ភ្នំពេញ : ប្រជាពលរដ្ធបានរាយការណ៏ប្រាប់សារព័ត៌មានថា(នៅជិតរោងចក្រអាមេរិចកាំង)មួយកន្លែងបើកលេងល្បែងជល់មាន់និងល្បែងផ្សេងទៀតស្ថិតនៅភូមិទួលពង្រសង្កាត់ចោមចៅទី២ខណ្ឌពោធ៌សែនជ័យរាជធានីភ្នំពេញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននៅមិនទាន់មានវិធានការបង្ក្រាប
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យអ្នកសារព័ត៌មានយលងដឹងថាទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃជាពិសេសរាល់ សៅរ៍ និងអាទិត្យ តែម្ដងចុះបើសឹនមានការឆ្លងរីករាលដាជំងឺកូវីដ(១៩)ចេញពីវង់ល្បែងមួយនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានទទួលបានប្រយោជន៍ពីម្ចាស់បទល្មើសល្បែងខុសច្បាប់នៅកន្លែងនេះហើយមើលទៅបានជាមិនហ៊ានធ្វើការបង្ក្រាបតាមការណែនាំនូវវិធានការ របស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ បីកុំ បីការ ពារ ក្នុងការទប់ស្កាត់ជំងឺកូវីដ(១៩) មានប្រសិទ្ធភាព។
ប្រជាពលរដ្ឋកំពុងនាំគ្នារិះគន់យ៉ាងខ្លាំងពីទីតាំងវង់ល្បែងខុសច្បាប់មួយនេះគេនាំគ្នាចាក់(លុយ)រាប់លាន.និងរាប់ពាន់ដុល្លារ.ឯណោះជាពិសេសទីតាំងវង់ល្បែងនៅកន្លែងនេះមានអ្នកឈរចាំមើលផ្លូវ ។
មហាជនកំពុងគាំគ្នារិះគន់យ៉ាងខ្លាំងថាសព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅក្នុងការព្រួយបារម្ភភ័យខ្លាចកើតមាននូវអំពើហិង្សានៅអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតដូចជាចោរលួច ចោរឆក់ និងចោរប្លន់ជាដើម។
អ្វីដែលសំខាន់ជាងនេះពលរដ្ឋដែលរស់នៅក្នុងទឹកដីភូមិទួលពង្រសង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យពួកគាត់នាំគ្នាសូមអំពាវនាវទៅលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌពោធ៌សែនជ័យ គណៈអភិបាលខណ្ឌមានជ័យរាជធានីភ្នំពេញនិង និងលោកអធិការ លោក ម៉ន វុទ្ធី រួមជាមួយមេប៉ុស្តិ៍ចោមទី២នៅក្នុងមូលដ្ឋានឲ្យជួយអន្តរាគមន៍បង្រ្កាបបទល្មើសប្រជល់មាន់មួយកន្លែងនេះផង ។


