អ្នកមេីលកាខុសត្រូវ៧នាក់នៅទីតាំងហ្គេមបាញ់ត្រីខុស​ច្បាប់(ជីន​ សុីម៉ៅ)ដែលសមត្ថកិច្ចខណ្ខចំកាមនឃាត់ខ្លួនកាលណីប៉ុន្មានថ្ងៃមុនត្រូវតុលាការសម្រេចជំនុំជម្រះដោះលែងអោយមានសេរីភាពវិញ

អ្នកមេីលកាខុសត្រូវ៧នាក់នៅទីតាំងហ្គេមបាញ់ត្រីខុស​ច្បាប់(ជីន​ សុីម៉ៅ)ដែលសមត្ថកិច្ចខណ្ខចំកាមនឃាត់ខ្លួនកាលណីប៉ុន្មានថ្ងៃមុនត្រូវតុលាការសម្រេចជំនុំជម្រះដោះលែងអោយមានសេរីភាពវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ តំណាងអយ្យការបានសម្រេចបញ្ជូនជនសង្ស័យទៅតុលាការជំនុំជម្រះតាមរយៈដីការសម្រេចបញ្ជូនរឿងទៅជំនុំជម្រះភ្លាម។ នេះជាការលើកឡើង របស់លោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យ នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាក្រុមជនសង្ស័យទាំង៧នាក់​ដែលត្រូវចាប់បញ្ជូនខ្លួនទៅតុលាការនោះគឺទទួលបានសេរីភាពវិញហើយបន្ទាប់ពីតុលាការសម្រេចជំនុំជម្រះផ្ទាល់។

Sponsor

សូមជម្រាបថាអាជ្ញាធរខណ្ឌចំការមនកាលពីកណ្ដាលយប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១កន្លងទៅបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងក្បែរស្ពានហង្សកោះពេជ្រដោយឃាត់មនុស្សប្រុសស្រីចំនួន៧នាក់។

មនុស្សប្រុសស្រី៧នាក់នោះជាអ្នកមើលការខុសត្រូវទីតាំងល្បែងហ្គេមខុសច្បាប់និងអ្នកលេងហ្គេមខុសច្បាប់នៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ ក្បែរស្ពានហង្សកោះពេជ្រស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ការចុះបង្ក្រាបទីតាំងខាងលើនោះបានធ្វើឡើងបន្ទាប់ពីម្ចាស់លួចលាក់បើកលេងហ្គេមខុសច្បាប់មិនគោរពតាមវិធានការ​ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាដើម្បីប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានដាក់​ចេញនៅវិធានការ ៣កុំ (កុំចូលកន្លែងបិទជិត, កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា) និង ៣ការពារ (ពាក់ម៉ាស, រក្សាគម្លាត និងលាងដៃជាមួយអាល់កុល) ប៉ុន្តែក្រុមភ្នាក់ងារល្បែងស៊ីសងខាងលើបានលបលួចបើកដំណើរការល្បែងស៊ីសងដែលមានមនុស្សចូលទៅលេងរាប់សិបនាក់មិនគោរពការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រមុខដឹកនាំកម្ពុជានោះទេទើបត្រូវអាជ្ញាធរចុះបង្ក្រាបនិងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយគឺក្រុមមនុស្សដែលមិនគោរពច្បាប់ទាំងអស់នោះត្រូវមានសេរីភាពវិញយ៉ាងងាយៗពេក ដែលធ្វើឱ្យពួកគេពុំរាងចាលចំពោះការប្រព្រឹត្តកំហុសឡើយ៕