ស្រ្តី​ម្នាក់ដាក់ពាក្យបណ្តឹងទៅលេីម្ចាស់ហាងមួយកន្លែងដែល​មានយីហោ(រង់ចាំ)ពីបទរំលោភសេពសន្ថវៈបានសម្រេចក្រោយពីបានផឹកសុីជាមួយគ្នា

ស្រ្តី​ម្នាក់ដាក់ពាក្យបណ្តឹងទៅលេីម្ចាស់ហាងមួយកន្លែងដែល​មានយីហោ(រង់ចាំ)ពីបទរំលោភសេពសន្ថវៈបានសម្រេចក្រោយពីបានផឹកសុីជាមួយគ្នា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកណ្ដាល: ប៉ូលីសឃាត់ខ្លួនជនសង្ស័យម្នាក់ជាថៅកែហាង(រងចាំអូន)ក្រោយពីបានធ្វេីសកម្មភាពរំលោភទៅលេី​ស្រ្តីម្នាក់ក្នុងការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៨ខែតុលាឆ្នាំ​២០២១តែករណីនេះបានកើតឡើងកាលពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០២១វេលាម៉ោង២៣និង៣០នាទីនៅចំណុចបន្ទប់គិត​លុយហាងរង់ចាំស្ថិតក្នុងភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល ។

ជនរងគ្រោះមានអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតា​ខ្មៅខេត្តកណ្តាល ។

Sponsor

ចំណែកជនសង្ស័យឈ្មោះ ស្វាយ ស៊ីសុថា ភេទប្រុសអា​យុ​៤៦ឆ្នាំជនជាតិខ្មែរមុខរបរម្ចាស់ហាងរង់ចាំនិងជាចាងហ្វាងកាសែតអនឡាញNKPស្នាក់នៅភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល ។

តាមការបំភ្លឺរបស់ជនរងគ្រោះបានប្រាប់ថារូបគាត់និងជនសង្ស័យបានរាប់អានគ្នាជាយូរណាស់មកហើយនៅមុនពេលកើតហេតុជនសង្ស័យបានតេមកគាត់ហើយជិះម៉ូតូមកឌុបរូបគាត់ទៅផឹកស្រាបៀរនៅហាងរបស់ជនសង្ស័យយីហោរង់ចាំរួចក៏នាំគ្នាអង្គុយផឹកស្រាបៀរក្នុងបន្ទប់គិតលុយតែ២នាក់អស់ស្រាបៀរចំនួន៧កំប៉ុង បណ្តាលឱ្យស្រវឹងរៀងៗខ្លួន។

លុះដល់ម៉ោង១១យប់ក៏ស្រាប់ជនសង្ស័យមានអារម្មណ៍ផ្លូវភេទក៏បានចាប់គាត់រំលោភសេពសន្ថវៈរហូតបានសម្រេចម្តងហើយក៏បាននាំគ្នាដេកលង់លក់ទៅរហូតមកដល់វេលា​ម៉ោង១រំលងអធ្រាត្ររូបគាត់ក៏បានលួចទូរសព្ទ័មួយគ្រឿងម៉ាកoppo របស់ជនសង្ស័យដើម្បីទុកជាភស្តុតាងហើយគាត់ក៏រត់គេចទៅផ្ទះគាត់វិញ ។

លុះមកដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១រូបគាត់ក៏ត្រូវម្តាយនាំ​មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់និងបានយកទូរស័ព្ទរបស់ជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចវិញដើម្បីរក​យុត្តិធម៌ឱ្យរូបគាត់និងសូមឱ្យចាត់ការតាមផ្លួវច្បាប់ ។

លុះដល់ថ្ងៃទី០៨ខែតុលាឆ្នាំ២០២១សមត្ថកិច្ចប៉ុស្តិ៍កំពង់សំ​ណាញ់ក៏បានហៅជនសង្ស័យមកសាកសួរហើយជន​សង្ស័យបានឆ្លើយថាគាត់ពិតជាបានស្គាល់និងមានទំនាក់​ទំនងស្នេហាជាមួយជនរងគ្រោះពិតប្រាកដមែនគឺចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះហើយក៏ធ្លាប់បានដេករួមរ័កជាមួយគ្នាបានសម្រេចចំនួន១០ដងនៅផ្ទះសំណាក់ហើយក្រោយរួមរ័កគ្នារួចម្តងៗគាត់តែងឱ្យលុយទៅជនរងគ្រោះចាប់ពី១៥ម៉ឺនទៅ​២០ម៉ឺនរៀល។

មកដល់ឆ្នាំ២០១៩ក៏បានផ្តាច់ទំនាក់ទងគ្នាវិញមូលហេតុដោយ​សារជនរងគ្រោះឈប់ស្រលាញ់មនុស្សប្រុសទៅស្រលាញ់មនុស្សស្រីដូចគ្នាវិញ។

រហូតមកដល់ថ្ងៃកើតហេតុគាត់ក៏បានតេទូរស័ព្ទណាត់ជួបគ្នា ហើយគាត់ក៏បានទៅឌុបជនរងគ្រោះមកផឹកតែ២នាក់នៅហាងរបស់ខ្លួនយីហោរង់ចាំក្នុងបន្ទប់គិតលុយអស់ស្រាបៀរ​៧កំប៉ុងបណ្តាលឱ្យស្រវឹងរៀងៗខ្លួនរួចដេកលង់លក់រៀងខ្លួនអស់ទៅដោយគាត់មិនបានចាប់រំលោភលើជនរងគ្រោះដូចការចោទប្រកាន់របស់ជនរងគ្រោះឡើយលុះគាត់ភ្ញាក់ដឹង​ខ្លួនវិញទើបដឹងថាបានបាត់ទូរសព្ទ័មួយគ្រឿងម៉ាកoppo ដែលជនរងគ្រោះបានលួចយកទៅ ។

ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្នាននគរបាលក្រុងតា​ខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់។