រដ្ឋមន្ត្រីសុខាភិបាលទទួលបានជំនួយម៉ូតូចំនួន៤០០គ្រឿងពី JICA​ សម្រាប់ចែកជូនមន្ដ្រីសុខាភិបាលជួរមុខទូទាំង២៥រាជធានី-ខេត្ដ សម្រាប់​ប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

រដ្ឋមន្ត្រីសុខាភិបាលទទួលបានជំនួយម៉ូតូចំនួន៤០០គ្រឿងពី JICA​ សម្រាប់ចែកជូនមន្ដ្រីសុខាភិបាលជួរមុខទូទាំង២៥រាជធានី-ខេត្ដ សម្រាប់​ប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១បានអញ្ជើញទទួលជំនួយម៉ូតូចំនួន៤០០គ្រឿងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីចែកចែកជូនមន្ត្រីសុខាភិបាលជួរមុខនៅតាមបណ្ដារាជធានី-ខេត្ដទាំង២៥ សម្រាប់ប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ពិធីប្រគល់នឹងទទួលនេះបានធ្វើឡើងនៅឃ្លាំងឱសថកណ្ដាល​នៃក្រសួងសុខាភិបាលដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា។

Sponsor

លោកស្រីប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដែលបានខិតខំប្រឹងប្រែងមិនខ្លាច​នឿយហត់ក្នុងការទប់ស្កាត់ការរាលត្បាតជំងឺកូវីដ១៩ក៏ដូចជាការពារសុខភាពរបស់ប្រជាជនទាំងមូល។

លោកស្រីក៏បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជ​រដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ដល់ជនជាតិជប៉ុនទាំងអស់រស់នៅលើទឹកដីកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជានិងមន្រី្ដសុខា​ភិ​បាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណ​រគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនគឺជាកា​យវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារទប់ស្កាត់និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩នៃព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ៕