លោកកែវ ចំរើន ហៅព្រីង រងសេនាធិការកងរាជអាវុធហត្ថជំនាញ​បង្កើតជំនួញខុសច្បាប់ពលរដ្ឋថាឯកឧត្តម រ័ត្ន ស្រ៊ាង មិនគួរមើលរំលង

លោកកែវ ចំរើន ហៅព្រីង រងសេនាធិការកងរាជអាវុធហត្ថជំនាញ​បង្កើតជំនួញខុសច្បាប់ពលរដ្ឋថាឯកឧត្តម រ័ត្ន ស្រ៊ាង មិនគួរមើលរំលង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ កន្ទុយលេខវៀតណាម ហ្គេមបាញ់ត្រី និងឡូតូ ដែលជាល្បែងបង្កអោយអន្តរាយដល់សង្គមគ្រួសារ សង្គមជាតិនើ លោកព្រីងត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បានធ្លាប់ស្គាល់ និងល្បីល្បាញ មិនងាយនរណាបង្ក្រាប កន្លែងដែលលោកព្រីង បានកាងនិងប្រកបអាជីវកម្មខុសច្បាប់នោះទេ ។

លោកព្រីង ត្រូវបានប្រភពជាច្រើនបានខ្សឹបប្រាប់រាប់សិបឆ្នាំមកហើយគឺមានឈ្មោះកែវ ចំរើន មានមុខងារថ្នាក់ឧត្ដមសេនីយនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំឱពេញ ។

Sponsor

លោក ព្រីង ល្បីកាន់កាប់ស្ទើរផ្ដាច់មុខនូវមុខរបរល្បែងឆ្នោតវៀតណាម នៅខណ្ឌចំនួន៤ខណ្ឌដូនពេញខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក រួមនឹងបំបែកទៅខណ្ឌដទៃៗទៀត តាមគ្រប់រូបភាព ដែលគេអាចធ្វើទៅបាន ។

ឥឡូវនេះឆ្នោតវៀតណាមមិនត្រឹមតែរីកសាយភាយពេញផ្សារនានា មួយចំនួនធំ ក្នុងរាជធានីភ្នំពេញនោះទេឥឡូវមានអ្នកដើរកត់តាមតូប ដល់កន្លែងតែម្ដង មិនចាំចាច់ដើរឆ្ងាយ ទៅចាក់ទៀតនោះទេអ្នកលក់ត្រី សាច់ បន្លែ តាមកញ្ច្រែង អាចចាក់បានទាំងអស់។

ពលរដ្ឋនិងអាជីវករដែលមិនចូលចិត្តល្បែងស៊ីសងពេលបានឃើញទង្វើបែបនេះពួកគាត់អង្គុយហួសចិត្តគិតតែពីឆ្ងល់និងសំណូមពរដល់ ឯកឧត្ដមស្នងការរាជធានីជួយចាត់វិធានការលើករណីនេះផងនិងជាពិសេសសង្ឃឹមឯកឧត្ដម រ័ត្ន ស្រៀង និងត្រួតពិនិត្យមើលលើ លើមុខងារនិងការអនុវត្តតួនាទីរបស់លោក កែវ ចំរើន ហៅព្រីង នេះថាតើបានអនុវត្តត្រឹមត្រូវ ឬក៏ប្រព្រឹត្តខុសដូចដែលអ្វីពលរដ្ឋលើកឡើងនោះដែរឬទេ ៕