ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបុរសម្នាក់បាញ់សម្លាប់នារីម្នាក់ក្រោយពេលមានជម្លោះប្រកែកគ្នានៅក្នុងអតីតខ្លឹបកំសាន្តមួយកន្លែងរួចហើយខ្មាំន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ស្ថិតតាមបណ្តោយផ្លូវលេខ៩០កែងមហាវិថីព្រះសុីសុវត្ថិត្រង់ចំណុចអតីតខ្លឹបកំសាន្តមួយកន្លែងក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់មានឈ្មោះ ឌុច សុភា ភេទប្រុសអាយុ៣០ជាងមុខរបរសន្តិសុខយាមនៅកន្លែងកើតហេតុខាងលើ។
ចំណេកនារីរងគ្រោះមានឈ្មោះ ទូច សំអាង ភេទស្រីអយុ៤៣ឆ្នាំមុខរបរលក់ដូរ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះគឺកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១មកម្លេះដោយមុនកើតហេតុជនដែលជាខ្មាំងកាំភ្លើងបានឈ្លោះប្រកែកគ្នាជាមួយនារីម្នាក់ដែលជាសង្សានឹងគ្នាបន្ទាប់មករហូតឈានដល់ខាងបុរសបានយកកាំភ្លើងមួយដើមម៉ាក54បាញ់ទៅលើនារីរងគ្រោះមួយគ្រាប់ចំត្រង់ចំណុចបំពុងករធ្លាយដល់សួតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរួចហើយបុរសដែលជាខ្មាំងកាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយចំក្បាលចំនួនមួយគ្រាប់ស្លាប់ភ្លាមៗតែម្តងតែរហូតឈានដល់វេលាព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ទើបបង្កភាពភ្លាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំងជំនាញបានធ្វើកោសល្យវិច្ឆ័យសពទាំង២នាក់ខាងលើដើម្បីស្វែងរកអត្តសញ្ញាណរកក្រុមគ្រួសរមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
