ផ្លូវមួយខ្សែរកំពុងតែរងកាខូចខាតយ៉ាងដំណាំដោយមានក្រុមរថយន្តធុនធំៗសម្រុកដឹកខ្សាច់ចេញពីដេប៉ូមួកន្លែងយកទៅផ្គត់ផ្គងនៅក្នុង(បូរីវីឡាទួលសង្កែ)ធ្វេីអោយប្រជាពលរដ្ឋមានការិះគន់ខ្លាំង

ផ្លូវមួយខ្សែរកំពុងតែរងកាខូចខាតយ៉ាងដំណាំដោយមានក្រុមរថយន្តធុនធំៗសម្រុកដឹកខ្សាច់ចេញពីដេប៉ូមួកន្លែងយកទៅផ្គត់ផ្គងនៅក្នុង(បូរីវីឡាទួលសង្កែ)ធ្វេីអោយប្រជាពលរដ្ឋមានការិះគន់ខ្លាំង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកណ្ដាល៖ ដេប៉ូបូមខ្សាច់មួយកន្លែងស្ថិតនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលដែលគេដឹងថាជាក្រុមរថយន្តដឹកជញ្ជូនខ្សាច់ផ្គត់ផ្គង់ឲ្យទៅ(បូរី វីឡាទួលសង្កែ អរិយក្សត្រ)ដែលមានទីតាំងស្ថិតនៅឃុំអរិយក្សត្រស្រុកល្វាឯមខេត្តកណ្តាលដោយមានរថយន្តធន់ធំសង្ស័យជារថយន្តប្រភេទកាត់តគ្មានច្បាប់ទម្លាប់ត្រឹមត្រូវកំពុងតែដឹកជញ្ជូនខ្សាច់បំផ្លិចបំផ្លាញផ្លូវសារធារណៈយ៉ាងធ្ងន់ធ្ងរនិងប៉ះពាល់ដល់សុខភាពសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។

យោងតាមសកម្មភាពជាក់ស្តែងឃើញថាផ្លូវមួយខ្សែតាមបណ្ដោយឃុំស្វាយជ្រុំនិងឃុំអរិយក្សត្រត្រូវខូចខាតយ៉ាងដំណំខណៈរថយន្តដឹកខ្សាច់ធន់ធំទាំងនោះបញ្ចេញសក​ម្មភាពដឹកជញ្ជូនខ្សាច់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវដែលជាហេតុធ្វើឲ្យមហាជនជាច្រើនរិះគន់តៗគ្នាថាក្រុមហ៊ុនបូមខ្សាច់ខាងលើនេះកំពុងតែបំផ្លិចបំផ្លាញសម្បតិ្តសារធារណៈ ដើម្បីតែប្រយោជន៍បុគ្គល។

Sponsor

មហាជនបានលើកឡើងទៀតថា៖ រថយន្តដឹកខ្សាច់ទាំងអស់នោះភាគច្រើនគ្មានផ្លាកលេខសង្ស័យជាប្រភេទរថយន្តកាត់តនិងគ្មានពន្ធទៀតផងហើយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជាគ្មានអើពើចាត់ចំណាត់ការទប់ស្កាត់ចំពោះប្រភេទរថយន្តទាំងនោះសោះឡើយ។

ប្រភពបានបន្ថែមទៀតថា៖ដេប៉ូបូមខ្សាច់ខាងលើនេះប្រហែ​លជាមិនមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវនោះទេហើយក្រុមការងារសារព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺណាមួយពីម្ចាស់ដេប៉ូបានឡើយព្រោះគ្មានលេខទូរស័ព្ទ។

ទាក់ទិនទៅនិងបញ្ហាខាងលើនេះផងដែរប្រជាពលរដ្ឋជា​ច្រើនសូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនសូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យមើលរថយន្តដឹកខ្សាច់ទាំងនេះផងទាន! ជាពិសេសលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលមេត្តាពិនិត្យមើលដេប៉ូបូមខ្សាច់ខាងលើដោយក្ដីអនុគ្រោះ។

ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើងសូមរង់ចាំការបំភ្លឺពីសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕