ថៃ: តម្រួតថៃបានតាមប្រមាញ់រថយន្តតូយូតា១គ្រឿងឃើញដឹកឡាំងផ្លែឈើក្នុងការសង្ស័យល្មើសច្បាប់ពេលតៃកុងរថយន្តនោះបានឃើញកម្លាំងតម្រួតគេបានបើកគេចដល់ស្រុកអារញ្ញប្រាថេតបានរថយន្តរេចង្កូតធ្លាក់ផ្លូវទៅបុកនឹងបង្គោលថ្មជាប់នៅទីនោះតែម្តងខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលហេតុការនេះកេីតឡេីងកាលពីរសៀលថ្ងៃទី១ខែតុលាឆ្នំា២០២១។
រថយន្តនេះមានដឹកឡាំងជ័រដាក់ផ្លែឈើចំនួន១៥ឡាំងនៅពីលើដោយឡែកនៅខាងក្រោមមានឡាំងចំនួន៤ឡាំងដែលក្នុងនោះមានសត្វស្វាក្រេះចំនួន៤៥ក្បាលនៅរស់៤៤ក្បាល និងងាប់១ក្បាលដែលគេច្រកក្នុងថង់ស្បៃចងមាត់រួចទើបច្រកក្នុងឡាំងជ័រនោះ។
ដោយឡែកនៅក្នុងរថយន្តជនសង្ស័យបានបន្សល់នូវកាបូបស្ពាយ១កាតATMរបស់ធនាគារអមស៊ីន១សន្លឹកជាកម្មសិទ្ធិរបស់ឈ្មោះ វឌ្ឍនៈ សុភាព និងមានស្លាកលេខរថយន្ត ចំនួន២សន្លឹកបន្ថែមទៀត។
ក្រុមអភិរក្សបានបញ្ជាក់ថាសត្វស្វាទាំងអស់នេះគឺមានអាយុចាប់ពី២ខែដល់១ឆ្នាំគត់ហើយភាគច្រើនគេយកមកពីខេត្ត ភីចិត្រដែលក្រុមឈ្មួញអាចនាំយកទៅលក់ក្នុងប្រទេសកម្ពុជាសម្រាប់ធ្វើជាម្ហូបពិសេសឬក៏អាចបញ្ជូនបន្តទៅកាន់ប្រទេសចិន។
កម្លាំងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តដើម្បីយកមកសាកសួរតាមនីតិវិធីចំណែកសត្វស្វាទាំងនេះត្រូវបានប្រគល់ទៅអោយក្រុមអភិរក្សនៅភ្នំហួកាន់ត្រងក្នុងខេត្តប្រាជីនបុរី ដើម្បីព្រលែងអោយមានសេរីភាពឡើងវិញ៕

