ជម្លោះ​គ្នានៅក្នុង​ខុនដូរមួយកន្លែងបណ្តាលអោយស្លាប់ជនជាតិហ្វីលីពីន២នាក់និងម្នាក់ទៀតរងរបួសឆ្ងន់

ជម្លោះ​គ្នានៅក្នុង​ខុនដូរមួយកន្លែងបណ្តាលអោយស្លាប់ជនជាតិហ្វីលីពីន២នាក់និងម្នាក់ទៀតរងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ជនជាតិហ្វីលីពីនប្រុសស្រីចំនួន០៣នាក់មិនដឹងជា​មានរឿងអ្វីបានផ្ទុះជម្លោះជាមួយគ្នាយ៉ាងខ្លាំងរហូតឈានដល់យកកាំបិតនិងកន្ត្រៃដេញចាក់សម្លាប់គ្នាបណ្តាលអោយ​ស្ត្រីម្នាក់និងបុរសម្នាក់ស្លាប់ចំណែកបុរសជនជាតិហ្វីលីពីនម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅខុនដូរលេខ២៥កាលពី​ម៉ោង៧និង៣០នាទីព្រឹកថ្ងៃ១០ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវ១០៣សង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ។

Sponsor

សមត្ថកិច្ចបានបន្តថាហេតុការណ៍ខាងលើនេះដោយជនសង្ស័យទាំង៣នាក់ខាងលើនេះបានឈ្លោះប្រកែតគ្នាយ៉ាងខ្លាំងក្រោយមកក៏បានយកកាំបិតនិងកន្ត្រៃមកចាក់គ្នាទៅវិញ​ទៅមកបណ្ដោលឱ្យស្លាប់ស្រី្តម្នាក់បុរសម្នាក់និងរងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្តតើទំនាស់ខាងលើ​នោះកើតឡើងមកពីអ្វីខណៈដែរបុរសដែលជាជនសង្ស័យកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យដោយកំពុងសង្គ្រោះបន្ទាន់ចំណែកឯសពរងចាំស្ថានទូតមកយកតំកល់នៅវត្តផងដែរ។

ប្រភពពី​សមត្ថកិច្ចបានបន្ថែមថាជនសង្ស័យមានឈ្មោះ YABES FERMIN JR SUYAT ភេទប្រុសអាយុ៥៩ឆ្នាំ ជនជាតិហ្វីលីពីនស្នាក់នៅខុនដូរខាងលើមុខរបរម្ចាស់អាផាត​មិន(ឃាត់ខ្លួនបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យខេម៉ា)ត្រូវជា​បងបង្កើតរបស់ជនរងគ្រោះឈ្មោះ Grace Yabes Suyat៕

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុនៃការចាក់សម្លាប់គ្នា។