ចោរលួចចូលក្នុងស្ថានីយ៍ប្រេង​ឥន្ធនៈ​(តេលា)មួយកន្លែងបំរុចលួចតែត្រូវអ្នកយាមឃេីញទាន់បានប្រតាមប្រតប់គ្នាធ្វេីអោយអ្នកយាមរងរបួសបំពង់ឆ្ងន់ចោរត្រូវស្លាប់នៅនិងកន្លែង

ចោរលួចចូលក្នុងស្ថានីយ៍ប្រេង​ឥន្ធនៈ​(តេលា)មួយកន្លែងបំរុចលួចតែត្រូវអ្នកយាមឃេីញទាន់បានប្រតាមប្រតប់គ្នាធ្វេីអោយអ្នកយាមរងរបួសបំពង់ឆ្ងន់ចោរត្រូវស្លាប់នៅនិងកន្លែង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ករណី​ជនសង្ស័យម្នាក់បានប៉ងចូលលួចសម្ភារក្នុងស្ថានីយ៍ប្រេងតេលាមួយកន្លែងតែត្រូវបានសន្តិសុខឃេីញ​ហេីយបានប្រតាយប្រតប់គ្នាដោយត្រូវអ្នកយាមស្ថានីយ៍នោះចាក់ចោរឱ្យស្លាប់និងអ្នកយាមរងរបួស។

ករណីនេះបានកើតឡើងនៅសា្ថនីយ៍មួយស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីវេលាម៉ោងេជិត៥ទៀបភ្លឺចូលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១។

Sponsor

ក្នុងហេតុការណ៍នេះត្រូវបានសាក្សីប្រាប់ឱ្យដឹងថាមានជន​សង្ស័យ​ម្នាក់ធ្វើសកម្មភាពប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិក្នុងស្ថានីយ៍ប្រេងតេលាខាងលើប៉ុន្តែពេលនោះត្រូវបានអ្នក​យាមម្នាក់បានឃើញទាន់ក៏ត្រូវចោរចាក់អ្នកយាមមួយកាំបិតចំបំពងករបួសធ្ងន់។

សាក្សីបានឱ្យដឹងទៀតថាពេលនោះចោរនិងអ្នកយាមបាន​ប្រតាយប្រតប់គ្នារត់ចេញមកខាងមុខត្រូវអ្នកយាមបានចាក់ចំខ្នងជនសង្ស័យត្រូវមួយកាំបិតវិញចំសួតបណ្តាលអោយជនសង្ស័យ​ដាច់ខ្យល់ស្លាប់នៅនិងកន្លែងតែម្តង។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុខាងលើនិងពិនិត្យធ្វើកោសល្យវិច្ច័យសាក​សពហើយបន្តស្រាវជ្រាវទៀតលើករណីនេះ៕