ភ្នំពេញ: គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនប្រមាជា២០០ទីតាំងជាងនៅរាជធានីភ្នំពេញដែលអនុវត្តតាមស្តង់ដាប្រតិបត្តិSOPបានល្អត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតអោយបើកដំណើរការទ្បើងវិញហើយនៅក្នុងបរិបទកូវីដបបន្ទាប់ពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់វិស័យអប់រំព្រមទាំងបានចាក់វ៉ាក់សាំងដល់ក្រុមយុវវ័យប្រមាណជា២លាននាក់នៅក្របខណ្ឌទូទាំងប្រទេសជិតគ្រប់មួយរយភាគរយទៅហើយនោះអស់រយៈពេលមួយឆ្នាំជាងដោយសារកូវីដ១៩បានធ្វើអោយប៉ះពាល់ដល់ដំណើរការសិក្សារបស់សិស្សានុសិស្ស។
ទិដ្ឋភាពជារួមថ្ងៃដំបូងនៃការបើកដំណើរការសិក្សាទ្បើងវិញថ្ងៃដំបូងនេះគឺស្ថិតនៅទីតាំងវិទ្យាល័យច្បារអំពៅរាជធានីភ្នំពេញជាទីតាំងមួយដែលប្រតិបត្តិស្តង់ដាបានល្អក្រោយពិនិត្យនិងវាយតំលៃអំពីការធានាបានសុវត្ថិភាពពីគណៈកម្មាធិការរួចហើយនោះ។
បើតាមការបញ្ជាក់របស់លោកគ្រូឈ្មោះ វ៉ាន់ ណូឌី ជាគ្រូបង្រៀនមុខវិជ្ជាភាសាអង់គ្លេសនៅវិទ្យាល័យមួយនេះបានឲ្យដឹងថាមុនបើកដំណើរការចូលរៀនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សត្រូវបានពិនិត្យសំណាករួចរាល់។
សាលាមានការរៀបចំត្រូវតាមការកំណត់របស់ក្រសួងដើម្បីធានាសុវត្ថិភាពដល់សិស្សនិងគ្រូដោយសិស្សត្រូវពិនិត្យកំដៅមុនចូលដែលសាលាបានរៀបចំ ការកំណត់ចំនួនសិស្សត្រឹមតែ១៥នាក់តែប៉ុណ្ណោះក្នុងមួយថ្នាក់ពាក់ម៉ាសមានកាតចាក់វ៉ាក់សាំងតាមខ្លូនប្រសិនពុំទាន់ចាក់វ៉ាក់សាំងទេពុំទាន់អនុញ្ញាតអោយចូលរៀនទ្បើយប្រការនេះគឺដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នា ។
ចំពោះសិស្សដែលត្រូវចូលរៀនថ្ងៃនេះគឺចាប់សិស្សចាប់ពីថ្នាក់ទី៩ទៅដល់ថ្នាក់ទី១២ជាសិស្សត្រូវត្រៀមប្រទ្បងនៅចុងឆ្នាំនេះដូច្នេះសាលាត្រូវរៀបចំធ្វើយ៉ាងណាដើម្បីអោយពួកគេមានអាទិភាពបានចូលសិក្សាមុនគេ។
ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យអប់រំនៅពេលនេះជាការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាអោយកាន់តែប្រសើរបើទោះបីស្ថិតក្នុងបរិបទកូវីដ១៩ក្ដីត្រូវតែគិតគូរធ្វើយ៉ាងណាអោយសិក្សានុសិស្សបានចូលសិក្សាទ្បើងវិញក្រោយផ្អាកដំណើរការសិក្សាអស់រយៈពេលយូរឆ្នាំហើយជៀសវាងធ្វើឪ្យសិស្សបោះបង់ចោលការសិក្សាព្រោះប្រទេសជាតិមួយមានការរីកចម្រើនទៅបានត្រូវមានធនធានល្អៗសមត្ថភាពគ្រប់គ្រាន់ក្នុងការស្នងត្រកូលឬទំពាំងស្នងឫស្សីដែរអាចធ្វើទៅបានលុះត្រាតែមនុស្សជំនានន់ក្រោយមានចំណេះវិជ្ជាអ្វីមួយឲ្យពិតប្រាកដនៅក្នុងខ្លួនទើបគេអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្នងការងារពីមនុស្សជំនាន់មុនហើយអាចទទួលខុសត្រូវនៅក្នុងសង្គមគ្រួសារតូចនិងសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនលូតលាស់ទៅបាន។
បើនិយាយអំពីការបើកដំណើរការសិក្សាទៅបាននៅពេលនេះក៏យើងពុំភ្លេចអំពីការចូលរួមជ្រោមជ្រែងក្នុងការផ្ដល់ជំនួយវ៉ាក់សាំងដល់ច្រើនលើសលុបរបស់មិត្តចិនទាំងការបញ្ជាទិញនិងការផ្ដល់ជំនួយជាបន្តបន្ទាប់ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា។
គិតមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងទាំងការបញ្ជាទិញនិងតាមរយៈជំនួយរបស់ចិនសរុបជិត៣០លានដូសហើយដែលផ្ដល់មកដល់កម្ពុជាដែលអាចដំណើរការចាក់វ៉ាក់សាំងបានលឿននិងរហ័សមុនការគ្រោងទុក។
បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេសបានឪ្យដឹងថា៖
ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ពលរដ្ឋអាយុចាប់ពីអាយុ១៨ឆ្នាំទ្បើងទៅមានចំនួន៖ ៩៧,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ ការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ គោលដៅ១៦លាននាក់វិញសម្រេចបាន៧១.៦៩%។



