តេហៅនាងមកខួបកំណេីតខ្លួនមិនបានតេមកទៀតគំរាមថានិងមានរឿងជនរងគ្រោះភ័យពេកក៏ទៅជួបជនសង្ស័យបាន​នាំទៅចូលផ្ទះសំណាក់យីហោ(ស្នាមញញឹមថ្មី)ធ្វេីសកម្មភា​ព​រំលោភសេពសន្ថវ:បានសម្រេចត្រូវជាប់ខ្នោះសមត្ថកិច្ច

តេហៅនាងមកខួបកំណេីតខ្លួនមិនបានតេមកទៀតគំរាមថានិងមានរឿងជនរងគ្រោះភ័យពេកក៏ទៅជួបជនសង្ស័យបាន​នាំទៅចូលផ្ទះសំណាក់យីហោ(ស្នាមញញឹមថ្មី)ធ្វេីសកម្មភា​ព​រំលោភសេពសន្ថវ:បានសម្រេចត្រូវជាប់ខ្នោះសមត្ថកិច្ច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ណ្តាល​:​ សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីទទួ​លពាក្យបណ្តឹងពីជនរងគ្រោះករណីបង្ខំចូលផ្ទះសំណាក់រួមភេទបានសម្រេចកាលពីថ្ងៃទី៥ខែតុលា​ឆ្នាំ​២០២១យោងទៅតាមរបា​យការរបស់សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី០៣​ខែតុលាឆ្នាំ២០២១វេលាម៉ោង១៩និង០០នាទីជនរងគ្រោះឈ្មោះ ផ ស.ក ភេទស្រី អាយុ១២ឆ្នាំមុខរបរ​សិស្សមានទីលំនៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខ័ណ្ឌច្បារអំ​ពៅ​រាជធានីភ្នំពេញកំពុងនៅផ្ទះរបស់ខ្លួនស្រាប់តែជន​សង្ស័​យ​ឈ្មោះតេង វាសនា ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករ​រោងចក្រមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀន​ស្វាយ​ខេត្តកណ្ដាលបានខលទូរសព្ទ័ដៃមកជនរងគ្រោះដោយបបួលថាទៅខួបកំណើតរបស់ខ្លួនតែជនរងគ្រោះបានឆ្លើយថាមិនទៅទេព្រោះខ្លាចឪពុកម្តាយរករឿងណាមួយយប់ទៀតផងរួចបិតទូរស័ព្ទបានមួយសន្ទុះក្រោយមកជនសង្ស័យនៅតែខលមកនិយាយបបួលជនរងគ្រោះដដែលៗជាច្រើនដងដល់ម៉ោង០០និង៣០នាទីចូលថ្ងៃទី០៤​ខែតុលា​ឆ្នាំ​២០២១ជនស្ស័យបានខលមកជនរងគ្រោះម្តងទៀតហើយ​និយាយគំរាមថាបើអូនឯងមិនមកជាមួយបងទេអូនឯងនិងមានរឿងជាមួយបងហើយដោយភ័យខ្លាចជនរងគ្រោះបាន​យល់ព្រមហើយចេញពីផ្ទះមកជួបជនសង្ស័យនៅផ្លូវចូលផ្ទះរបស់ខ្លួនភ្លាមនោះជនសង្ស័យបានទាញដៃជនរងគ្រោះឡើង​ជិះម៉ូតូជាមួយតែជនរងគ្រោះប្រកែកថាមិនទៅទេ ពេលនោះជនសង្ស័យបានចាប់អូសជនរងគ្រោះអោយឡើងជិះម៉ូតូជាមួយហើយជនរងគ្រោះឡើងជិះពីក្រោយពេលជិះម៉ូតូទៅដល់មុខផ្ទះសំណាក់យីហោ(ស្នាមញញឹមថ្មី)​ជនសង្ស័យបានកាន់ដៃជនរងគ្រោះចូលក្នុងផ្ទះសំណាក់ ។

បន្ទាប់មកជនសង្ស័យបានទាញដៃជនរងគ្រោះដើរចូលទៅក្នុងផ្ទះសំណាក់បន្ទប់លេខ១០(ដប់)ជាន់ទី២(ពីរ)ភ្លាមនោះជនសង្ស័យរុញជនរងគ្រោះផ្ដួលទៅលើគ្រែពូកហើយក៍ដោះសំលៀកបំពាក់របស់ខ្លួនចេញអស់បន្ទាប់មកក៍ធ្វើសកម្មភាពអោបថើបជនរងគ្រោះពេលនោះជនរងគ្រោះបានខំរើបំរ៉ាស់ដែលក៍ត្រូវជនសង្ស័យទះកំភ្លៀងចំនួន៣(បី)កំភ្លៀងរួចក៍ធ្វើសកម្មភាពបន្តទៀតដោយដោះសំលៀកបំពាក់ជនរងគ្រោះចេញអស់។

Sponsor

ក្រោយពីធ្វើសកម្មភាពចាប់រំលោភបានសម្រេចរួចជន​សង្ស័យបានគំរាមអោយជនរងគ្រោះដេកនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយខ្លួនរហូតដល់ភ្លឺ។

លុះដល់ម៉ោង០៥និង៤៥នាទីថ្ងៃទី៤ខែតុលាឆ្នាំ២០២១ទើបជនរងគ្រោះបានខលទូរសព្ទ័ ទៅម្តាយមីងរបស់ខ្លួនឈ្មោះ មិច ភេទស្រីអាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិសង្កាត់ ជាមួយគ្នាយកទៅផ្ទះវិញពេលត្រឡប់ដល់ផ្ទះជនរងគ្រោះ បាននិយាយរៀបរាប់ប្រាប់ម្ដាយឈ្មោះ អ៊ុយ សុីណាត ភេទស្រីអាយុ៣៨ឆ្នាំពីដំណើររឿងទាំងអស់។

នៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២១វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរហើយកំលាំងប៉ុស្តិ៍បានសហការណ៍មួយផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះទៅឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសួនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះតេង វាសនា ភេទប្រុសបានឆ្លើយសារភាពថាខ្លួនពិតជាបាន​ប្រព្រឹត្តអំពើចាប់រំលោភពិតមែន។

បច្ចុប្បន្ជជនសង្ស័យរួមទាំងវត្ថុតាំកំពុងឃាត់ខ្លួនបណ្ដោះ​អា​សន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។