ពោធិ៍សាត់: ដឹងពីការស្លាប់និងមូលហេតុរបស់ស្ត្រីម្នាក់ដែលស្លាប់ដោយរុំភួយនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២១នេះសាកសពនារីម្នាក់ដែលគេប្រទះឃើញក្នុងបង្វេច១មុខបន្ទប់លេខ៦នៃផ្ទះសំណាក់យីហោ(យ៉ិនស៊ិនថ្មី)ស្ថិតនៅភូមិថ្នល់បំបែកសង្កាត់រលាបក្រុង.ខេត្តពោធិ៍សាត់បានស្គាល់អត្តសញ្ញាណជនរងគ្រោះហើយគឺឈ្មោះ ជន ស្រីណូ ភេទស្រី អាយុ៣៩ឆ្នាំជនជាតិខ្មែរមានកូនប្រុសអាយុ៥ឆ្នាំម្នាក់រស់នៅជាមួយជីដូនមានទីលំនៅភូមិទួលគ្រួសសង្កាត់ចំរើនផលក្រុង.ខេត្តពោធិ៍សាត់ ជាករណីឃាតកម្មរឹត.កសម្លាប់យកម៉ូតូ ។
ស្រាវជ្រាវជាក់ស្ដែងជុំវិញកន្លែងកើតហេតុតាងលេខ-១ក្បែរសពពិនិត្យឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៧កាំបន្ទះពណ៏ខ្មៅពាក់ស្លាកលេខពោធិសាត់ 1G 8098 តាងលេខ-២ក្នុងបន្ទប់កើតហេតុពិនិត្យឃើញ នៅលើតុមានកែវជ័រដាក់ទឹកស៊ីរ៉ូទឹកដោះគោនិងសំណល់នំបុ័ងសាច់និងសំណល់មីក្នុងចាន់ជ័រតាងលេខ-៣ នៅលើឥដ្ឋការ៉ូមានកំទេចសក់ ខាងកើតគ្រែដេកមានខ្សែនីឡុងពណ៌សមួយកំណាត់និងម៉ាស់១ តាងលេខ-៤ សោរទ្វារបន្ទប់បានបោសយកក្រយ៉ៅម្រាមដៃ តាងលេខ-៥ ខាងជើងរបងផ្ទះសំណាក់(យ៉ិនស៊ិនថ្មី)មានស្បែកជើងផ្ទាត់១គូរម៉ាកក្រពើ និងតាងលេខ-៦ និងតាងលេខ-៧បានពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញនៅវេលាម៉ោង៩និង២០នាទីរហូតដល់វេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៨ខែតុលា(ថ្ងៃកើតហេតុ)ទើបស្គាល់អត្តសញ្ញាណដូចបានបញ្ជាក់ខាងលើសពមានកម្ពស់១,៤៨ម៉ែត្រសម្បុរ ខ្មៅស្រអែម ពាក់អាវដៃវែង ពណ៌ក្រហមមានផ្កាកូលាបស្លៀកខោជើងវែងពណ៌ក្រហមមានផ្កាកូលាបសពមានសភាពនៅទន់សន្លាក់ផ្នែក.កមានស្នាមរឹតនឹងកន្សែងពោះគោពណ៌ផ្កាឈូក១ជុំពេលស្រាយកន្សែងមានខ្សែនីឡុងពណ៌ស រុំក២ជុំ ពេលកាត់ខ្សែនីឡុង មានស្នាមជាំទ្រុឌជារង្វង់ជុំទំហំ០,៥ស.ម ចំហៀង.កខាងស្ដាំមានស្នាមជាំទ្រុឌចំនួន៣កន្លែងប្រដាប់ភេទសពមានទឹកកាមបុរសជាច្រើនការពិនិត្យផ្នែកខាងក្រៅនៃសពលទ្ធផលៈ ដូចបានរៀបរប់ក្រៅពីនោះកម្លាំងសមត្ថកិច្ចពុំបានពិនិត្យឃើញអ្វីនោះទេសពអាចស្លាប់លើសពី៤ម៉ោង ។
បំភ្លឺជុំវិញទីកន្លែងកើតហេតុនិងយោងតាមការពិនិត្យស្រាវជ្រាវជាក់ស្ដែងសម្រេចសន្ថិដ្ឋានបានថាជនរងគ្រោះអាចស្លាប់ដោយឃាតកម្មរឹត.កសម្លាប់យកម៉ូតូរបស់ស្រ្តីរងគ្រោះ(ជន ស្រីណូ)ខណៈមានលិខិតទិញលក់ម៉ូតូពីឈ្មោះ សាន់ សុភា ភេទប្រុស មានទីលំនៅភូមិពាលញែកទី-២ សង្កាត់ផ្ទះព្រៃក្រុង.ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១ ។
ស្រ្តីឈ្មោះ ម៉ុល រ៉េត ភេទស្រីអាយុ៦២ឆ្នាំជនជាតិខ្មែរត្រូវជាម្ដាយង្កើតជនរងគ្រោះមានទីលំនៅភូមិទួលគ្រួសសង្កាត់ចំរើនផលក្រុង.ខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់សមត្ថកិច្ចនគរបាលថាជនរងគ្រោះពិតជាកូនស្រីរបស់គាត់មែនមួយរយៈនេះគាត់ពុំសូវចូលផ្ទះទេកន្លះខែទៅ១ខែឃើញមកមួយភ្លែតសុំលុយ៥ទៅ៦ម៉ឺនរៀលទៅបាត់សពបានប្រគល់ជូនស្រ្តីជាម្ដាយដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីករណីឃាតកម្មរឹត.កសម្លាប់នេះសមត្ថកិច្ចជំនាញកំពុងដំណើរស្រាវជ្រាវស៊ើបអង្កេតដើម្បីកំណត់មុខសញ្ញា ៕


