ភ្នំពេញ: ស្រីស្រស់ស្អាតពីនាក់បើករថយន្តសង្ស័យទាំងខ្លួនស្រវឹងស្រាជោកជាំបានរេចង្កូតទៅបុករះរថយន្តចំនួនពីរគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការនោះទេ ។
ករណីគ្រោះថ្នាក់ចរាចរបង្កឲ្យមានការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញស្រីស្អាតពីរនាក់ស្រវឹងស្រាជោកជាំបើករថយន្តម៉ាកLexus RX330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-0538. បើករេចង្កូតពេញផ្លូវជ្រុលទៅបុករះរថយន្តពីរគ្រឿងដែលនៅខាងមុខរងការខូចខាតយ៉ាងដំណំរួចបង្កជាហិង្សាជេប្រមាថម៉ាក់ងាយ.មកលើសន្តិសុខម្នាក់.និងអ្នកសារព័ត៌មានហើយថែមទាំងដេញវៃគេវៃឯងពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ទាំងយប់ (នេះហើយជាអំណាចស្រា)។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៍បានទាក់ទងទៅផ្នែកជំនាញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់អធិការដ្ធាននគរបាលចរាចរណ៍ខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕


