ជាប់ដូចសម្លរកំពឹសកម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ជួញដូរនិងប្រេីប្រាស់គ្រឿងញៀនក្នុងនោះមានម្នាក់(វិជ្ជមាន​កូវិដ​១៩)

ជាប់ដូចសម្លរកំពឹសកម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ជួញដូរនិងប្រេីប្រាស់គ្រឿងញៀនក្នុងនោះមានម្នាក់(វិជ្ជមាន​កូវិដ​១៩)

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្រុកកោះធំ:​ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកា​លពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២១វេលាម៉ោង១០និង០០នាទី​នៅ​ចំ​ណុចកើតហេតុផ្ទះជនសង្ស័យភូមិកំពង់កុងឃុំកំពង់កុង ស្រុកកោះធំខេត្តកណ្តាល។

ជនសង្ស័យ០៥នាក់(ឃាត់ខ្លួន)៖
១/-ឈ្មោះ ផូ ម៉េងឃី (ហៅស៊ុយ) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើតេស្តទឹកនោមរកសារធាតុញៀនវិជ្ចមាន(+) ធ្វើតេស្តរហ័យរកជំងឺCOVID.19 លទ្ធផលវិជ្ជមាន(+)។
២/-ឈ្មោះ ឆៅ រតនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅៗភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ធ្វើតេស្តរហ័សរកជំងឺCOVID.19លទ្ធផលអវិជ្ជមាន(-)។
៣/-ឈ្មោះ នំ វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ធ្វើតេស្តរហ័សរកជំងឺCOVID.19លទ្ធផលអវិជ្ជមាន(-)។
៤/-ឈ្មោះ វេង វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ធ្វើតេស្តរហ័សរកជំងឺCOVID.19លទ្ធផលអវិជ្ជមាន(-)។
៥/-ឈ្មោះ នី អេង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែr មុខរបរកសិករ មានទីលំនៅៗភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ធ្វើតេស្តរហ័សរកជំងឺCOVID.19លទ្ធផលអវិជ្ជមាន(-)។
វត្ថុតាងចាប់យកមាន៖
១/-សម្ភារៈដបកែច្នៃសម្រាប់ទុកប្រើប្រាស់(ជក់)ថ្នាំញៀនមួយចំនួន។
២/-ទូរសព្ទ័ដៃម៉ាកអិនចុចពិលចំនួន ០២គ្រឿង។

Sponsor

សមត្ថកិច្ច​បានអោយដឹងថាកាលពីយប់ថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១មានប្រជាពលរដ្ឋល្អបានផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលស្រុកកោះធំក្នុងទំព័រហ្វេសប៊ុកផេក(អធិការដ្ឋាននគរបាលស្រុកកោះធំ)ជាវីដេអូឃ្លីបថាមានមុខសញ្ញាជក់ថ្នាំញៀនចំនួន០៣នាក់បាននាំគ្នាធ្វើសកម្មភាពប្រើប្រា​ស់​(ជក់)ថ្នាំញៀននៅចំណុចផ្ទះរបស់ឈ្មោះ ឆៅ រតនា (ហៅ​យក្ស) ភេទប្រុសជនជាតិខ្មែរមានទីលំនៅភូមិ/ឃុំកើតហេតុខាងលើលុះព្រឹកឡើងថ្ងៃទី២៧ខែសីហាឆ្នាំ២០២១វេលាម៉ោង១០និង០០នាទីកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ បានសហការជាមួយនឹងប៉ុស្តិ៍នគរបាលកំពង់កុងបានចុះស្រាវជ្រាវរហូតបាននាំខ្លួនជនសង្ស័យដែលមានបង្ហាញក្នុងវីដេអូឃ្លីបចំនួន០៣នាក់គឺ
១-ឈ្មោះ ឆៅ រតនា (ហៅយក្ស) ភេទប្រុស
២-ឈ្មោះ នំ វណ្ណៈ ភេទប្រុសនិង
៣-ឈ្មោះ ផូ ម៉េងឃី(ហៅស៊ុយ) ភេទប្រុសយកមកសារសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានប្រើប្រាស់​(ជក់)ថ្នាំញៀនជាមួយគ្នាកាលពីយប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២១ប្រាកដមែនហើយថ្នាំញៀនដែលខ្លួនបានប្រើប្រាស់នោះគឺទិញយកមកប្រើប្រាស់ជក់នេះគឺបានទៅទិញពីឈ្មោះ នី អេង ភេទប្រុសអាយុ៦០ឆ្នាំជនជាតិខ្មែរមានទីលំភូមិ/ឃុំជាមួយគ្នាដោយបានទៅទិញថ្នាំញៀនមួយកញ្ចប់តូចក្នុងតំម្លៃ០២ម៉ឺនរៀលក្រោយមកភ្លាមៗនោះសមត្ថកិច្ចបានបន្តទៅនាំខ្លួនជនសង្ស័យឈ្មោះ នី អេង យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ នី អេង បានសារភាពថារូបខ្លួនពិតជាបានយកថ្នាំញៀន០១កញ្ចប់តូចទៅលក់ឱ្យឈ្មោះ ផូ ម៉េងឃី(ហៅស៊ុយ) ភេទប្រុសកាលពីយប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២១ ក្នុងតម្លៃ០២ម៉ឺនរៀលប្រាកដមែនហើយថ្នាំញៀននោះគឺខ្លួនបានមកពីឈ្មោះ វេង វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំជាអ្នកឱ្យភ្លាមៗនោះសមត្ថកិច្ចបានបន្តទៅនាំខ្លួនឈ្មោះ វេង វុទ្ធី រួមជាមួយនិងសម្ភារៈកែច្នៃសម្រាប់(ជក់) គ្រឿងញៀនមួយចំនួននៅចំណុចផ្ទះជនសង្ស័យ វេង វុទ្ធី តែម្ដង។

ចំពោះមុខសមត្ថកិច្ចឈ្មោះ វេង វុទ្ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានឱ្យថ្នាំញៀន០១កញ្ចប់តូចទៅឈ្មោះ នី អេង កាលពីយប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២១ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើរួមជាមួយ​វត្ថុតាងសម្ភារៈកែច្នៃសម្រាប់ជក់គ្រឿងញៀនត្រូវបានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកោះធំដើម្បីរៀបចំកសាងសុំណុំរឿងចាត់ការតាមនីតិវិធី។