លោកតាវ័យ៧១ឆ្នាំ​ម្នាក់ត្រូវបានជនមិនស្គាលមុខចូលទៅសម្លាប់ដល់ផ្ទះខណះដែលសមត្ថកិច្ចដាក់ការសង្ស័យលើស្ត្រីជាប្រពន្ធជាអ្នកសម្លាប់លោកតាក្នុងរោងចាំចម្ការ

លោកតាវ័យ៧១ឆ្នាំ​ម្នាក់ត្រូវបានជនមិនស្គាលមុខចូលទៅសម្លាប់ដល់ផ្ទះខណះដែលសមត្ថកិច្ចដាក់ការសង្ស័យលើស្ត្រីជាប្រពន្ធជាអ្នកសម្លាប់លោកតាក្នុងរោងចាំចម្ការ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ លោកតាចំណាស់ម្នាក់បានដេកស្លាប់នៅលេីគ្រែដោយមានសភាពនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មដោយមានជនមិនស្គាល់មុខកាប់ជាច្រើនកាំបិតស្ទើរសព្វផ្នែកខាងក្រោយនៃខ្លួនប្រាណបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ខែតុលាឆ្នាំ២០២១នៅចំណុចដីចម្ការមួយកន្លែងស្ថិតក្នុងភូមិកោះក្របីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អាត់ សូត្រ អាយុ៧១ឆ្នាំមុខរបរកសិករមានស្រុកកំណើតនៅស្រុកពញ្ញាឭខេត្តកណ្តាល ។

Sponsor

បច្ចុប្បន្នជនរងគ្រោះស្នាក់នៅតែ២នាក់ស្ត្រីជាប្រពន្ធមានឈ្មោះ ណាត នី អាយុជាង៤០ឆ្នាំមុខរបរដើរបេះផ្កាម្លិះអោយគេ ។

ចំណងប្តីប្រពន្ធអ្នកទាំង២គឺរួមរស់នៅជាមួយគ្នាប្រមាណ១២​ឆ្នាំកន្លងទៅហើយដោយពុំមានការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ឬច្បាប់ទម្លាប់ឡើយហើយជីវិតគូររបស់អ្នកទាំង២ ក៏ពុំមានកូននោះដែរស្ត្រីជាប្រពន្ធធ្លាប់មានប្តីដើមមានកូន​២នាក់ ។

ឯបុរសជាប្តីធ្លាប់មានប្រពន្ធដើមមានកូន៥នាក់ស្ត្រីជាប្រពន្ធបានអោយដឹងថានៅវេលាមុនម៉ោងកើតហេតុនាងបានសម្រាកនៅខាងក្នុងផ្ទះតាំងពីក្បាលព្រលប់ម៉ោង៧យប់មក​ម្លេះ ។

លុះដល់ម៉ោងកើតហេតុខណៈបុរសជាប្តីសម្រាកនៅខាង​ក្រៅក៏ស្រាប់តែមានលឺសម្លេងប្រទូស្តសារាយគ្នាមិនបានប៉ុន្មាននាងក៏ចេញមកមើលក៏ឃើញមានស្រមោលមនុស្សប្រុសម្នាក់រត់ចេញពីផ្ទះនាងហើយរត់ចូលទៅមាត់ស្រះទឹក​នៅក្បែរនោះភ្លាមនោះនាងមិនបានដេញតាមឡើយដោយចូលទៅបើកមុងមើលក៏ស្រាប់តែឃើញបុរសជាប្តីដេកស្លាប់ក្នុងថ្លុកឈាមនៅលើគ្រែ ។

ស្ដ្រីជាប្រពន្ធបន្តថាដោយផ្ទះនាងនៅដាច់ស្រយាលនៅខាងក្នុងតែឯងនាងក៏បានរត់ឡើងមកលើផ្លូវធំដើម្បីរកគេឯងអោយជួយដោយសភាពភ័យស្លន់ស្លោរនិងយំស្រែកផង ។

ពេលនោះក៏ជួបជាមួយអ្នកបង់ត្រីម្នាក់ក៏បានសុំអោយគេទៅជួយមើលហើយបុរសជាអ្នកបង់ត្រីក៏ទាក់ទងទៅកាន់ប្រជាការពារសង្កាត់អោយចុះទៅជួយមើលដល់ផ្ទះតែម្តងលុះពេលទៅដល់ទើបដឹងថាបុរសជាប្តីបានស្លាប់ហើយ ។

បន្ទាប់ពីដឹងថាជនរងគ្រោះបានស្លាប់ហើយនោះបុរសជាប្រជាការពារក៏រាយការណ៍បន្តទៅកាន់នគរបាលមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ពិនិត្យ ។

ដោយទទួលបានព័ត៌មានហើយនោះកម្លាំងនគរបាលប៉ុស្តិ៍ នគរបាលខណ្ឌនិងកម្លាំងកងរាជអាវុធហត្ថពិសេសនគរបាលផ្នែកកោសល្យវិច័យបានចុះដល់ទីតាំងកើតហេតុតាំងពីវេ​លាយប់កើតហេតុដើម្បីពិនិត្យ ។

អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផែនយុត្តិធម៌ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត បានប្រាប់អោយដឹងថា បន្ទាប់ពីការចុះពិនិត្យជាក់ស្តែងនៅជុំវិញកន្លែងកើតហេតុក៏ដូចជាបានសាកសួរនាំលើស្ត្រីជាប្រពន្ធរួចមកសមត្ថកិច្ចសម្រេចធ្វើការនាំខ្លួននាងទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលជា​បណ្តោះអាសន្នដើម្បីសាកសួរនាំបន្តទៀតដោយក្នុងនោះដែរ លោកអធិការរងបញ្ជាក់ថាសមត្ថកិច្ចកំពុងដាក់ការ​សង្ស័យលើស្ត្រីជាប្រពន្ធថាអាចមានការជាប់ពាក់ព័ន្ធនឹងការ​ស្លាប់របស់បុរសជាប្តីប៉ុន្តែយ៉ាងណាមិញនោះសមត្ថកិច្ចមិនទាន់កំណត់បាន១០០ភាគរយថានាងជាអ្នកប្រព្រឹត្តិមែនឬយ៉ាងណាឡើយរង់ចាំសមត្ថកិច្ចបន្តការសាកសួរអោយបានច្បាស់លាស់១០០ភាគរយតាមនីតិវិធីបន្តទៀតសិន ។

ជុំវិញករណីឃាតកម្មដដែលនេះក៏ពុំទាន់ដឹងថាអាចនឹងមានជនទី៣ជាអ្នកសម្លាប់លោកតាចំណាស់ខាងលើឬយ៉ាងណា​នៅឡើយដែររង់ចាំសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវអោយបានល្អិតល្អន់បន្តទៀតសិន ។

សូមបញ្ជាក់ថាសពជនរងគ្រោះគឺត្រូវជនសង្ស័យកាប់ផ្នែកខ្នងជាច្រើនកាំបិតពិសេសគឺមានស្នាមកាប់ត្រូវនឹងកញ្ចឹងក មួយកាំបិតយ៉ាងជ្រៅផងដែរបណ្តាលអោយជនរងគ្រោះ ហូរឈាមច្រើនដល់ដាច់ខ្យល់ស្លាប់តែម្តងទៅ ។

យ៉ាងណាមិញបន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យវិច័យលើសាក​សពរួចមកសពត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីខណៈដែលស្ត្រីជាប្រពន្ធចុងនៅជាប់ក្នុងការសាក​សួរនៅឡើយដោយមិនទាន់ដឹងថាអាចនឹងមានជាប់ពាក់ព័ន្ធនឹងការស្លាប់ឬអត់នៅឡើយនោះទេ ។

ជុំវិញអំពើឃាតកម្មដ៏សាហាវនេះបើតាមការអោយដឹងពីអ្នក​ភូមិក្បែរតំបន់អោយដឹងថាលោកតាខាងលើជាមនុស្សចំណាស់ហើយស្លូតបូតមិនដែលមានចេះមានទំនាស់ឈ្លោះទាស់ទែងជាមួយនណារឡើយ ។

អ្នកភូមិបន្តថាបច្ចុប្បន្ននេះគាត់ក៏ពុំមែនជាមនុស្សមានទ្រព្យធនអីឡើយគឺដើរបេះបន្លែត្រកួនលក់តិចតួចគ្រាន់លក់ដូរជាថ្នូរនឹងប្រាក់ចិញ្ចឹមក្រពះប៉ុណ្ណោះដល់ពេលមានគេសម្លាប់គាត់បែបហ្នឹងមិនដឹងថាអ្នកដែលសម្លាប់គេប៉ងយកអ្វីពីគាត់ឡើយហើយក៏មិនដឹងថាបុគ្គលនោះជានណារដែរ ៕