ពោធិ៍សាត់: មានហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៨ខែតុលាឆ្នាំ២០២១ដោយប្រះឃេីញសពនារីម្នាក់ស្លាប់នៅចំណុចផ្ទះសំណាក់យីហោ(យ៉ិនស៊ិនថ្មី)ក្នុងសង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។
ករណីខាងលេីនេះដោយប្រទះឃើញនារីម្នាក់ត្រូវបានគេសម្លាប់ដាក់ក្នុងបង្វិចភួយបម្រុងដឹកដាក់លើម៉ូតូទៅទម្លាក់ចោលតែត្រូវមេការផ្ទះសំណាក់ឃើញទាន់ក៏ឃាត់តែជនសង្ស័យភ័យស្លន់ស្លោររួចរត់គេចខ្លួនបាត់ស្រមោល។
បើតាមការរៀបរាប់ពីមេការផ្ទះសំណាក់ខាងលើបានឱ្យដឹងថានាវេលាម៉ោងប្រហែល៨យប់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១ មាននារីម្នាក់អាយុប្រហែលជាង២០ឆ្នាំមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរថ្មើរជើងមកជួលបន្ទប់លេខ៦ដើម្បីដេកតែម្នាក់ឯង។
លុះដល់ម៉ោងប្រហែល៩យប់ថ្ងៃខែឆ្នាំដដែលក៏ឃើញមានមនុស្សប្រុសវ័យប្រហែលជាង២០ឆ្នាំដូចគ្នាបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅសេរីឆ្នាំ២០១៧ពាក់ស្លាកលេខ 1G-8098 មិនស្គាល់អត្តសញ្ញាណបានជិះចូលក្នុងផ្ទះសំណាក់សំដៅទៅបន្ទប់លេខ៦តែម្តង។
មេការផ្ទះសំណាក់រូបនេះបន្តថាលុះវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២១នេះគេបានឃើញទ្វាបន្ទប់លេខ៦ចំហរហើយបុរសជាជនសង្ស័យបានទាញអូសបង្វិចភួយចំនួនមួយចេញពីក្នុងបន្ទប់ដាក់លើម៉ូតូបម្រុងដឹកទៅប្លុងចោល។
ភ្លាមនោះរូបគេក៏បានស្រែកថាអានេះឯងយកអីអញដាក់លើម៉ូតូ? គ្រាន់តែឮភ្លាប់បុរសជាជនសង្ស័យក៏បានរត់ចោលម៉ូតូ ស្លៀកខោជើងវែងពណ៌ខ្មៅពាក់អាវយឺតព័ណ៌ខ្មៅមាឌតូច កម្ពស់ប្រហែល១.៦០ម៉ែត្រពាក់មួកកន្តិបហាយឡាយក្នុងទិសដៅទៅជើងតាមផ្លូវជាតិលេខ៥រួចទៅកើត។
ក្រោយមករូបគេទើបដឹងថាក្នុងបង្វិចភួយនោះជាសាកសព ក៏រាយការណ៍ទៅសមត្ថកិច្ចជំនាញជួយអន្តរាគមន៍តែម្តង។
សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយក្រុមគ្រូពេទ្យជំនាញក្រោមការសម្របសម្រួលពីលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាននឹងកំពុងចុះធ្វើកោសល្យវិច្ច័យនិងពិនិត្យសាកសពនៅកន្លែងកើតហេតុដើម្បីប្រកាសស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

