យុវជន​ម្នាក់ធ្វេីការនៅរោង​សិប្បកម្ម​ផលិត​ទឹក​កក​នៅផ្សារ​(បត់​រការ)ត្រូវបានខ្សែភ្លេីងឆក់ស្លាប់ខណះពេលដែលកំពុងតែបំពេញកាងារ​ តែត្រូវបិទបញ្ចប់ត្រឹមសំណង២៥០០ដុល្លា

យុវជន​ម្នាក់ធ្វេីការនៅរោង​សិប្បកម្ម​ផលិត​ទឹក​កក​នៅផ្សារ​(បត់​រការ)ត្រូវបានខ្សែភ្លេីងឆក់ស្លាប់ខណះពេលដែលកំពុងតែបំពេញកាងារ​ តែត្រូវបិទបញ្ចប់ត្រឹមសំណង២៥០០ដុល្លា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

តាកែវ​:​ កម្មករធ្វេីការនៅរោងសិប្បកម្ម​ផលិតទឹកកកនៅ​ផ្សារ​បត់រការដែលមានទីតាំងស្ថិតនៅផ្សារបត់ឃុំសំរោងស្រុកសំ​រោងនៃ​ខេត្ត​តាកែវដែលត្រូវ​ខ្សែភ្លើងឆក់ស្លាប់ពេលបំពេញការងារពេលនេះ​ត្រូវ​បានបិទ​បញ្ចប់សំណុំរឿងហើយក្រោយ​​ម្ចាស់សិប្បកម្មបានបង់សំណងទៅអោយជនរងគ្រោះ​​ចំនួន២៥០០ដុល្លារអាមេរិក។

ក្មេងប្រុស​ដែលមានឈ្មោះ ញ៉ែម សូ អាយុ​១៦ឆ្នាំរស់នៅ​ភូមិតាម៉ៅឃុំជើងគួនស្រុកសំរោងត្រូវបានខ្សែភ្លើងឆក់ស្លាប់ កាលពីល្ងាចថ្ងៃទី៦ខែកញ្ញាឆ្នាំ​២០២១ក្រោយ​ពី​រូបគេ​បានទៅ​ពិនិត្យ​ម៉ូទ័របូមទឹកនៃសិប្បកម្មផលិតទឹកកក។

Sponsor

បើតាមលោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវបានថ្លែងថាក្រោយកើតហេតុលោកបានចាត់ក្រុមការងារឲ្យ​ចូលរួមត្រូតពិនិត្យហើយ​រកឃើញ​ថារោងសិប្បកម្មខាងលើគឺមានករណីខុសលក្ខណៈបចេ្ចកទេសច្រើនហើយលោកបានទុកពេលឲ្យ​១ខែដើម្បីឲ្យសិប្បកម្មនោះ​កែរប្រែតែបើមិនមានការកែប្រែទេលោកនឹងបិទរោង​សិប្បកម្មនេះភ្លាម។

ចំណែកជនរងគ្រោះស្លាប់ដែលមានអាយុ១៦ឆ្នាំនោះគឺទុកឲ្យ​ខាងមន្ទីរការងារព្រោះ​មិនពាក់ពន្ធ័ជាមួយ​លោកទេ។

នៅថ្ងៃនេះយើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺពីមន្ទីរការងារខេត្តតាកែវបានទេថាតើ​ករណីនេះ​នឹង​ត្រូវ​ចាត់ការ​យ៉ាងណា?

តែយ៉ាងណាក៏ដោយបើតាម​លោក ភី ឆុន អធិការនគរបាលស្រុកសំរោងបានថ្លែងថាករណីនេះក្មេងប្រុសឆក់ខ្សែភ្លើងស្លាប់នៅរោងម៉ាស៊ីនទឹកកកផ្សារបត់រការនោះ​គឺបានបិទបញ្ចប់សំណុំរឿងហើយដោយ​ខាងម្ចាស់ម៉ាស៊ីនទឹកកកបានសម្របសម្រួលជាមួយ​គ្រួសារ​ជនរងគ្រោះ។

តាមលោកអធិការថាករណីនេះគឺជាករណីបង្ករដោយ​ខ្លួនឯង ដោយលោកថាពេលបំពេញការងារនោះកម្មករផ្សេងៗ​គេ​ទៅបំពេញការងារតាមជំនាញគេរៀងៗខ្លួនចំណែកជនរងគ្រោះបានទៅកន្លែងខ្សែភ្លើងឆក់នោះដោយ​ពុំ​មានអ្នក​ណា​ប្រើឡើយ។

ជាមួយ​គ្នា​នេះលោក ភី ឆុន ក៏​បានឲ្យដឹងដែរថាករណីនេះ​ពុំ​មានអ្នក​ណាដាក់ពាក្យ​បណ្តឹង​ឡើយដូច្នេះ​ទើប​លោក​បិទ​បញ្ចប់សំណុំរឿងនេះ៕