទឹកនៅហាងកាហ្វេមួយកន្លែងក្បែរនោះស្រាប់​តែភ្លាមៗ​នោះមានជនសង្ស័យម្នាក់ដើរមកឡើងជិះម៉ូតូរបស់សមត្ថកិច្ចនេះចេញទៅតែម្ដងបន្ទាប់មកត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចនិងសន្តិសុខដែលប្រចាំការរបស់ក្រុមហ៊ុនOCICដែលយាមនៅគោលដៅក្បែរនោះបានជួយដេញតាមឃាត់បានជន​សង្ស័យ​នៅចំណុចការដ្ឋានស្នាក់នៅរបស់កម្មករមួយកន្លែង នៅក្នុងបរិវេណទីក្រុងជ្រោយចង្វារOCICចម្ងាយប្រហែល ២គីឡូម៉ែត្រពីកន្លែងកើតហេតុបន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចបាននាំជនសង្យ័យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងតែធ្វើការសាក​សួរនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការរដ្ឋាននគរបាលជ្រោយចង្វារចាត់ការតាមនីតិវិធីច្បាប់ ៕