ខេត្តតាកែវ: ក្រុមឈ្មួញអ្នករកសុីបេីកការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់នៅសាលាឃុំកំពង់រាបស្រុកព្រៃកប្បាសខេត្តតាកែវកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២១។
ក្រុមអ្នកទទួលការមួយចំនួនរីករាយនិងការកើបលុយនិងកេងចំណេញលើថវិការរបស់ជាតិខណៈដែលក្រុមអ្នកទទួលការទាំងនោះបាននឹងកំពុងឃុបឃិតគ្នាដេញថ្លៃគម្រោងផ្លូវបេតុងអាមេមួយខ្សែរប្រវែង០.៣១២គ.មចុះតម្លៃប្រហាក់ប្រហែលនិងតតម្លៃប៉ាន់ស្មាន១៧២.០៨៣.២៤២លានរៀល។
១/ គម្រោងផ្លូវបេតុងអាមេមួយខែប្រវែង០.៣១២គ.មត្រូវបានគ្រុមហ៊ុន ស្រូយ ហ៊ាងទទួលធ្វើក្នុងតំលៃ១៦១.០០០.០០០លានរៀលនៅក្នុងឃុំកំពង់រាបស្រុកព្រៃកប្បាសខេត្តតាកែវ? មានអ្នកទទួលការឈ្មោះស្រូយ ហ៊ាង ក្រុមហ៊ុនសំណង់ ស្រូយហ៊ាង បានបោះលុយទឹកតែដើម្បីជាថ្នូរដែលក្រុមអ្នកទទួលការដេញថ្លៃបានធ្វើការបែងចែកអោយទៅអ្នកទទួលការដូចគ្នាដែលមកចូលរួមប្រកួតប្រជែងដេញថ្លៃតែមិនបានដេញថ្លៃចុះដើម្បីធ្វើការប្រកួតប្រជែងឡើយ!
ហើយអ្វីដែលជារឿងនឹកស្មានមិនដល់នោះគេសង្កេតឃើញថា÷
អ្នកទទួលការដែលមានឈ្មោះស្រូយ ហ៊ាងក្រុមហ៊ុនសំណង់ស្រូយ ហ៊ាងដែលបានដាក់ដេញថ្លៃនៅសាលាឃុំកំពង់រាបនៅព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០២១នេះបានដើរសម្របសម្រួលដើម្បីចចារបោះលុយទឹកតែគ្រប់អ្នកទទួលការដែលមកចូលរួមប្រកួតប្រជែងដេញថ្លៃ.!!!
២/ ប្រជាពលរដ្ឋបានអោយដឹងថា÷អ្នកទទួលការ ឈ្មោះសៀង ម៉េងហ៊ ក្រុមហ៊ុនស្រូយហៀងនិងឈ្មោះហុឹម សៀន ក្រុមហ៊ុន ទ្រី ជ័យ ក្រុមហ៊ុនទាំងពីខាងលើដាក់ប៊ីតដេញថ្លៃនេះគ្រាន់តែជាការគម្រប់កិច្ចអោយក្រុមហ៊ុនសំណង់ស្រូយ ហ៊ាងតែប៉ុណ្ណោះដើម្បីគម្រប់កិច្ចត្រូវនិតិវិធីក្នុងការដេញថ្លៃគឺប៊ីតចំនួនបីឡើងទៅគឺទទួលយកជាផ្លូវការបាន?
៣/ មហាជនងើងឆ្លល់ថា÷ ក្រុមហ៊ុនមកចូលរួមប្រកួតជែងដេញថ្លៃមានច្រើនក្រុមហ៊ុនចុះហេតុអ្វីគម្រោងមានមួយបានជាមានតែបីក្រុមហ៊ុនខាងលើចូលរួមប្រកួតដូច្នេះទៅវិញ?
៤/ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការដេញថ្លៃបានលើកឡើងថា÷ ដំណើរការដេញថ្លៃនៅក្នុងឃុំកំពង់រាបខាងលើគឺជាវិធីចងមុងដេញថ្លៃខ្សឹបខ្សាវឃុបឃិតនិងស៊ុមគ្រលំគ្នាជាមួយក្រុមហ៊ុនផ្សេងៗដែលមកចូលរួមប្រកួតប្រជែងដាក់ដេញថ្លៃក្រុមហ៊ុនទាំងនេះមុននឹងដាក់សំណើរដេញថ្លៃពួកគេជជែករឿងទឹកតែសិនជាថ្នូរមិនអោយក្រុមហ៊ុនទាំងនោះចូលប្រកួតប្រជែងដាក់ដេញថ្លៃ.!!!
៥/ ប្រជាពលរដ្ឋដដែលបាននិយាយទៀតថា÷ បើសិនជានៅតែមិនមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញនិងអាជ្ញាធរទេ! នោះមិនដឹងជាថវិការជាតិរាប់រយរាប់ពាន់លានត្រូវបានបាត់បង់ដោយសារការឃុបឃិតគ្នាស៊ុមគ្រលំនិងគ្នាដោយក្រុមអ្នកទទួលការខាងលើនោះ..!
ប្រជាពលរដ្ឋសូមសំណូមពរដល់អភិបាលនៃគណះអភិបាលខេត្តតាកែវ មេត្តាដាក់កំលាំងចុះសេីបអង្កេតក្រុមហ៊ុនខាងលើនេះផងទាន! បើមិនដូច្នេះទេថវិកាជាតិត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារជនខិលខូចមួយក្តាប់តូចទាំងនេះ…!
សូមមេត្តាជួយសង្កេតមើលក្រុមហ៊ុនឈ្មោះស្រូយ ហ៊ាង សូមអភិបាលនៃគណៈអភិបាលខេត្តតាកែវនិងជំនាញមេត្តាសូមជួយពិនិត្យមើលក្រុមហ៊ុនដេញថ្លៃខាងលើនេះផងទាន…!បើនៅតែបែបនេះបន្តទៀតគឺបំផ្លាញលុយជាតិអស់មិនតិចទេផ្លូវគ្មានស្តង់ដារធ្វើមុខខូចក្រោយដោយក្រុមហ៊ុនមួយក្តាប់តូចប្រជាពលរដ្ឋបានលើកឡើងថា÷ ផ្លូវមិនទាន់បានធ្វើរួចផងស្រាប់តែមានការខូចបន្តបន្ទាប់មិនដឹងជាធ្វើផ្លូវយ៉ាងម៉េចនោះទេ.?
សូមសំណូមពរដល់ជំនាញពាក់ព័ន្ធសូមជួយពិនិត្យមើលក្រុមហ៊ុនដែលដេញថ្លៃផ្លូវបេតុងអាមេប្រវែង ០.៣១២ គ.មនៅសរុកព្រៃកប្បាសឃុំកំពង់រាបមានការឃុបឃិតគ្នាជាប្រព័ន្ធ គ្មានការដេញថ្លៃប្រកួតប្រជែងគ្នានោះទេគឺមានតែក្រុមហ៊ុនដេញថ្លៃដើរសម្របសម្រួលឲ្យក្រុមហ៊ុនដូចគ្នាដើម្បីបោះលុយទឹកតែជាធ្នូកុំឱ្យមានការប្រកួតប្រជែងគ្នាទៅវិញទៅមក ព្រោះក្រុមហ៊ុន ស្រូយហ៊ាង បានចងក្រុមហ៊ុនដេញថ្លៃផ្សេងៗកុំឲ្យដេញថ្លៃហេតុនេះហើយបានជាមានការស៊ុំគ្រលំគ្នា ទៅវិញទៅមក..?
កម្នុងករណីនេះដែលខាងអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំភាគីដែលពាក់ព័ន្ធស្នើសុំដើម្បីបំភ្លឺ៕ សូមអរគុណ!


