ញៀវទេសចរណ៌ជាតិអន្តរជាតិបានធ្វើដំណើរមកពីបណ្តាលខេត្តផ្សេងៗឆ្ពោះទៅកម្សាន្តរមណីយដ្ឋានទឹកធ្លាក់ក្បាល​ឆាយមានការរអ៊ូរទាំពីបញ្ហាផ្លូវចូលទៅទស្សនាអ្នកគ្រប់គ្រងឲ្យកូនចៅអង្គុយចាំហែកសំបុត្រយកលុយ គ្មានគិតពីអ្នកធ្វើដំណើរនោះឡើយសូមលោកអភិបាលជួយពិនិត្យផង

ញៀវទេសចរណ៌ជាតិអន្តរជាតិបានធ្វើដំណើរមកពីបណ្តាលខេត្តផ្សេងៗឆ្ពោះទៅកម្សាន្តរមណីយដ្ឋានទឹកធ្លាក់ក្បាល​ឆាយមានការរអ៊ូរទាំពីបញ្ហាផ្លូវចូលទៅទស្សនាអ្នកគ្រប់គ្រងឲ្យកូនចៅអង្គុយចាំហែកសំបុត្រយកលុយ គ្មានគិតពីអ្នកធ្វើដំណើរនោះឡើយសូមលោកអភិបាលជួយពិនិត្យផង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តព្រះសីហនុ:​ បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយ​ចំនួនក្រោយ​ពីសំរាកពីការងារឬមានរដូវបុណ្យទានផ្សេងៗ​នោះតែងតែនឹកគិតរកកន្លែងកម្សាន្តដើម្បីលម្ហែរអារម្មរណ៌ និងបង្កើនភាពសិទ្ធស្នាលក្នុងគ្រួសារខ្លះមានបំណងចង់មកមើលផ្ទៃសមុទ្រនិងមុជទឹកសមុទ្រផងដែរ។

ជាក់ស្តែងកាលពីថ្ងៃទី០៦ខែតុលាឆ្នាំ២០២១កន្លងទៅនេះយោងតាមប្រភពពីរប្រជាពលរដ្ឋមួយគ្រួសារបានធ្វើដំណើរពីរខេត្តកំពង់ចាមមកដល់ខេត្តព្រះសីហនុបានប្រាប់​ឱ្យដឹងថា កាលពីមុនគាត់ធ្លាប់មកលេងសមុទ្រមិនដែលវង្វេងនោះទេ? តែពេលនេះគាត់មានអារម្មណ៍ថាមានផ្លូវខ្វាត់ខ្វែងនិងសមិទ្ធផលជាច្រើនរីកស្គុះស្គាយមានផ្លូវជាតិលើដីនិងក្រោមដីនិងតំបន់កំសាន្តជាច្រើនកន្លែងទៀតផងដែរជាពិសេសនោះមានស្លាកសញ្ញាមួយបានដាក់ថា(ខ្មែរអាចធ្វើបាន)នេះជាដំបូលសន្តិភាពក្រោមការដឹកនាំពីរសម្តេច បិតា សន្តិភាព និងសម្តេច មាតា សន្តិភាព នៃកម្ពុជា ម្យ៉ាងវិញទៀតមានឯកឧត្តម គួចចំរើន ដែលជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ។

Sponsor

យោងតាមប្រភពដ៌ដែលបានបន្តទៀតថាក្រោយពីគ្រួសារគាត់បានធ្វើដំណើរទស្សនាក្នុងខេត្តរួចនោះគាត់មានបំណង​ចង់ធ្វើដំណើរឆ្ពោះទៅទឹកជ្រោះក្បាលឆាយដែលមាន​ទី​តាំង​នៅក្នុងខណ្ឌព្រៃនប់ ក្រុង-ខេត្តព្រះសីហនុ ។

បើធ្វើដំណើរមកពីខេត្តព្រះសីហនុតាមផ្លូវជាតិលេខ៤ឆ្ពោះ​ទៅទិសខាងជើងមានចំងាយ៧គីឡូម៉ែត្ររួចបត់ឆ្វេងចូលតាមផ្លូវ២១៧ប្រហែល៩គីឡូម៉ែត្រនិងទៅដល់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ដ៏គួរឲ្យទាក់ទាញនៃទេសភាពស្រុកខ្មែរដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបានពីភាពស្រស់ឆើតឆាយរបស់វាទឹកជ្រោះក្បាលឆាយមានប្រភពទឹកជាច្រើនមកពីជួរភ្នំផ្សេងៗជាច្រើននៅតាមមាត់សមុទ្រប៉ុន្ដែមកដល់ចំណុចមុខក្បាលឆាយប្រភពទឹកនៅសល់ផ្លូវទឹកបីសំរាប់ហូរដែលមានកំពស់ពី២ទៅ៤ម៉ែត្រក្នុងនោះដែរចរន្ដទឹកមកដល់ចំណុចក្បាលឆាយផ្លូវទឹកមានតែមួយដែលមានទឹកហូរខ្លាំងហើយធ្លាក់ល្បាក់ទឹកមានកំពស់១៤ម៉ែត្រ ភាគច្រើនអ្នកទេសចរណ៏ចូលចិត្តមកងូតទឹកលេងនៅត្រង់កន្លែងទឹកធ្លាក់​នេះណាស់។

ទឹកជ្រោះក្បាលឆាយមានទិដ្ឋភាពស្អាតបំផុតក្នុងវស្សារដូវដែលមានភ្លៀងធ្លាក់ជោកជាំចន្លោះខែកក្កដាដល់ខែតុលា និងមានអាកាសធាតុត្រជាក់ដូចនៅតំបន់ប៉ូលអញ្ចឹង ។

ជាមួយដំណាក់ទឹកធ្លាក់បង្កើតបានជាពពុះទឹកសៗបែកផ្កា​ត្រែងលាន់ឮស្នូរយ៉ាងពិរោះរណ្តំលាយឡំសត្វបក្សាបក្សីស្រែកយំអឺងកងប្រៀបបានជាចង្វាក់ភ្លេងកំដរអារម្មណ៍ភ្ញៀវទេសចរណ៍ឲ្យភ្លេចអស់នូវទុក្ខសោកសៅទាំងឡាយ ។

ប៉ុន្តែស្ថិតក្នុងអំឡុងពេលរដូវក្តៅវិញទឹកធ្លាក់ក្បាលឆាយបាន​រីងស្ទើរជិតអស់តែទោះជាយ៉ាងនេះក្តីវាខំបញ្ចេញសម្រស់ ក៏ដូចជាទឹកហូរដើម្បីកំដរភ្ញៀវឲ្យគ្រប់រដូវកាល ។

សព្វថ្ងៃនេះមានអ្នកទេសចរណ៏ជាច្រើនបានទៅទស្សនានិងងូតទឹកកំសាន្តលេងដោយសារតែនៅតំបន់ទឹកធ្លាក់នេះមាន លក្ខណៈទឹកធ្លាក់ពីលើ ភ្នំនិងផ្ទាំងថ្មដ៏ខ្ពស់មានទេសភាពខ្យល់​អាកាសបរិសុទ្ធព្រៃឈើធំៗខ្ពស់ៗនិងភ្នំដ៏ស្រស់ស្អាតជាពិសេសនៅថ្ងៃបុណ្យទានឬនៅថ្ងៃចុងសប្ដាហ៍ជាដើម ។

ក្រោយពីចូលទស្សនានៅកន្លែងកម្សាន្តរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយរួចមកគាត់បានស្នើរឲ្យអង្គភាពសារព័ត៌មាន​យើងធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអ្នកគ្រប់គ្រងតំបន់ទេសចរណ៍ខាងលើមួយនេះជួយសម្រួលឈូសឆាយផ្លូវដើម្បីឲ្យពួកគាត់ងាយស្រួលធ្វើដំណើរចូលទៅ​ទ​ស្សនានៅតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយនេះផងម្យ៉ាងវិញទៀតគាត់សង្កេតឃើញមានការហែកសំបុត្រយក​លុយចំនួន៥០០០រៀលចូលទៅដល់ក្នុងអ្នកធ្វើដំណើរម្នាក់​១០០​០​រៀលបើជិះម៉ូតូចូលក្នុងម៉ូតូមួយគ្រឿង៣០០០រៀលពេលចេញមកវិញថ្លៃផ្ញើរថយន្តផ្សេងទៀតក្នុងតំបន់តែមួយ ។

តាមការលើកឡើងពីប្រជាពលរដ្ឋដែលចូលទៅទស្សនានោះថារឿងលុយកាក់គាត់មិនស្ដាយនោះទេតែសុំឱ្យសម្រួលផ្លូវដែលមានចម្ងាយតែ៧គីឡូតែប៉ុណ្ណោះមិនព្រមធ្វើអង្គុយចាំតែប្រមូលលុយដាក់ហោប៉ាវក្នុងមួយថ្ងៃៗរាប់លាន​រៀល។

បញ្ហារនេះដែរអង្គភាពសារពត៌មានយើងបានផ្សព្វផ្សាយនេះ ជាការជំរាបជូនដំណឹងដល់ថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុ​លោក​ជ្រាបជាព័ត៌មានជាពិសេសឯកឧត្តម គួចចំរើន ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុលោកបានជ្រាបជាព័ត៌មានផងដែរហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមថា ថ្នាក់ដឹកនាំខាងលើលោកនិងចាត់ឲ្យខាងមន្ទីរទេសចរណ៍​លោកចុះទៅពិនិត្យមើលនៅក្នុងតំបន់ទេសចរណ៍មួយកន្លែងខាងលើនេះផងទាន។

សារព័ត៌មានយើងសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាម៊ីខ្លួនដែលលោកគ្រប់គ្រងនៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរទិដ្ឋភាពក្នុងសង្គមតែប៉ុណ្ណោះ។

ដោយឡែកចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយ​ដ្ឋាននានាសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតគឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូចែលឬអាល់កុលឱ្យបានញឹកញាប់និងរក្សាគម្លាតសុវត្ថិភាព។

កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែល​មានហានិភ័យខ្ពស់»ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តនានាត្រូវប្រកាន់​ខ្ជាប់នូវវិធានការសុខាភិបាលដើម្បីការពារកុំឱ្យមានការចម្លងជំងឺកូវីដ១៩ឲ្យសោះ ៕