អ្នកសារព័ត៌មាន​៩នាក់ត្រូវបានកម្លាំងអាវុហត្ថខេត្តឃាត់ខ្លួនក្រោយពីបានជិះរថយន្តដេញរថយន្តឈ្មួញដឹកឈេីមួយគ្រឿងទាលុយ៤០០០(ដុល្លា)ដោយខាងឈ្មួញដឹកគ្រឿងឈេីផ្ទះចាស់ៗ

អ្នកសារព័ត៌មាន​៩នាក់ត្រូវបានកម្លាំងអាវុហត្ថខេត្តឃាត់ខ្លួនក្រោយពីបានជិះរថយន្តដេញរថយន្តឈ្មួញដឹកឈេីមួយគ្រឿងទាលុយ៤០០០(ដុល្លា)ដោយខាងឈ្មួញដឹកគ្រឿងឈេីផ្ទះចាស់ៗ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្ទឹងត្រែង​:​ ក្រុមអ្នកសារព័ត៌មានចំនួន៩នាក់ត្រូវបានឃាត់​ខ្លួនដោយកម្លាំងកងរាជអាវុធដើម្បីយកមកសាកសួរកាលពី​វេលាថ្ងៃត្រង់ទី៧កញ្ញា២០២១ពាក់ព័ន្ធករណីទាលុយពីរថយន្តដឹកគ្រឿងឈើផ្ទះចាស់ចំនួន៤០០០ដុល្លារហើយរាយការ​ណ៍ប្តឹងទៅអាវុធហត្ថរួចនាំគ្នារត់គេចដោយគ្មានមូលហេតុ។

តាមប្រភពព័ត៌មានអោយដឹងថាក្រុមអ្នកសារព័ត៌មានទាំង​នោះមានគ្នា១០នាក់ទៅបណ្តាក់គ្នាទាលុយពីរថយន្តដឹកគ្រឿងឈើជាផ្ទះចាស់ៗត្រូវគេទិញហើយរុះរើដឹកឆ្លងទៅខេត្តផ្សេងទៀត។

Sponsor

ប្រភពដដែលបន្តថាផ្ទះចាស់ៗទាំងនោះក្រោយឈ្មួញដើរ​ប្រមូលទិញបានគឺត្រូវរុះរើនិងសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរមានសមត្ថកិច្ចទើបលើកដាក់រថយន្តដឹកទៅខេត្តផ្សេងទៀត ដូចជាខេត្ត ព្រៃវែង ស្វាយរៀង តាកែវ កំពត ជាដើម។

សមត្ថកិច្ចដែលបានចុះប្រតិបត្តិការឃាត់ក្រុមអ្នកសារព័ត៌មានទាំងនោះអោយដឹងថាឈើនៅរថយន្តនោះសុទ្ធសឹងជាផ្ទះចាស់ដែលឈ្មួញប្រមូលទិញរួចរុះរើដឹកចេញពីខេត្តស្ទឹងត្រែង។

សមត្ថកិច្ចដដែលបន្តថាឈើផ្ទះចាស់នៅលើរថយន្តទាំង​នោះមុនពេលលើកដាក់រថយន្តរដ្ឋបាលព្រៃឈើបានត្រួតពិនិត្យរួចរាល់ហើយពុំបង្កប់ឈើឆៅអត់ច្បាប់នោះឡើយតែដល់​ពេលគេលើកដាក់រថយន្តគ្រប់គ្រាន់ហើយនិងរៀបចេញដំណើរក៍ស្រាប់មានក្រុមសារព័ត៌មានទៅទាលុយម្ចាស់រថយន្តចំនួន៤០០០ដុល្លារតែម្ចាស់គេប្រាប់ថាពុំមានលទ្ធភាពដល់ថ្នាក់ហ្នឹងទេទោះលក់ឈើចាស់ហ្នឹងទាំងអស់ក៍មិនបានដល់​៤០០០ដុល្លាហ្នឹងដែរបើប្រេងសាំងតិចតួចគឺអាចជូនបានតែពួកគាត់មិនព្រមក៍បណ្តាក់គ្នាមកទាម្តងមួយក្រុមៗហើយដេញតាមរថយន្តរហូតតាំងពីព្រំប្រទល់ខេត្តស្ទឹងត្រែង​និងព្រះវិហាមកដល់ច្រកចូលជាំធំ ស្រុកថាឡាបរិវ៉ាត់ ហើយប្តឹងទៅអាវុធហត្ថផ្ទៃប្រទេសនិងអាវុធហត្ថខេត្តទើបកម្លាំងចុះសហការជាមួយរដ្ឋបាលព្រៃឈើទៅពិនិត្យរថយន្តនោះទៀតតែបែពួកគេទាំងនោះរត់គេចពីសមត្ថកិច្ចវិញដោយគ្មានមូលប្តឹងទៅសមត្ថកិច្ចហើយបែរត់គេចទើបកម្លាំងអាវុធហត្ថតាមឃាត់មកសាកសួរតែម្តង។

សមត្ថកិច្ចដដែលនេះថាខណៈចុះទៅពិនិត្យរថយន្តដឹកឈើតាមការប្តឹងរបស់ក្រុមអ្នកសារព័ត៌មាននោះក្រុមសារព័ត៌មានទាំងនោះបានបើករថយន្តរត់គេចដោយ២នាក់ត្រូវឃាត់នៅស្រុកថាឡាបរិវ៉ាត់៧នាក់ក្រោមការសហការជាមួយអាវុធហត្ថស្រុកឆែបខេត្តព្រះវិហាឃាត់នៅមុខបន្ទាយអាវុធហត្ថស្រុកនិងម្នាក់ទៀតរត់គេចខ្លួនសរុប៩នាក់និងរថយន្ត ចំនួន៣គ្រឿន ។

បើតាមប្រភពព័ត៌មានអោយដឹងថាកន្លងមកក្រុមឈ្មួញបាន​ប្រើប្រាស់រូបភាពទិញផ្ទះចាស់ៗហើយរុះរើសុំច្បាប់ដឹកចេញ តែសកម្មភាពជាក់ស្តែងគឺប្រមូលទិញឈើអាដោយរណាយន្តមកវ៉ៃដែកគោលបត់ហើយយកទៅត្រាំទឹកប្រឡាយឬស្រះរហូតដល់ស្រគាំសាច់ទើបស្រង់ដាក់លាយជាមួយគ្រឿងផ្ទះចាស់ព្រោះមិនពិបាកមើល៍ផ្ទះចាស់គឺមានដំណាប់ខ្នៀប លក លាក់ តែឈើបន្លំពុំមានដំណាប់ខ្នៀប លក លាក់ឡើយគ្រាន់តែវ៉ៃដែកគោលបត់បន្លំតែប៉ុណ្ណោះ។

ម្យ៉ាងទៀតសកម្មភាពការប្រមូលទិញផ្ទះចាស់របស់ឈ្មួញនេះគឺរាប់ឆ្នាំមកហើយដឹកមួយឆ្នាំទល់មួយឆ្នាំមិនដែលស្បើយ​សោះតើស្រុកមួយនោះមានខ្នងផ្ទះចាស់ប៉ុន្មានម៉ឺនខ្នងដែលត្រូវលក់ទើមឈ្មួញទិញមិនអស់ទាល់តែសោះបែបហ្នឹង។

ករណីនេះកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៍បានកសា​ងសំណុំរឿងពីបទគំរាមទារប្រាក់ពីប្រជាពលរដ្ឋដឹកឈើផ្ទះចាស់ទៅសាងសង់កន្លែងថ្មី។

ក្រុមអ្នកសារព័ត៌មានទាំង៩នាក់នោះមានឈ្មោះដូចខាង​ក្រោម៖
១ / ឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុ ៣១ ឆ្នាំ ជាអ្នកសារពត៌មាន កាន់បណ្ណសំគាស់ខ្លួនចេញដោយអគ្គនាយក ដ្ឋានពត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ )
២ / ឈ្មោះ ច្រេស សុខុន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជាអ្នកសារ ពត៌មានកាន់បណ្ណសំគាស់ខ្លួនចេញដោយអគ្គនាយកដ្ឋានពត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ )
៣ / ឈ្មោះ អឿន សុខខេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជាអ្នកសារ ពត៌មាន កាន់បណ្ណសំគាស់ខ្លួនចេញដោយ អគ្គនាយកដ្ឋានពត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ )
៤ / ឈ្មោះ អ៊ិត រិទ្ឋី ភេទប្រុស អាយុ ៤៧ ឆ្នាំ ជាអ្នកសារពត៌មាន ( គេហទំពរ WWW.PDAHOTNEWS.COM )
៥ / ឈ្មោះ បុល ថៃ ភេទប្រុស អាយុ ២២ ឆ្នាំ ជាអ្នកសារពត៌មាន ( គេហទំពរព័រWWW.PDAHOT.NEWS.COM )
៦ / ឈ្មោះ លី ធា ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកសារពត៌មាន (គេហទំពរ WWW.​PDAHOTNEWS​.COM )
៧ / ឈ្មោះ ណុប ប៊ុនធីម ភេទប្រុស អាយុ ៤២ ឆ្នាំ ជាអ្នកសារពត៌មាន(អង្គភាពពត៌មានគេហទំព័រWWW.BPNEWS.​ONLINE )
៨ / ឈ្មោះ គង់ សុធារើន ភេទប្រុស អាយុ ៤៣ឆ្នាំ ជាអ្នក និពន្ឋនាយរង អ្នកសារពត៌មាន ( គេហទំពរ WWW.​CCN.​DAILY.COM )
៩ / ឈ្មោះ លី វ៉ាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាជំនួយការចាងហ្វាង (គេហទំពរ រស្មីម្ជុលពេជ្ររិទ្ឋីជយWWW,RMR-NEWS​.COM )។

ក្រុមអ្នកសារពត៌មានទាំង៩នាក់ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាក សួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ ៕